
ថ្មីៗនេះ ក្រុមហ៊ុន Huawei បានបង្ហាញនូវម៉ូដែលពិសេសមួយរបស់ស្មាតហ្វូនដែលអាចបត់បាន Mate X2។ នៅក្នុងរយៈពេលប៉ុន្មានវិនាទីប៉ុណ្ណោះ ស្មាតហ្វូនស៊េរីថ្មី Mate X2 Collector’s Edition បានលក់អស់រលីងតែម្តង។
ស្មាតហ្វូន Mate X2 ម៉ូដែលពិសេសនេះ គឺមានតម្លៃ 18,999 Yuan (2,976 ដុល្លារអាមេរិក)។ ស្មាតហ្វូនម៉ូដែលពិសេសរបស់ Mate X2 គឺមានរ៉េមទំហំ 12GB និងម៉េមូរីទំហំ 512GB។ ស្មាតហ្វូនពិសេសនេះ មានបន្ទះឈីប HiSilicon Kirin 9000 ដែលទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G networking ផងដែរ។

សូមជំរាបថា គិតចាប់តាំងពីក្រុមហ៊ុន Huawei បានកាត់ផ្តាច់ការផ្គត់ផ្គង់ពីក្រុមហ៊ុន TSMC សម្រាប់បន្ទះឈីប Kirin 9000 5G SoC គឺត្រូវបានដាក់អោយប្រើប្រាស់ផ្អែកនៅលើស្តុកចាស់ដែលមានប៉ុណ្ណោះ។ ការផ្គត់ផ្គង់ទៅលើបន្ទះឈីបនេះ គឹមានកម្រិត។

អ្វីដែលគួរអោយចាប់អារម្មណ៍នោះ អ្នកដែលបានទិញស្មាតហ្វូននេះ ក៏បានដាក់ដេញថ្លៃទៅលើស្មាតហ្វូននេះជាមួយនឹងតម្លៃដល់ទៅ 21,000 Yuan (3,200 ដុល្លារអាមេរិក)៕
