
យោងតាមការបែកធ្លាយថ្មីៗនេះ បានបង្ហាញពីការងឿងឆ្ងល់ទៅលើវត្តមានរបស់ vivo X Fold 4 / 4 Pro បន្ទាប់ពីអ្នកទម្លាយ Digital Chat Station និយាយថា សម្រាប់ស្មាតហ្វូនអេក្រង់បត់ដែលបង្ហាញខ្លួននៅឆ្នាំនេះ គឺមានតែ Honor Magic V4 មួយប៉ុណ្ណោះ ដែលមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite។ ផ្អែកតាមព័ត៌មាននេះ អាចនិយាយបាន Vivo X Fold 4 នឹងមិនអាចប្រើប្រាស់ឈីបដូចគ្នានេះទេ គឺអាចនឹងបំពាក់នូវបន្ទះឈីបផ្សេង។
នៅថ្ងៃនេះ ដើម្បីស្រាយនូវចម្ងល់ទាំងនេះ អ្នកទម្លាយ DCS បានបញ្ជាក់សារជាថ្មីថា vivo X Fold 4 គឺនឹងមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 3 ដែលបង្ហាញខ្លួនកាលពីឆ្នាំ 2023។ បើតាមការទម្លាយមុននេះ បានបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បានរបស់ក្រុមហ៊ុន Vivo មួយនេះ គឺនឹងមានការឌីស្សាញរូបរាងថ្មី មានទម្ងន់កាន់តែស្រាល ultra-light និងកម្រាស់ស្តើង ហើយនឹងមានកាមេរ៉ា 50-Megapixel periscope telephoto ព្រមទាំងមានការគាំទ្រដោយ wireless charging ថែមទៀតផង។

នៅលើស្មាតហ្វូនអេក្រង់បត់បាននេះ គឺមានថ្មទំហំ 6,000mAh និងបច្ចេកវិទ្យាការពារជម្រាបទឹកកម្រិត IPX8 water resistance rating ផងដែរ។ សម្រាប់ការផ្លាស់ប្តូរថ្មីនៅលើ X Fold 4 នឹងសិនស័រស្កែនម្រាមដៃនៅចំហៀង ជំនួសអោយសិនស័រ ultrasonic in-display fingerprint នៅលើអេក្រង់។ ជាមួយនិងការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 3 ថ្មីនេះ ត្រូវបានគេមើលឃើញថា ក្រុមហ៊ុន Vivo អាចសន្សំសំចៃបានច្រើន ជាពិសេសគឺទទួលបាននូវបន្ទះឈីបថ្នាក់ប្រណិតសម្រាប់ស្មាតហ្វូនអេក្រង់បត់បានរបស់ខ្លួនផងដែរ។

Vivo X Fold 4 នឹងមានអេក្រង់ធំ មាន refresh-rate ខ្ពស់ គាំទ្រដោយកញ្ចក់ AMOLED display ដែលមានគែម bezels ស្តើង។ ស្មាតហ្វូននេះ ក៏នឹងមានការពង្រឹងទៅលើភាពធន់ជាងជំនាន់ទៀតផង។ ស្មាតហ្វូននេះ មានកាមេរ៉គោលទំហំ 50-Megapixel គាំទ្រ periscope telephoto lens សម្រាប់ការថត zoom និងមានឡែន ultra-wide ផងដែរ។ បន្ថែមពីនេះ X Fold 4 ក៏អាចនឹងមានបច្ចេកវិទ្យាសាកលឿន និង wireless charging ទៀតផង។ ស្មាតហ្វូននេះ នឹងមានវត្តមាននៅលើទីផ្សារប្រទេសចិននាខែមិថុនាខាងមុខនេះហើយ។
