ស្វែងរកពួកយើង:

ស្មាតហ្វូនអេក្រង់បត់បាន vivo X Fold 4 នឹងមានការបំពាក់នូវមានថាមពលថ្មទំហំ 6,365mAh

ដោយ

Koun Jab Luffy

18 តុលា 2024 04:48 ល្ងាច

អាន 2 នាទី

Article image
បន្ទាប់ពីមានការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី vivo X Fold 3 រួចមក នៅពេលនេះ ស្មាតហ្វូនអេក្រង់បត់បានរបស់ក្រុមហ៊ុន vivo ត្រូវបានគេប្រទះឃើញឆ្លងកាត់ការបញ្ជាក់ពីស្ថាប័នវាយតម្លៃនៅក្នុងប្រទេចសចិនហើយ។ បើតាមការបញ្ជាក់ខាងលើនេះបានអោយដឹងថា ក្រុមហ៊ុននេះបាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនអេក្រង់បត់ស៊េរីថ្មីរបស់ខ្លួនម៉ូដែល vivo X Fold 4 ហើយស្មាតហ្វូននេះក៏បានឆ្លងកាត់ការចុះបញ្ជី TENAA រួចរាល់ហើយដោយថែមទាំងមានការបញ្ជាក់ពីថាមពលថ្មទំហំធំទៀតផង។
សូមជំរាបថា ថ្មីៗនេះ ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំរបស់ប្រទេសចិនមួយនេះ ទើបតែប្រកាសចេញស្មាតហ្វូនជំនាន់ថ្មី vivo X200 series ដែលជាម៉ូដែល flagship ផងដែរ។ សម្រាប់ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ vivo X Fold 4 ត្រូវបានគេឃើញថាបានបង្ហាញខ្លួននៅលើបញ្ជី TENAA ជាមួយនិងលេខម៉ូដែល V2429A។
Article image
ខណៈដែលមិនទាន់មានការបញ្ជាក់ឈ្មោះច្បាស់នោះ ស្មាតហ្វូននេះត្រូវបានគេរំពឹងថា គឺនឹងមានឈ្មោះថា vivo X Fold 4។ នៅលើបញ្ជី IMEI database ក៏មានការបញ្ជាក់ថា Vivo X Fold 4 គឺមានលេខម៉ូដែល V2429។ ដូច្នេះសម្រាប់  V2429A អាចនឹងជាម៉ូដែលមួយក្នុងចំណោមស្មាតហ្វូនអេក្រង់បត់បាននេះ។
សូមជំរាបថា នៅលើបញ្ជីនេះ គឺមិនទាន់មានការបញ្ជាក់ព័ត៌មានស៊ីជម្រៅរបស់ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះនោះទេ។ ប៉ុន្តែនៅលើ 91Mobiles គឺមានការបង្ហាញពីថាមពលថ្មដែលប្រើប្រាស់នៅលើស្មាតហ្វូនអេក្រង់បត់បាននេះហើយ។ ស្មាតហ្វូនអេក្រង់បត់បាន vivo X Fold 4 ត្រូវបានគេមើលឃើញថា មានថាមពលថ្មទំហំធំដល់ទៅ 6,365mAh ដែលការប្រកាសផ្លូវការណ៌ គឺនឹងមានទំហំ 6,500mAh។
Article image
ដូច្នេះប្រសិនបើព័ត៌មាននេះ គឺជាការពិតនោះ ស្មាតហ្វូនVivo X Fold 4 គឺនឹងមានថ្មទំហំធំជាងមុនប្រៀបធៀបជាមួយនិងថ្មនៅលើ vivo X Fold 3 គឺមានទំហំត្រឹមតែ 5,500mAh ប៉ុណ្ណោះ។ គួរបញ្ជាក់ថា កន្លងមកមានពាក្យចចាមអារ៉ាមថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី X Fold 4 អាចនឹងមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 3 SoC។
ស្មាតហ្វូនអេក្រង់បត់បាន vivo X Fold 4 នឹងមានការបំពាក់នូវមានថាមពលថ្មទំហំ 6,365mAh