ស្វែងរកពួកយើង:

ស្មាតហ្វូនអេក្រង់បត់បាន vivo X Fold3 Pro ទទួលបាននូវការបញ្ជាក់វិញ្ញាបនបត្រពីប្រទេសឥណ្ឌូនេស៊ីហើយ!

ដោយ

Koun Jab Luffy

28 មីនា 2024 10:23 ព្រឹក

អាន 2 នាទី

Article image
ឆ្នាំនេះ ក្រុមហ៊ុន vivo អាចនឹងមានការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ខ្លួននៅលើទីផ្សារក្រៅប្រទេស ចិនហើយ។ គួរបញ្ជាក់ថា បន្ទាប់ពីការសម្ពោធជាផ្លូវការនៅលើទីផ្សារក្នុងស្រុករយៈពេលប៉ុន្មានថ្ងៃមក នៅពេលនេះ ក្រុមហ៊ុន vivo បានធ្វើការផ្លាស់ប្តូរនូវយុត្តិសាស្រ្តរបស់ខ្លួនសម្រាប់ការដាក់លក់ស្មាតហ្វូនដែលមានអេក្រង់បត់បានរបស់ខ្លួនហើយ ដោយចាប់ផ្តើមធ្វើឡើងជាមួយនិង X Fold3 Pro។
ខណៈដែលក្រុមហ៊ុននេះ នៅមិនទាន់មានការបញ្ជាក់ច្បាស់ពីវត្តមានស្មាតហ្វូនអេក្រង់បត់បាននេះនោះ នៅថ្ងៃនេះ ស្មាត ហ្វូនអេក្រង់បត់បាន X Fold3 Pro គឺទទួលបាននូវការបញ្ជាក់វិញ្ញាបនបត្រពីប្រទេសឥណ្ឌូនេស៊ីហើយ។ ផ្អែកលើការចុះ បញ្ជីខាងលើនេះ មានការសន្និដ្ឋានថា ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីនេះ នឹងអាចដាក់លក់នៅលើទីផ្សារប្រទេសនេះហើយ ដែលរឿងនេះ គឺបានបង្ហាញយ៉ាងច្បាស់ថា ស្មាតហ្វូនអេក្រង់បត់បាន X Fold3 Pro នឹងមានដាក់លក់នៅលើទីផ្សារក្រៅ ប្រទេសចិនពិតមែនសម្រាប់ឆ្នាំនេះ។ ជាមួយនិងការបង្ហាញវត្តមានរបស់ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ vivo នេះ ត្រូវបានគេបញ្ជាក់ថា នឹងមានការប្រជែងជាមួយ Samsung's Galaxy Z Fold5 និង Z Fold6 ដែលនឹងមានវត្តមាន ឆាប់ៗនេះជាក់ជាមិនខាន។
Article image
vivo X Fold3 Pro គឺជាស្មាតហ្វូនអេក្រង់បត់បានថ្មីមួយ ដែលមានអេក្រង់ខាងក្នុងទំហំ 8.03 អ៊ីង ល្បឿន 120 Hz LTPO folding AMOLED screen និងអេក្រង់ខាងក្រៅមានទំហំ 6.53 អ៊ីង មានល្បឿម 120Hz AMOLED cover display ដូចគ្នា ហើយអេក្រង់ទាំងពីរនេះ គឺមានកម្រិតពន្លឺ 4,500-nit peak brightness។ ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ គឺមានការបំពាក់ នូវបន្ទះឈីប Snapdragon 8 Gen 3 SoC រ៉េម 16GB និងអង្គចងចាំទំហំ 1TB។
ស្មាតហ្វូនអេក្រង់បត់បាននេះ ប្រព័ន្ធកាមេរ៉ាក្រោយ 3 គ្រាប់ ដោយកាមេរ៉ាគោលមានទំហំ 50MP មានមុខងារ OIS និងគ្រាប់ទីពីរមានទំហំ 50MP ultrawide គាំទ្រនូវមុខងារ Autofocus រួមជាមួយនិងគ្រាប់ទីបីមានទំហំ 64MP ហ៊្សូមបាន 3x periscope telephoto) និងមានកាមេរ៉ាមុខទំហំ 32MP ទាំងខាងក្នុង នឹងអេក្រង់ខាងក្រៅ។ ស្មាតហ្វូននេះមានថ្មទំហំ 5,700mAh មានកម្លាំងសាក 100W wired និង 50W wireless charging។ ស្មាតហ្វូននេះមានកម្រ៉ាស់ត្រឹមតែ 11.2mm នៅពេលបត់ និងកម្រ៉ាស់ 5.2mm នៅពេលបើក។
ស្មាតហ្វូនអេក្រង់បត់បាន vivo X Fold3 Pro ទទួលបាននូវការបញ្ជាក់វិញ្ញាបនបត្រពីប្រទេសឥណ្ឌូនេស៊ីហើយ!