ស្វែងរកពួកយើង:

ស្មាតហ្វូនអេក្រង់បត់បាន iPhone Fold អាចនឹងមានការបន្តពន្យារពេលទៅឆ្នាំ 2027!

ដោយ

Koun Jab Luffy

19 តុលា 2025 02:38 រសៀល

អាន 2 នាទី

Article image
យោងតាមសេចក្តីរាយការណ៌ថ្មីនេះនៅថ្ងៃនេះ បានអោយដឹងថា ស្មាតហ្វូនបត់បានស៊េរីថ្មី iPhone Fold របស់ក្រុមហ៊ុន Apple អាចនឹងមានការពន្យាពេលថែមទៀតហើយ ខណៈការប្រកាសចេញរបស់ស្មាតហ្វូននេះ ត្រូវបានពាក្យចចាមអារ៉ាមជាច្រើននិយាយថា នឹងធ្វើឡើងនៅឆ្នាំក្រោយ។ នៅពេលនេះ មានការលេចចេញនូវរបាយការណ៍ថ្មីមួយចេញពីកូរ៉េខាងត្បូងបានអោយដឹងថា ស្មាតហ្វូនអេក្រង់បត់បាននេះ នឹងបង្ហាញខ្លួននៅឆ្នាំ 2027។
គួរបញ្ជាក់ថា កន្លងមក មានព័ត៌មានថ្មីនិយាយថា ក្រុមហ៊ុនអាចបញ្ចេញស្មាតហ្វូនបត់បាននេះនៅក្នុងឆ្នាំ 2026 ហើយអាចនឹងមានការផលិតនៅក្នុងចំនួនត្រឹមតែ 5-7 លានគ្រឿងប៉ុណ្ណោះនៅឆ្នាំក្រោយនេះ។ បើតាមប្រភពខាងលើនេះ បានអោយដឹងថា ហេតុផលសំខាន់សម្រាប់ការពន្យារពេលនេះ គឺដោយសារតែក្រុមហ៊ុន Apple ត្រូវការពេលវេលាក្នុងការសម្រេចចិត្តទៅលើលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនជំនាន់នេះ រួមជាមួយនឹងត្រចៀកបត់Hinge របស់ស្មាតហ្វូនផងដែរ។
Article image
បន្ថែមពីនេះ ក៏មានពាក្យចចាមអារ៉ាមមួយចំនួនបានអះអាងថា សម្រាប់គន្លឹះ Hinge នេះ អាចនឹងមានតម្លៃថោកជាងអ្វីដែលបានរំពឹងទុក។ នៅក្នុងកម្រិតនៃការត្រៀមខ្លួននៅក្នុងការផលិតស្មាតហ្វូននេះ ក្រុមហ៊ុន Apple នឹងមិនទាន់អាចលក់ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ គឺនឹងមានអាចឈានដល់ទៅ 10-15 លានគ្រឿងនៅឆ្នាំក្រោយនោះទេ។ ស្មាតហ្វូន iPhone Fold នេះគឺមានអេក្រង់បត់ខាងក្នុងទំហំ 7.58 អ៊ីង និងអេក្រង់ខាងក្រៅទំហំ 5.38 អ៊ីង។ អេក្រង់ទាំងពីរនៅលើស្មាតហ្វូននេះ គឺមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា LTPO ផងដែរ៕