
កាលពីខែកុម្ភៈកន្លងទៅនេះមានរបាយការណ៌ជាច្រើនបានទម្លាយថា ក្រុមហ៊ុន OPPO ទំនងជានឹងមិនមានការបង្ហាញវត្តមានស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ខ្លួននៅលើទីផ្សារនោះទេ ក្រោយពីការលក់ទៅលើស្មាតហ្វូនប្រភេទនេះ កាលពីឆ្នាំមុន ហាក់ពុំទទួលបាននូវលទ្ធផលល្អ។ នៅពេលនេះ ដើម្បើបញ្ចប់នូវព័ត៌មាននេះ ក្រុមហ៊ុន OPPO បានចេញមកទាត់ចោលនូវព័ត៌មានខាងលើនេះហើយ។
បើតាមរបាយការណ៌ថ្មីនៅថ្ងៃនេះ ដែលចែកចាយដោយប្រភពជឿជាក់បាននោះ បាននិយាយថា ការបង្ហាញខ្លួនរបស់ស្មាតហ្វូនអេក្រង់បត់បានរបស់ OPPO ម៉ូដែល Find N5 Flip ដែលជាស្មាតហ្វូនជំនាន់បន្ទាប់ពី Find N3 Flip ដែលបានបង្ហាហខ្លួនកាលពីឆ្នាំមុននោះ គឺបានការលុបចោលហើយ។ ទាក់ទងនឹងការបែកធ្លាយនេះ គឺមិនមានការបញ្ជាក់ច្បាស់នោះទេ ប៉ុន្តែមានការបញ្ជាក់ថា ការលុបចោលនេះ អាចនឹងមានការពាក់ព័ន្ធជាមួយនិងការលក់របស់ស្មាតហ្វូនជំនាន់មុន កាលពីឆ្នាំមុននេះ ធ្វើមិនបានល្អ។

ក្រឡេកមកមើលម៉ូដែល OPPO Find N5 វិញត្រូវបានគេបញ្ជាក់ថា នឹងនៅតែបន្តមានវត្តមាននៅលើទីផ្សារសកល ជាមួយនិងដៃគូរបស់ខ្លួន OnePlus Open 2 ដដែល ដោយស្មាតហ្វូនអេក្រង់បត់បាននេះ នឹងមានការឌីស្សាញរូបរាងដូចគ្នា ប៉ុន្តែមានឈ្មោះខុសគ្នា ដូចអ្វីដែលយើងបានឃើញនៅឆ្នាំមុននេះទៅលើ Find N3 និង original Open អញ្ចឹងដែរ។
