ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

ស្មាតហ្វូនអេក្រង់បត់បីតង់ដំបូងរបស់ Samsung អាចនឹងប្រើឈ្មោះថា “Galaxy G Fold”

ដោយ

Koun Jab Luffy

05 កុម្ភៈ 2025 01:24 យប់ជ្រៅ

អាន 2 នាទី

Article image
ក្រុមហ៊ុន Samsung បានធ្វើការបង្ហាញគំរូស្មាតហ្វូនអេក្រង់បត់បីតង់របស់ខ្លួននៅក្នុងព្រឹត្តិការប្រកាសចេញ Galaxy S25 Series កាលពីខែមុននេះ ហើយនៅថ្ងៃនេះ ក៏មានការទម្លាយចេញពីឈ្មោះស្មាតហ្វូនអេក្រង់បត់បីបត់ដំបូងរបស់ Samsung បន្ថែមទៀត។
បើតាមប្រភពព័ត៌មានចេញពីប្រទេសកូរ៉េខាងត្បូងបាននិយាយថា Samsung Galaxy Tri-Foldable នឹងមានឈ្មោះថា Galaxy G Fold ហើយស្មាតហ្វូនអេក្រង់បត់ថ្មីនេះ នឹងមានការរចនាប្រហាក់ប្រហែលគ្នានឹង Huawei Mate XT ដែលមានអេក្រង់ទំហំ 10-inch នៅពេលពន្លាអេក្រង់ទាំងបីបត់។
Samsung Galaxy G Fold ក៏នឹងមានទំងន់ប្រហាក់ប្រហែលគ្នានឹង Mate XT ផងដែរ ដោយមានទំងន់មិនដល់ 300 ក្រាមឡើយ។ សម្រាប់កម្រាស់ Galaxy G Fold វិញ អាចនឹងមិនស្តើងដូច Mate XT ដែលមានកម្រាស់ត្រឹម 3.6mm នៅពេលមិនបត់នោះទេ។ តាមប្រភពបញ្ជាក់ថា Galaxy G Fold អាចនឹងមានអេក្រង់ទំហំ 9.96-inch នៅពេលពន្លា និងនៅពេលបត់ស្មាតហ្វូននេះនឹងមានអេក្រង់ខាងក្រៅទំហំ 6.54-inch ធំជាងអេក្រង់ខាងក្រៅរបស់ Galaxy Z Fold 6 បន្តិច។
Article image
មានការរំពឹងថា Samsung អាចនឹងមានការបង្ហាញចេញនៅគំរូស្មាតហ្វូនអេក្រង់បត់បីបត់របស់ខ្លួនកាន់តែលម្អិតជាថ្មីម្តងទៀតនៅក្នុងព្រឹត្តិការណ៍ដែលនឹងប្រារព្ធធ្វើឡើងនៅក្នុងខែកក្តដា ឬខែកញ្ញា ដែលជាព្រឹត្តិការណ៍ប្រកាសចេញស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី Galaxy Z Fold 7 និង Z Flip 7។ ស្មាតហ្វូនអេក្រង់បត់បីតង់ដំបូងរបស់ Samsung គឺ Galaxy G Fold ទំនងជានឹងបង្ហាញវត្តមានផ្លូវការណ៍នៅដើមឆ្នាំ 2026 ក្នុងព្រឹត្តិការណ៍ប្រកាសចេញកំពូលស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Series៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

ស្មាតហ្វូនអេក្រង់បត់បីតង់ដំបូងរបស់ Samsung អាចនឹងប្រើឈ្មោះថា “Galaxy G Fold”