
ក្រុមហ៊ុន ASUS កំពុងតែត្រៀមខ្លួនក្នុងការប្រកាសចេញនូវស្មាតហ្វូនលំដាប់ថ្នាក់ប្រណិតស៊េរីថ្មីរបស់ខ្លួនដែលមានឈ្មោះហៅថា Zenfone 11 Ultra នៅក្នុងពេលឆាប់ៗនេះ។ ខណដែលកាលបរិច្ឆេទផ្លូវការនៅមិនទាន់ច្បាស់ទេនោះ នៅថ្ងៃននេះ នៅលើវិញ្ញាបនបត្រមួយនៅក្នុងអ៊ឺរ៉ុបក៏ បានបញ្ជាក់ថា ការប្រកាសបង្ហាញនូវស្មាតហ្វូននេះ អាចនឹងមានឆាប់ៗនេះហើយ។
ស្មាតហ្វូនម៉ូដែលថ្មី Zenfone 11 Ultra របស់ក្រុមហ៊ុនតៃវ៉ាន់មួយនេះ ត្រូវបានគេមើលឃើញថា បានទទួលនូវការអនុម័តនៅលើ EEC certification platform របស់ទីផ្សារតំបន់អឺរ៉ុបហើយ។ ស្មាតហ្វូននេះ មានលេខម៉ូដែល AI2401 ដែលម៉ូដែលអាចជាស្មាតហ្វូនដែលមានការ rebranded ចេញពីស្មាតហ្វូន ROG Phone 8។ នៅលើបញ្ជីនេះ មិនទាន់ទម្លាយព័ត៌មានលម្អិតនៃស្មាតហ្វូននេះ ជាពិសេសនៃលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះនោះទេ។ប៉ុន្តែផ្អែកទៅលើអ្វីដែលយើងបានដឹងរហូតមកទល់ពេលនេះ បញ្ជី GeekBench បង្ហាញថាស្មាតហ្វូននេះ នឹងមានបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 ។

នៅលើ benchmarking platform ខាងលើនេះ ក៏មានមានការបញ្ជាក់ថា ស្មាតហ្វូននេះ នឹងដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 14 OS ហើយវាក៏មានរ៉េមទំហំ 16GB។ វាមានពិន្ទុចំនួន 2226 និង 6949 នៅក្នុងការតេស្ត single-core និងmulti-core ។ ស្មាតហ្វុននេះក៏មានវត្តមាននៅលើ Google Play Console, SDPPI និង Bluetooth SIG ថែមទៀតផង។ នៅក្នុងរបាយការណ៍មួយទៀតនោះ យើងក៏ឃើញនូវរូបភាព renders ជាច្រើនកម្រិតខ្ពស់របស់ស្មាតហ្វូន Zenfone 11 Ultra ផងដែរ។ ស្មាតហ្វូននេះ មានពណ៌ច្រើនដូចជា Eternal Black, Skyline Blue, Misty Gray, Verdure Green និង Desert Sienna ៕

