ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

ស្មាតហ្វូនអេក្រង់បត់បាន Huawei Pocket 2 ផ្តើមដាក់លក់ជាផ្លូវការនៅលើទីផ្សារប្រទេសចិនហើយ

ដោយ

Koun Jab Luffy

02 មីនា 2024 01:59 យប់ជ្រៅ

អាន 2 នាទី

Article image
ចាប់ផ្តើមពីថ្ងៃនេះទៅ ស្មាតហ្វូនអេក្រង់បត់បាន Huawei Pocket 2 គឺអាចរកទិញបាននៅក្នុងទីផ្សារនៃប្រទេសចិនហើយបន្ទាប់ពីការក្រុមហ៊ុន ប្រកាសជាផ្លូវការកាលពីសប្តាហ៌មុននេះ។ ស្មាតហ្វូនអេក្រង់បត់បាននេះ ត្រូវបានក្រុមហ៊ុននេះធ្លាប់បញ្ជាក់រួចមកហើយថា គឺមានការប្រើប្រាស់នូវគន្លឹះ horizontal hinge ដែលមានការផលិតចេញពីសមាសធាតុ aerospace-grade “rocket steel” ហើយក៏មានការការពារកញ្ចក់ការពារ Kunlun Glass ជំនាន់ទី 2 ថែមទៀតផង។
ស្មាតហ្វូនបត់បាន Huawei Pocket 2 នេះមានអេក្រង់គោល 6.94-អ៊ីង LTPO OLED main ជាមួយនឹងកម្រិតភាពច្បាស់ 2690 x 1136 ។ អេក្រង់នេះ មានកម្រិតពន្លឺ 2200nits និងល្បឿន 120Hz refresh rate។ សម្រាប់មានអេក្រង់ទី 2 ទំហំ 1.15-អ៊ីងOLED នៅផ្នែកខាងក្រោយ ហើយវាក៏អាចចូលទៅកាន់ notifications និងម៉ោងបានលឿនថែមទៀតផង។ ស្មាតហ្វូននេះ មានបន្ទះឈីប Kirin 9000S រ៉េមទំហំ 12GB ហើយនិងមានអង្គចងចាំទំហំ 256GB, 512GB ឬ 1TB ។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 4,520mAh ជាមួយនឹងបច្ចេកវិទ្យា 66W wired fast charging, 40W wireless fast charging និង .5W wireless reverse charging ផងដែរ។
បន្ថែមពីនេះ ស្មាតហ្វូនអេក្រង់បត់បាននេះ ក៏ប្រើប្រាស់នូវកាមេរ៉ា XMAGE Quad-camera array នៅផ្នែកខាងក្រោយដែលមានទំហំ 50-Megapixel ដែលគាំទ្រជាមួយនឹង Optical Image Stabilization (OIS) និងគ្រាប់ទីពីរមានទំហំ 12-Megapixel ultra-wide-angle lens ខណៈដែលគ្រាប់ទីបីមានទំហំ 8-Megapixel telephoto lens ជាមួយនឹង OIS និង 3x optical zoom និង 2-megapixel AI ថែមទៀត។ កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះមានទំហំ 10.7-Megapixel sensor ។ ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ HarmonyOS 4.0 ជាមួយនឹង dual-band WiFi, Bluetooth 5.2, USB Type C និង NFC ថែមទៀត។
Article image
ជាមួយនិងការដាក់លក់នេះ ស្មាតហ្វូនអេក្រង់បត់បាន Huawei Pocket 2 ដែលមានទំហំ 12GB+256GB គឺមានតម្លៃ 7,499 យ៉ន់ ($1042) និងទំហំ 12GB+512GB មានតម្លៃ 7,999 យ៉ន់ ($1111) ខណៈដែល 12GB+1TB មានតម្លៃ 8,999 យ៉ន់ ($1250)។ បន្ថែមពីនេះ ក៏នូវមានម៉ូដែល artistic customized version របស់ Pocket 2 ផងដែរ។ ស្មាតហ្វូននេះមានតម្លៃ 10,999 យ៉ន់ ($1528) សម្រាប់ទំហំ 16GB+ 1TB៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

ស្មាតហ្វូនអេក្រង់បត់បាន Huawei Pocket 2 ផ្តើមដាក់លក់ជាផ្លូវការនៅលើទីផ្សារប្រទេសចិនហើយ