ស្វែងរកពួកយើង:

ស្មាតហ្វូនអេក្រង់បត់ 3 តង់ Huawei Mate XT មានអ្នកកក់មុន 2.7 លាននាក់ហើយ!

ដោយ

Koun Jab Luffy

09 កញ្ញា 2024 01:17 រសៀល

អាន 2 នាទី

Article image
យោងតាមសេចក្តីប្រកាសនៅលើសារព័ត៌មាន Nikkei Asia នៅថ្ងៃនេះ បានអោយដឹងថា ស្មាតហ្វូនអេក្រង់បត់ 3 តង់ Huawei Mate XT មានអ្នកកក់មុន 2 លាននាក់ហើយនៅមុនការការសម្ពោធជាផ្លូវការណ៌ចូលមកដល់។ ស្មាតហ្វូនអេក្រង់បត់ថ្មីនេះត្រូវបានគេនិយាយថា គឺចំណុចចាប់ផ្តើមថ្មីនៃស្រឡាយអេក្រង់បត់បានដែលមានការឌីស្សាញជាមួយនិងភាពសំបូរបែប។ មានការព្យាករណ៌ថា ស្មាតហ្វូនអេក្រង់បត់បាន 3 តង់នេះ នឹងមានការគាំទ្រកាន់តែច្រើនថែមទៀតបន្ទាប់ពីការសម្ពោធជាផ្លូវការណ៌។
បើតាមព័ត៌មានកន្លងមក បានរាយការណ៌ថា ស្មាតហ្វូនអេក្រង់បត់ 3 តង់ Huawei Mate XT Ultimate Design នេះ នឹងមានការប្រកាសចេញនាថ្ងៃទី 10 ខែកញ្ញា ខាងមុខនេះហើយ។ ប៉ុន្តែមិនទាន់បានបង្ហាញវត្តមានផង ស្មាតហ្វូននេះបានធ្វើអោយអ្នកប្រើប្រាស់ជាច្រើនមានការចាប់អារម្មណ៌ខ្លាំងមែនទែន។ បន្ទាប់ពីការប្រកាសអោយមានការកក់មុនតែប៉ុន្មានម៉ោងប៉ុណ្ណោះ ស្មាតហ្វូនអេក្រង់បត់ 3 តង់ Huawei Mate XT មានអ្នកកក់មុន 2 លាននាក់ទៅហើយ! ពិតជាអស្ចារ្យមែនទែន។
គួរបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់ 3 តង់ Huawei Mate XT បានប្រកាសចាប់ផ្តើមអោយមានការកក់ទុកមិននៅលើហាងអនឡាញរបស់ខ្លួនកាលពីថ្ងៃទី 7 ខែកញ្ញានេះ ភ្លាមៗនោះមានកក់ទុកចំនួន 10000 គ្រឿង ហើយបន្តមកប៉ុន្មានមក ចំនួននេះបានកើនឡើងដល់ទៅជាង 2 លានគ្រឿង។ គិត្រឹមការចេញផ្សាយរបស់សារព័ត៌មខាងលើនេះ គឺមានការកើនឡើងដល់ទៅជាង 2.7 លានគ្រឿងហើយ។ តួរលេខនេះ បងា្ហញថា ស្មាតហ្វូនអេក្រង់បត់ 3តង់នេះ នឹងមានការពេញនិយមនៅលើទីផ្សារជាក់ជាមិនខាន។
Article image
ជាមួយនិងការប្រកាសអោយកក់ទុកមុននេះ ក្រុមហ៊ុន Huawei នៅមិនទាន់មានការប្រាប់នូវតម្លៃរបស់ស្មាតហ្វូនអេក្រង់បត់បាន 3 តង់ នេះនៅឡើយទេ គ្រាន់តែបញ្ជាក់ថា ស្មាតហ្វូននេះ មានពីរទំហំ គឺ 16GB+512GB និង16GB+1TB ហើយនិងមានជម្រើសពណ៌ ខ្មៅ និងពណ៌ក្រហម។ ការកក់មុន Mate XT tri-fold នឹងបិទបញ្ចប់នៅថ្ងៃទី 19 ខែកញ្ញខាងមុខនេះហើយ។ ក្រុមហ៊ុនទំនងជាដាក់លក់ជាផ្លូវការនៅថ្ងៃទី 20 ខែកញ្ញា មួយថ្ងៃបន្ទាប់។
ស្មាតហ្វូនអេក្រង់បត់ 3 តង់ Huawei Mate XT មានអ្នកកក់មុន 2.7 លាននាក់ហើយ!