ស្វែងរកពួកយើង:

ស្មាតហ្វូនអេក្រង់បត់បាន Huawei Pocket 2 បង្ហាញខ្លួនជាផ្លូវការជាមួយតម្លៃចាប់់ពី 1,044 ដុល្លារ ដល់ 1,530 ដុល្លារ

ដោយ

Koun Jab Luffy

22 កុម្ភៈ 2024 05:40 ល្ងាច

អាន 3 នាទី

Article image
ដូចការគ្រោងទុកអញ្ចឹង នៅថ្ងៃនេះ ក្រុមហ៊ុន Huawei បានប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានស៊េរីថ្មី Pocket 2 នៅលើទីផ្សារប្រទេសចិនហើយ។ ស្មាតហ្វូនម៉ូដែលថ្មីនេះ គឺមានការឌីស្សាញជាមួយនិងរូបរាងថ្មី រួមជាមួយនិងការពង្រឹងទៅលើលក្ខណៈសម្បត្តិមួយចំនួនថែមទៀតផង។
Huawei Pocket 2 Design
ជាមួយនិងការឌីស្សាញរូបរាងរបស់ Pocket 2 នៅពេលនេះ គឺមានភាពស្រដៀងគ្នាជាមួយនិងជំនាន់មុន Pocket S អញ្ចឹងដែរអ ដោយស្មាតហ្វូនអេក្រង់បត់បានដែលរាងជា clamshell folding design គឺមានការប្រើប្រាស់នូវគន្លឹះបញ្ឈេ ខណៈដែលខ្នងក្រោយរបស់ស្មាតហ្វូននេះ គឺមានការតម្លើងនូវម៉ូឌុលមូលៗចំនួនពីរ ដែលមួយមានការញាត់នូវសិនស័រកាមេរ៉ា និងមួយទៀតគឺជាអេក្រង់ទីពីរ។ ស្មាតហ្វូននេះត្រូវបានក្រុមហ៊ុនបញ្ជាក់ថា គឺមានភាពធន់ខ្លាំងជាងមុន តាមរយៈនៃការប្រើប្រាស់គន្លឹះថ្មី ដែលផលិតចេញពីលោហៈដែលប្រើប្រាស់សម្រាប់យានអាវកាសហើយ “rocket steel” រួមនិងការបំពាក់នូវកញ្ចក់រឹងមាំ Kulun glass ជំនាន់ទី 2។
Article image
ស្មាតហ្វូននេះ មានទំហំ 7.25mm ខណៈដែលម៉ូដែលស្បែកមានទំហំ 7.35mm នៅពេលដែលមិនបត់ ហើយនិងមានទម្ងន់ 200grams។ នៅលើស្មាតហ្វូនអេក្រង់បត់បាន Huawei Pocket 2 ក៏មានការបំពាក់នូវបច្ចេកវិទ្យាការពារទឹកកម្រិត IPX8 water resistance rating ផងដែរ។
Huawei Pocket 2 Specs
ស្មាតហ្វូនអេក្រង់បត់បាននេះ គឺមានអេក្រង់ខាងក្នុងទំហំ 6.94-អ៊ីង គាំទ្រដោយបច្ចេកវិទ្យាអេក្រង់ LTPO OLED បង្ហាញចេញបានទំហំ 2690x1136 resolution និងមានកម្រិត 2200nits of peak brightness ហើយនិង 420 PPI pixel density។ បន្ទះអេក្រង់នេះ រត់បានជាមួយល្បឿន 1Hz to 120Hz variable refresh rate និងមានការគាំទ្រនូវបច្ចេកវិទ្យា 1440Hz PWM dimming ហើយនិងកម្រិតឆ្លើយតបអេក្រង់ 300Hz touch sampling rate រួមនិងការបង្ហាញចេញនៅលើខ្នាត 21:9 aspect ratio។ និយាយពីអេក្រង់ខាងក្រៅវិញ គឺមានទំហំ 1.15-អ៊ីង OLED screen បង្ហាញចេញបានជាមួយនិងកម្រិត 296 PPI pixel density មានទំហំ 360 x 360 resolution។
