ស្វែងរកពួកយើង:

ស្មាតហ្វូនអេក្រង់បត់បាន Huawei Pocket 2 នឹងទ្រទ្រង់ទៅលើបច្ចេកវិទ្យាផ្កាយរណប Satellite SMS

ដោយ

Koun Jab Luffy

14 កុម្ភៈ 2024 08:53 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Huawei បានត្រៀមខ្លួននៅក្នុងការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានថ្មីរបស់ខ្លួន Pocket 2 ហើយ ដែលម៉ូដែលនេះ នឹងមានការតម្លើងមកនូវបច្ចេកវិទ្យា Satellite SMS ដ៏អស្ចារ្យថែមទៀតផង។ នៅក្នុងព័ត៌មានចុងក្រោយបំផុតនេះ ក៏មានការទម្លាយនូវលក្ខណៈសម្បត្តិជាច្រើនរបស់វាផងដែរ។ យោងតាមអ្នកទម្លាយ @JinanDigital ស្មាតហ្វូនអេក្រង់បត់បាន Huawei Pocket 2 នេះ គឺមានមុខងារ  Beidou Satellite SMS។
ខុសប្លែកពីស្មាតហ្វូន Mate 60 Series ដោយស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ មិនមានទ្រទ្រង់នូវ Tiantong satellite នោះទេ។ អតិថិជនមួយចំនួនប្រហែលជាអាចខលទៅកាន់ប្រតិបត្តិការសង្គ្រោះបន្ទាន់មួយចំនួនផងដែរ។ ស្មាតហ្វូនបត់បាននេះនឹងដំណើរការនៅលើ Beidou Navigation Satellite System។ មុខងារនេះ អនុញ្ញាតអោយអ្នកប្រើប្រាស់អាចធ្វើការផ្ញើ និងទទួលសារ SMS តាមរយៈប្រព័ន្ធ satellite ដោយមិនចាំបាច់ត្រូវការនូវ  cellular signal ក្នុងការប្រតិបត្តិទៅលើមុខងារនេះទេ។
ស្មាតហ្វូនបត់បាន Huawei Pocket 2 នេះ នឹងប្រើប្រាស់នូវបច្ចេកវិទ្យា Satellite SMS technology ។ យ៉ាងណាមិញ ក្រុមហ៊ុននេះ មិនទាន់បាននិយាយអ្វីអំពីរឿងនេះទេ។ យើងនឹងរង់ចាំការប្រកាសជាផ្លូវការបន្តទៀតពីក្រុមហ៊ុននេះ។ ក្រៅពីបច្ចេកវិទ្យា satellite SMS នេះ អ្នកទម្លាយនេះ ក៏បានទម្លាយអំពីលក្ខណៈសម្បត្តិមួយចំនួនរបស់ស្មាតហ្វូននេះផងដែរ ក្នុងនោះមានដូចជា IPX8 waterproof rating, 12GB RAM, 50W wireless charging និង  Kirin 9000S 5G ជាដើម។ ស្មាតហ្វូននេះ អាចនឹងមានផ្នែកខាងក្រោយធ្វើពីស្បែក និងការឌីស្សាញ Art version ថែមទៀតផង។
Article image
គួរបញ្ជាក់ផងដែរថា Huawei Mate 50 Pro គឺជាស្មាតហ្វូនដំបូងបំផុត ដែលមានបច្ចេកវិទ្យា Satellite SMS នេះ។ យ៉ាងណាមិញ នៅក្នុងពេលនេះ អ្នកប្រើប្រាស់ជាច្រើនអាចចូលផ្ញើសារបាននៅក្នុងពេលបន្ទាន់បានថែមទៀត។ ក្រុមហ៊ុននេះ ក៏បានធ្វើការ upgrade ទៅលើមុខងារនេះជាមួយនឹងស្មាតហ្វូន P60 Pro និង  P60 Art ក្នុងការដំណើរការនូវមុខងារ  two-way satellite SMS ផងដែរ៕
ស្មាតហ្វូនអេក្រង់បត់បាន Huawei Pocket 2 នឹងទ្រទ្រង់ទៅលើបច្ចេកវិទ្យាផ្កាយរណប Satellite SMS