ស្វែងរកពួកយើង:

ស្មាតហ្វូនអេក្រង់បត់បាន 3 តង់ Huawei នឹងក្លាយជាគូប្រជែងជាមួយ iPhone 16 Series នៅខែក្រោយ

ដោយ

Koun Jab Luffy

16 សីហា 2024 08:25 ព្រឹក

អាន 2 នាទី

Article image
យោងតាមសេចក្តីរាយការណ៌ថ្មីនៅថ្ងៃនេះ បាននិយាយថា ស្មាតហ្វូនអេក្រង់បត់បាន 3 តង់ Huawei គឺមានកូដឈ្មោះថា ‘Iceland’ហើយនឹងបង្ហាញវត្តមានឆាប់ៗនេះហើយ។ បន្ទាប់ពីការត្រៀមខ្លួនអស់រយៈពេលយូរឆ្នាំមក នៅពេលនេះ ស្មាតហ្វូនជំនាន់ថ្មីនេះ បានធ្វើតេស្តរួចរាល់ហើយ។ បើតាមការបញ្ជាក់នៅថ្ងៃនេះ បាននិយាយថា ក្រុមហ៊ុនអាចនឹងប្រកាសចេញនៅលើទីផ្សារនៅខែក្រោយនេះហើយ។
ទាក់ទងនឹងព័ត៌មានស្មាតហ្វូនអេក្រង់បត់បាន 3 តង់ Huawei នេះដែរ អ្នកទម្លាយ @FixedFocus បានបង្ហោះនៅលើ បណ្តាញ Weibo ថា ស្មាតហ្វូនជំនាន់ថ្មី Huawei tri-fold នេះ គឺមានកូដឈ្មោះថា ‘Iceland’។ លោកបន្តថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះ គឺត្រូវបានក្រុមហ៊ុនធ្វើតេស្តរួចរាល់ហើយ។ លោកបានធ្វើការកត់សម្គាល់ថា បន្ទាប់ពីការធ្វើតេស្តនេះហើយ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ អាចនឹងមានការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បាន 3 តង់នេះ នៅខែក្រោយនេះផងដែរ។
Article image
អ្នកទម្លាយរូបនេះ បានបន្ថែមថា នៅខែក្រោយនេះ ក្រុមហ៊ុន Apple ក៏អាចនឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន iPhone 16 series ផងដែរ។ សូមជំរាបថា ក្រុមហ៊ុន Apple តែងតែសម្ពោធជាផ្លូវការនូវជំនាន់ថ្មីរបស់ iPhone នៅខែកញ្ញាជារៀងរាល់ឆ្នាំ។ ដូច្នេះខែក្រោយនេះ ក្រុមហ៊ុន Huawei និងក្រុមហ៊ុន Apple អាចនឹងមានការប្រឈមមុខដាក់គ្នាសារជាថ្មីបន្ទាប់ពីខកខានអស់រយៈពេលជាច្រើនឆ្នាំមក។ ស្មាតហ្វូនអេក្រង់បត់បាន 3 តង់ Huawei នឹងក្លាយជាប្រជែងថ្មីជាមួយ iPhone 16 Series នៅខែក្រោយនេះ។
Article image
គួរបញ្ជាក់ថា មុននេះមានព័ត៌មានថា ក្រុមហ៊ុន Huawei និងក្រុមហ៊ុន Apple នឹងមានការដណ្តើមចំណែកទីផ្សារស្មាតហ្វូនជាថ្មីម្តងទៀត នៅពេលដែលស្មាតហ្វូន Mate 70 Series បង្ហាញវត្តមាននោលើទីផ្សារ។ ប៉ុន្តែពេលនេះ ស្មាតហ្វុននេះត្រូវបានពន្យាពេលដល់ខែធ្នូរខាងមុខនេះវិញ ដោយសារតែ ការអភិវឌ្ឍទៅលើប្រព័ន្ធ HarmonyOS NEXT និងសង្វាក់ផលិតកម្មទៅលើឈីប Kirin រួមនិងសមាសភាគជាច្រើនទៀត។ មកដល់ពេលនេះ ទាំងក្រុមហ៊ុន Huawei និង Apple នៅមិនទាន់មានការបញ្ជាក់ច្បាស់ពីពេលវេលានៃការសម្ពោធជាផ្លូវការណ៌ស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួននៅឡើយទេ។
ស្មាតហ្វូនអេក្រង់បត់បាន 3 តង់ Huawei នឹងក្លាយជាគូប្រជែងជាមួយ iPhone 16 Series នៅខែក្រោយ