Article image
ស្មាតហ្វូនថ្មីនេះ ក៏ត្រូវបានក្រុមហ៊ុន Huawei បំពាក់នូវបន្ទះឈីប Kirin 9000S និងមានជម្រើសអង្គចងចាំច្រើនទំហំ ដូចជា 256GB, 512GB និង 1TB ប៉ុន្តែមានរ៉េមទំហំ 12GB ដូចគ្នា។ ស្មាតហ្វូននេះក៏មានរន្ធអាចបន្ថែមអង្គចងចាំបានទំហំ 512GB ទៀតផងដែរ។ Huawei Pocket 2 Flip មានថ្មទំហំ 4,520mAh និងមានការគាំទ្រនូវបច្ចេកវិទ្យាសាកកម្លាំង 66W wired fast charging ហើយនិង 40W wireless fast charging រួមជាមួយនិង 7.5W wireless reverse charging ថែមទៀតផង។ Huawei Pocket 2 រត់នៅលើប្រព័ន្ធប្រតិបត្តិការ HarmonyOS 4.0 ចេញពីប្រអប់មកតែម្តង។
ចំពោះកាមេរ៉ាថតនៅលើ Huawei Pocket 2 Flip វិញ គឺមានការតម្លើងមកជាមួយនូវប្រព័ន្ធកាមេរ៉ា XMAGE quad camera ដែលកាមេរ៉ាគោលមានទំហំ 50-Megapixel មានមុខងារ OIS និងគ្រាប់ទីពីរមានទំហំ 12-Megapixel ultra wide angle ហើយនិងគ្រាប់ទីបីមានទំហំ 8-Megapixel telephoto shooter មានមុខងារ OIS និងហ៊្សូមបាន 3x optical zoom។ សម្រាប់គ្រាប់ទីបួន គឺកាមេរ៉ា AI powered មានទំហំ 2-Megapixel hyperspectral camera។ រីឯកាមេរ៉ាមុខវិញ គឺមានទំហំ 10.7-Megapixel។
Article image
នៅលើស្មាតហ្វូននេះ គឺមានការភ្ជាប់នូវមុខងារថ្មីៗជាច្រើន ដែលក្នុងនោះរួមមានដូចជា dual band WiFi, Bluetooth 5.2, USB Type C និង NFC support។ អ្វីដែលពិសេស គឺមានការប្រើប្រាស់នូវប្រព័ន្ធផ្កាយរណប two way satellite communication តែម្តង។
Article image
Huawei Pocket 2 Pricing and Availability
Huawei Pocket 2 មានជម្រើសពណ៌ Tahitian Gray, Rococo White, Taro Purple និង Elegant Black។ ពីរពណ៌ចុងក្រោយគឺមានការឌីស្សាញចេញពីស្បែក និងកញ្ចក់។ ស្មាតហ្វូននេះដាក់លក់តម្លៃចាប់ពី 7,499 យ៉ន់ (1,044 US) ទៅលើទំហំ 256GB ខណៈដែលទំហំ 512GB និង 1TB មានតម្លៃ 7,999 យ៉ន់ (1,113 US) និង 8,999 យ៉ន់ (1,252 US)។ សម្រាប់ម៉ូដែល Huawei Pocket 2 Art Custom Edition គឺមានតម្លៃ 10,999 យ៉ន់ (1,530 US) ទៅលើស្មាតហ្វូនទំហំ 16GB+1TB។ ការ Pre-orders ទៅលើ Pocket 2 គឺបានចាប់ផ្តើមពីថ្ងៃទី 22 ខែកុម្ភៈនេះហើយ សម្រាប់ថ្ងៃលក់ដំបូង នឹងធ្វើឡើងនៅថ្ងៃទី 1 ខែមីនាឆ្នាំ 2024 ខាងមុខ។