
នៅថ្ងៃនេះ មានការទម្លាយជាថ្មីអំពីព័ត៌មានរបស់ស្មាតហ្វូន realme 12+ 5G ថែមទៀតហើយ ដោយព័ត៌មានថ្មីនេះ គឺមានការបញ្ជាក់ច្បាស់ពីការប្រើប្រាស់កាមេរ៉ា និងបន្ទះឈីបនៅលើស្មាតហ្វូននេះហើយ។ ស្មាតហ្វូននេះ ត្រូវបានក្រុមហ៊ុន realme បំពាក់នូវបន្ទះឈីប Dimensity 7050 ហើយនិងមានអមដំណើរដោយរ៉េមទំហំ 12GB ព្រមទាំងរត់នៅលើប្រព័ន្ធប្រតិបត្តិការជំនាន់ចុងក្រោយ Android 14 OS ថែមទៀតផង។ ស្មាតហ្វូននេះ មានថ្មទំហំ 5,000mAh និងមានកម្លាំងសាក 67W fast charging។
ស្មាតហ្វូននេះ មានកាមេរ៉ាគោលដែលជាសិនស័រ Sony LYT600 មានសមត្ថភាពអាចផ្តិតរូបភាពបានច្បាស់បំផុត។ បន្ថែមពីនេះ នៅលើកាមេរ៉ានេះ ក៏មានមុខងារ ហ៊្សូមបាន 2x zoom និង ultrawide lens ផ្តល់នូវការចាប់រូបភាពមុំទូលាយបានទំហំ 112° view។ ជាមួយនិងការប្រើប្រាស់ឡែននេះ គឺនឹងផ្តល់អោយអ្នកប្រើប្រាស់ ទទួលបានបទពិសោធន៌ថ្មី សម្រាប់រូបភាព Landscape កាន់តែល្អជាងមុន។

ស្មាតហ្វូន realme 12+ 5G មានអេក្រង់ល្បឿន 120Hz AMOLED screen ផ្តល់ជូននូវការបង្ហាញរូបភាព vivid colors និងមានដំណើរការរលូន ទាំងការទស្សនាមាតិកាកម្សាន្ត និងមាតិការងារផ្សេងៗ។ នៅលើអេក្រង់នេះ ក៏មានការបំពាក់នូវបច្ចេកវិទ្យាថ្មី Rainwater Smart Touch technology ដែលផ្តល់នូវភាពជឿជាក់នៅលើការប្រើប្រាស់ស្មាតហ្វូននេះទៀតផង។
