ស្វែងរកពួកយើង:

ស្មាតហ្វូន Meizu Note 21 និង Meizu Note 21 Pro នឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះហើយ

ដោយ

Koun Jab Luffy

01 មិថុនា 2024 09:32 ព្រឹក

អាន 2 នាទី

Article image
បើនិយាយអំពីការឌីស្សាញដែលប្លែក និងគំនិតនៃការច្នៃប្រឌិតខ្ពស់នោះ ក្រុមហ៊ុន Meizu ក៏ទទួលបាននូវការកោតសរសើរ និងទាក់ទាញជាមួយនឹងស្មាតហ្វូនជាច្រើនរបស់ខ្លួន។ ថ្មីៗនេះ ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំរបស់ប្រទេសចិនមួយនេះ ក៏ទើបតែបង្ហាញនូវស្មាតហ្វូនថ្មីនោះគឺ Meizu 21 Note និង Meizu 21 Pro ផងដែរ។ យោងតាមការចេញផ្សាយព័ត៌មានថ្មីនៅពេលនេះ ក្រុមហ៊ុននេះ គឺបានត្រៀមខ្លួនក្នុងការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Meizu Note 21 និង Meizu Note 21 Pro ដែលមានការបំពាក់នូវមុខងារជាច្រើនថ្មីៗក្នុងការប្រើប្រាស់ផងដែរ។
បើមើលទៅលើស្មាតហ្វូន Meizu Note 21 Pro នេះ គឺមានលេខកូដ “M412H“។ នេះគឺជាស្មាតហ្វូនប្រណិតដែលមានសមត្ថភាពកាន់តែខ្លាំងក្លា និងមុខងារពិសេសៗសម្រាប់ការប្រើប្រាស់ជាច្រើន។ បើមើលទៅលើស្មាតហ្វូន Meizu Note 21 វិញ គឺមានលេខកូដ “M411H” និង “M411L” ដែលមានភាពខុសគ្នាទៅលើទំហំម៉េមូរី និងរ៉េម ឬ versions ផ្សេងគ្នាផ្អែកទៅលើតំបន់ផ្សេងៗគ្នាផងដែរ។
Article image
លក្ខណៈពិសេសមួយទៀតរបស់ស្មាតហ្វូន Note Series របស់ក្រុមហ៊ុន Meizu គឺទៅលើបន្ទះឈីប។ ស្មាតហ្វូន  Meizu 21 Series និង Note 21 Pro នឹងផ្តោតទៅលើសមត្ថភាពកាន់តែខ្លាំងក្លាជាងមុនក្នុងការប្រើប្រាស់។ ក្រុមហ៊ុន Meizu ក៏មានគោលដៅក្នុងការបញ្ចូលនូវបច្ចេកវិទ្យាកម្រិតខ្ពស់ និងដំនោះស្រាយទៅលើការច្នៃប្រឌិតខ្ពស់ ដើម្បីបំពេញនូវតម្រូវការរបស់អ្នកប្រើប្រាស់ថែមទៀត។
Article image
ខណៈពេលដែលព័ត៌មានលម្អិតនៃកាមេរ៉ា ថាមពលថ្ម និងកម្មវិធី software របស់ស្មាតហ្វូន Meizu Note 21 series មិនទាន់បានទម្លាយនោះ មានការរំពឹងថា ស្មាតហ្វូន Note 21 series នេះ នឹងមានកាមេរ៉ាដែលមានគុណភាពខ្ព់សក្នុងការថតរូបភាព និងវីដេអូកាន់តែអស្ចារ្យ និងថាមពលថ្មប្រើប្រាស់បានយូរថែមទៀតក្នុងការផ្តល់នូវបទពិសោធន៍យ៉ាងអស្ចារ្យបំផុត។ ស្មាតហ្វូន Meizu Note 21 និង  Meizu Note 21 Pro អាចនឹងបង្ករនូវភាពច្របូកច្របល់នៅលើពិភពបច្ចេកវិទ្យាផងដែរ៕