ស្វែងរកពួកយើង:

ស្មាតហ្វូន Infinix GT 20 Pro បង្ហាញខ្លួននៅលើវិញ្ញាបនបត្រ Geekbench, TUV រួមនិងវេបសាយជាច្រើន

ដោយ

Koun Jab Luffy

05 មីនា 2024 09:29 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Infinix ត្រូវបានគេរាយការណ៍ថា បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មីនៃម៉ូដែល GT 10 Pro ដែលបានបង្ហាញខ្លួនកាលពីចុងខែសីហាឆ្នាំមុននេះ។ ស្មាតហ្វូនជំនាន់ថ្មីនេះ ត្រូវបានគេទម្លាយមុននេះថា គឺមានឈ្មោះហៅថា GT 20 Pro។ នៅថ្ងៃនេះ ស្មាតហ្វូនថ្មីនេះ ត្រូវបានគេបញ្ជាក់ថា គឺបានឆ្លងកាត់នូវវិញ្ញាបនបត្រជាច្រើន ហើយក្នុងនោះវាក៏មានវត្តមាននៅលើ Geekbench រួចរាល់ហើយ។ នៅក្នុងបញ្ជីនេះ មានការទម្លាយនូវលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូននេះថែមទៀតផង។
សូមជំរាបថា គិតមកដល់ថ្ងៃនេះ ស្មាតហ្វូន Infinix GT 20 Pro នេះ គឺបានបង្ហាញខ្លួននៅលើវិញ្ញាបនបត្រជាច្រើនរួមមានដូចជា  Geekbench, TUV, EEC និង WiFi ជាដើម។ នៅក្នុងបញ្ជីនេះ បង្ហាញថា ស្មាតហ្វូននេះ មានលេខកូដម៉ូដែល X6871។ ហើយបន្ថែមពីនេះ នៅលើបញ្ជី Geekbench នេះ ក៏មានការទម្លាយនូវលក្ខណៈសម្បត្តិជាច្រើនទៀតរបស់ស្មាតហ្វូននេះដែរ។ នៅលើស្មាតហ្វូននេះ គឺមានដំណើរការ CPU ចំនួនមាន 4 cores ដែលមានល្បឿន 2GHz និង 3 cores ដែលមានល្បឿន 3GHz ខណៈដែល 1 Primary core ដែលមានល្បឿន 3.10GHz។ បន្ទះឈីបនៅលើស្មាតហ្វូននេះ ត្រូវបានគេបញ្ជាក់ថា គឺបន្ទះឈីប  Dimensity 8200 រ៉េមទំហំ 12GB និងប្រព័ន្ធប្រតិបត្តិការ Android 14។
Article image
នៅក្នុងការតេស្តទៅលើ Single-Core និង Multi-Core របស់ Geekbench នេះ បង្ហាញថា ស្មាតហ្វូននេះ គឺទទួលបាននូវពិន្ទុ 1,005 និង 3,311។ ជាមួយគ្នានេះ នៅក្នុងវិញ្ញាបនបត្រ TUV Rheinland វិញ ក៏មានទម្លាយថា ស្មាតហ្វូន  Infinix GT 20 Pro នេះ គឺមានថាមពលថ្មទំហំ 4,900mAh។ បញ្ជីរបស់ស្មាតហ្វូននេះ នៅលើវេបសាយនេះមានរ៉េមទំហំ 8GB+256GB RAM។ វិញ្ញាបនបត្រនៃ WiFi និង EEC របស់ស្មាតហ្វូន Infinix GT 20 Pro មិនទាន់ទម្លាយអំពីលក្ខណៈសម្បត្តិផ្សេងទៀតនោះទេ។ យើងនឹងឃើញនូវព័ត៌មានលម្អិតជាច្រើនទៀតនៅក្នុងពេលខាងមុខនេះ៕
ស្មាតហ្វូន Infinix GT 20 Pro បង្ហាញខ្លួននៅលើវិញ្ញាបនបត្រ Geekbench, TUV រួមនិងវេបសាយជាច្រើន