ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

ស្មាតហ្វូនអេក្រង់បត់បាន Xiaomi Mix Flip នឹងប្រើប្រាស់បន្ទះឈីប Snapdragon 8 Gen 2

ដោយ

Koun Jab Luffy

21 វិច្ឆិកា 2023 07:48 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Xiaomi ត្រូវបានគេរំពឹងថា នឹងមានការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានរបស់ខ្លួនចំនួន 2 ម៉ូដែលនៅឆ្នាំ 2024 ខាងមុខនេះ។ សម្រាប់ស្មាតហ្វូនអេក្រង់បត់ Mix Fold 4 អាចនឹងមានវត្តមាននៅត្រីមាសទី 2 ខណៈដែលត្រីមាស 1 ខាងមុខនេះ ក្រុមហ៊ុន Xiaomi ប្រហែលជានឹងមានការបង្ហាញវត្តមានរបស់ស្មាតហ្វូនអេក្រង់បត់ប្រភេទ flip-style foldable phone ដែលមានឈ្មោះថា Xiaomi Mix Flip។ ផ្អែកតាមការបែកធ្លាយថ្មីដែលបង្ហោះនៅលើបណ្តាញ Weibo បានបញ្ជាក់ពីការប្រើប្រាស់នូវបន្ទះឈីបរបស់ស្មាតហ្វូនថ្មីនេះហើយ។
យោងតាមអ្នកទម្លាយដែលមានប្រភពមកពីប្រទេសចិន បានបញ្ជាក់ថា ក្រុមហ៊ុន Xiaomi នឹងមានស្មាតហ្វូនលើសពី 1 ដែលកំពុងតែស្ថិតនៅក្នុងដំណើរការនៃការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 2។ ការបែកធ្លាយខាងលើនេះ ថែមទាំងបានបញ្ជាក់ថា Redmi K70 ហើយនិងថេប្លេតជំនាន់ថ្មី រួមជាមួយនិងស្មាតហ្វូនអេក្រង់បត់ដែលមានទំហំតូច គឺនឹងមានការបំពាក់នូវបន្ទះឈីបនេះផងដែរ។
សម្រាប់ថេប្លេតនេះ ត្រូវបានអ្នកទម្លាយរូបនេះ បញ្ជាក់ថា អាចជា Xiaomi Pad 7 Pro។ យោងតាមរបាយការណ៌ថ្មីៗនេះ បានបញ្ជាក់ថា Pad 7 Pro នេះ នឹងមានការប្រើប្រាស់អេក្រង់ល្បឿន 144Hz LCD display និងបន្ទះឈីប Snapdragon 8 Gen 2 រួមជាមួយនិងម៉ូឌុលកាមេរ៉ា 4 ជ្រុង ដូចគ្នាជាមួយនិងស្មាតហ្វូនជំនាន់ថ្មី Xiaomi 14 series។ និយាយពីស្មាតហ្វូនអេក្រង់បត់មានរូបរាងតូច ដែលដំណើរការជាមួយបន្ទះឈីប Snapdragon 8 Gen 2 នេះ ត្រូវបានអ្នកទម្លាយរូបនេះ អះអាងថា គឺជា Xiaomi Mix Flip។
សូមជំរាបថា មកដល់ពេលនេះ នៅមិនទាន់មានការទម្លាយព័ត៌មានថ្មីរបស់ស្មាតហ្វូនថ្មីនេះនៅឡើយទេ។ ប៉ុន្តែរបាយការណ៌កន្លងមក គឺមានការបង្ហាញនូវគំរូរូបភាព schematic suggests ដោយបានបង្ហាញថា ស្មាតហ្វូននេះ នឹងមានកាមេរ៉ា 3 គ្រាប់ដែលមានអមមកជាមួយមុខងារ 3x telephoto zoom ថែនទៀតផង។ ជាមួយគ្នានៅលើ IMEI ក៏មានការបង្ហាញចេញនូវលេខម៉ូដែលស្មាតហ្វូននេះដែរគឺ 2311BPN23C។
Article image
មានការសន្និដ្ឋានថា Xiaomi Mix Flip អាចនឹងបង្ហាញវត្តមានជាមួយនិង Xiaomi 14 Ultra នៅខែមេសា ឆ្នាំ 2024។ បន្ថែមពីនេះក៏មានការបញ្ជាក់ថា សម្រាប់វត្តមាន Mix Flip ដំបូងគេនេះ គឺប្រហែលជាលក់តែនៅក្នុងប្រទេសចិនតែប៉ុណ្ណោះ។ មកដល់ពេលនេះនៅលើទីផ្សារចិន មានស្មាតហ្វូនអេក្រង់បត់ជាច្រើនដូចជា Honor Magic Flip និង Vivo X Flip 2 ដែលរំពឹងថា នឹងបង្ហាញវត្តមានៅត្រីមាសទី 1 ឆ្នាំ 2024។

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.