ស្វែងរកពួកយើង:

ស្មាតហ្វូន Oukitel WP35 បំពាក់នូវកាមេរ៉ាគោលទំហំ 64MP និងថាមពលថ្មទំហំ 11,000mAh នឹងមានតម្លៃ 200 ដុល្លារ

ដោយ

Koun Jab Luffy

08 មេសា 2024 07:58 ព្រឹក

អាន 2 នាទី

Article image
កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Oukitel ទើបតែបង្ហាញនូវស្មាតហ្វូន Oukitel WP33 Pro ហើយពេលនេះ មានសេចក្តីរាយការណ៌ថ្មីថា ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ល្បីមួយនេះ នឹងមានប្រកាសចេញនូវស្មាតហ្វូនថ្មី WP35 នៅពាក់កណ្តាលខែឧសភាខាងមុខនេះហើយ។ នៅពេលនេះ យើងក៏បានទទួលបាននូវព័ត៌មានលម្អិតច្រើនអំពីស្មាតហ្វូននេះផងដែរ ដែលមានដូចជាតម្លៃ និងរូបភាពរបស់ស្មាតហ្វូន Oukitel WP35 នេះជាដើម។
ស្មាតហ្វូន Oukitel WP35 នេះ នឹងប្រើប្រាស់នូវបន្ទះឈីប Dimensity 6100+ SoC ប្រព័ន្ធប្រតិបត្តិការ Android 14 រ៉េមទំហំ 8GB ម៉េមូរីទំហំ 256GB និងអាចបន្ថែមបានដល់ទៅ 2TB ។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.6" FullHD+ display និងកាមេរ៉ាខាងមុខទំហំ 32MP។ បើមើលទៅលើផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ គឺមានម៉ូឌុលកាមេរ៉ាថ្មី ដែលភ្ជាប់ជាមួយនឹងកាមេរ៉ា 3 គ្រាប់ ដែលកាមេរ៉ាគោលមានទំហំ 64MP និងទីពីរមានទំហំ 8MP night vision ខណលដែលទី 3 មានទំហំ 2MP macro។ សម្រាប់រូបរាងវិញ នៅគែមខាងស្តាំរបស់ស្មាតហ្វូននេះ គឺមានប៊ូតុង Power Button និង volume Keys ហើយនៅគែមខាងឆ្វេងរបស់ស្មាតហ្វូននេះមានប៊ូតុង Red-colored Button ផងដែរ។
Article image
នៅលើស្មាតហ្វូន Oukitel WP35 នេះ មានថាមពលថ្មទំហំ 11,000 mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 18W charging ហើយក៏មានការតម្លើងនូវបច្ចេកវិទ្យាការពារទឹក និងធូលី IP68/69K rating ហើយនិងវិញ្ញាបនបត្រ MIL-STD-810H ទៀតផង។ ស្មាតហ្វូនថ្មីនេះ មានកម្រាស់ 15.3mm និងទម្ងន់ 360g។ អតិថិជនគោលដៅរបស់ស្មាតហ្វូន Oukitel WP35 នេះ គឺជាអ្នកជំនួញ អ្នកចូលចិត្តចេញខាងក្រៅ និងត្រូវការស្មាតហ្វូនដែលរឹងមាំក្នុងការប្រើប្រាស់។ ស្មាតហ្វូនថ្មីនេះនឹងលក់នៅក្នុងតម្លៃ $200 (€185/INR16,660) នៅលើ AliExpress ផងដែរ៕
ស្មាតហ្វូន Oukitel WP35 បំពាក់នូវកាមេរ៉ាគោលទំហំ 64MP និងថាមពលថ្មទំហំ 11,000mAh នឹងមានតម្លៃ 200 ដុល្លារ