
ស្មាតហ្វូនអេក្រង់បត់ iPhone Fold នឹងមានការប្រើប្រាស់នូវគន្លឹះថ្មីដែលព្រីនឡើងដោយ 3D
យោងតាមរបាយការណ៌សំងាត់ថ្មីមួយ ដែលមានប្រភពចេញពីប្រទេសចិន បានអោយដឹងថា ស្មាតហ្វូនអេក្រង់បត់ iPhone Fold ដែលនឹងមកដល់ឆ្នាំនេះ នឹងមានការប្រើប្រាស់នូវគន្លឹះថ្មី ដែលព្រីនឡើងដោយ 3D ដែលជួយកាត់បន្ថយអោយអេក្រង់ខាងក្នុងរបស់ស្មាតហ្វូននេះមានផ្នត់កាន់តែតូចជាងជំនាន់មុន។ ការលេចចេញនូវព័ត៌មាននេះ គឺជាលើកដំបូងហើយ ដែលយើងបានទទួលព័ត៌មានថ្មីពីបច្ចេកវិទ្យាថ្មីសម្រាប់ស្មាតហ្វូនអេក្រង់បត់បាន។ នៅលើស្មាតហ្វូននេះ ក៏នឹងមានការប្រើប្រា់នូវ Liquid Metal ក៏ដូចជាកញ្ចក់ Dual-Layer Glass ផងដែរ។
បើយើងនិយាយពីអេក្រង់គ្មានស្នាមផ្នត់ នៅពេលនេះ គឺមិនមែនជារឿងថ្មីទៀតទេ ដោយសារតែថ្មីៗនេះ ក្រុមហ៊ុន OPPO ធ្វើបាននៅលើម៉ូដែល Find N6 ហើយ ដោយគន្លឹះនេះ មានការប្រើប្រាស់នូវបច្ចេកវិទ្យាជំនាន់ថ្មី Titanium Flexion hinge។ ជាលទ្ធផលក្រុមហ៊ុន OPPO គឺពិតជាទទូលបាននូវអេក្រង់គ្មានស្នាមផ្នត់ “zero-feel crease” ពិតមែន ដោយក្រុមហ៊ុនបានប្រើប្រាស់នូវបច្ចេកវិទ្យាគន្លឹះ ដែលមានភាពខុសគ្នាពីស្មាតហ្វូនអេក្រង់បត់បានជំនាន់មុនៗ។

សូមជំរាបថា កន្លងមកធ្លាប់មានព័ត៌មានថា វត្តមានរបស់ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី iPhone Fold និងមានការប្រកួតប្រជែងជាមួយនិង OPPO Find N6 ទៅលើអេក្រង់គ្មានស្នាមផ្នត់នេះ។ ហើយក្រុមហ៊ុន Apple ក៏មានការផ្តោតខ្លាំងទៅលើរឿងនេះដែរ។ ហើយសម្រាប់មធ្យោបាយថ្មីនេះ គឺមិនមានអ្វីចម្លែកទេ ដោយសារកន្លងមក ក្រុមហ៊ុន Apple បានធ្វើ titanium casings នៅលើនាឡិកា Apple Watch series ហើយនិងរន្ធ USB-C port របស់ iPhone Air រួចហើយ។
