
យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បាននិយាយថា Motorola Razr+ (2025) ឬ Razr 60 Ultra ត្រូវបានគេប្រទះឃើញនៅលើអន ឡាញហើយ ដោយថែមទាំងមានការបញ្ចេញនូវព័ត៌មានសំខាន់ៗមួយចំនួនរបស់ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះថែមទៀតផង។ បន្ថែមពីនេះ នៅពេលនេះមានលេចញននូវវិញ្ញាបនបត្រថ្មីមួយបានបញ្ជាក់ពីស្មាតហ្វូន Motorola Razr 60 នេះថែមទៀតហើយ។ ស្មាតហ្វូននេះស្ថិតនៅក្នុងដំណើរការអភិវឌ្ឍហើយ។
បើតាមប្រភពខាងលើនេះ បង្ហាញថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Razr 60 បានឆ្លងកាត់ការចុះបញ្ជីនៅលើស្ថាប័ន 3C របស់ចិនហើយ ដោយមានលេខម៉ូដែល XT2553-2 ដែលនេះ គឺជាម៉ូដែលស្តង់ដារនៃ Razr 60 series មានតម្លៃធូថ្លៃជាងម៉ូដែលច្បង Razr 60 Ultra។ នៅលើបញ្ជីនេះ គឺមិនមានការបង្ហាញព័ត៌មានស៊ីជម្រៅរបស់ស្មាតហ្វូនអេក្រង់បត់បាន Razr 60 នោះទេ គ្រាន់តែបញ្ជាក់ថា ស្មាតហ្វូននេះមានការប្រើប្រាស់នូវឆ្នាំងសាក 33W ដែលមានលេខម៉ូដែល MC-338L។

គួរបញ្ជាក់ថា កន្លងមក Motorola Razr 50 បានបង្ហាញខ្លួនជាមួយនិងឆ្នាំងសាក 30W wired fast charging ហើយនិង 15W wireless fast charging។ ដូច្នេះផ្អែកលើការបង្ហាញថ្មីនេះ អាចនិយាយបានថា Razr 60 ទំនងជាទទួលបាននូវការបន្ថែមទៅលើកម្លាំងសាកធំជាងមុន។ ទាក់ទងនឹងព័ត៌មានថ្មីនេះ ក៏មានការទម្លាយពី Razr 60 Ultra ផងដែរ។ ស្មាតហ្វូន Ultra នេះ ត្រូវបានគេមើលឃើញថា បានបង្ហាញវត្តមាននៅលើបញ្ជី GeekBench ជាមួយនិងបន្ទះឈីប Snapdragon 8 Elite។
