ស្វែងរកពួកយើង:

ស្មាតហ្វូន realme ដែលមានថ្ម 10,000mAh នឹងបង្ហាញខ្លួនលឿនជាងការគ្រោងទុក

ដោយ

Koun Jab Luffy

03 កញ្ញា 2025 02:35 រសៀល

អាន 2 នាទី

Article image
ក្រុមហ៊ុន realme ត្រូវបានគេរាយការណ៌ថា បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មីដែលមានថាមពលថ្មទំហំធំដល់ទៅ 10,000mAh របស់ខ្លួនហើយ។ កាលពីដើមឆ្នាំនេះ ក្រុមហ៊ុនធ្លាប់បញ្ចេញនូវគំរូស្មាតហ្វូនថ្មីម្តងរួចហើយ ដោយស្មាតហ្វូននេះ មានកម្រ៉ាស់ត្រឹមតែ 8.5mm និងមានទម្ងន់ 215g ប៉ុណ្ណោះ។
យោងតាមការបញ្ជាក់ពីលោក Chase Xu ដែលជាអគ្គនាយករងរបស់ក្រុមហ៊ុន Realme បានអោយដឹងថា ស្មាតហ្វូនដែលមានថ្មទំហំ 10,000mAh នឹងមានការប្រកាសចេញនៅលើទីផ្សារនាដើមឆ្នាំ 2026 ខាងមុខនេះហើយ។
Article image
សូមជំរាបថា ថ្មីៗនេះ ក្រុមហ៊ុន realme ក៏ទើបតែបានប្រកាសសចេញនូវគំរូស្មាតហ្វូនថ្មីមួយដែលមានថាមពលថ្មដែលមានទំហំ 15,000mAh ហើយនិងម៉ូដែលថ្មីមួយទៀតដែលមានការបំពាក់នូវកង្ហាត្រជាក់រួចជាស្រេចផងដែរ។ ស្របពេលជាមួយគ្នានេះ នៅឆ្នាំនេះ ក្រុមហ៊ុន Realme ក៏ត្រូវបានគេរំពឹងថា នឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីដែលមានថាមពលថ្មទំហំ 7,500mAh នៅក្នុងឆ្នាំនេះដូចគ្នា។
Article image
ថ្មីៗនេះ ក្រុមហ៊ុន Realme នេះ បានធ្វើការបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មីដែលមានថ្មទំហំ 7,000mAh ចំនួន 2 ម៉ូដែល ហើយនិងថ្មទំហំ 7,200mAh រួចហើយ។ ដូច្នេះសម្រាប់ស្មាតហ្វូនដែលមានថ្មទំហំ 7,500mAh អាចនឹងក្លាយជាជំនាន់ថ្មី ដែលមានថ្មទំហំធំជាងគេបនៅឆ្នាំនេះហើយ ខណៈដែលថ្មទំហំ 10,000mAh ត្រូវបានគេជឿជាក់ថា អាចនឹងមានការប្រកាសចេញនៅលើទីផ្សារនៅឆ្នាំក្រោយ។