
ថ្មីៗនេះ ក្រុមហ៊ុន realme បានទម្លាយនូវព័ត៌មានដំបូងបំផុតរបស់ស្មាតហ្វូន realme 13 Pro series នៅក្នុងទីផ្សារប្រទេសឥណ្ឌា ដែលម៉ូដែលនេះគឺជាជំនាន់ថ្មីរបស់ស្មាតហ្វូន realme 12 Pro ដែលបានបង្ហាញខ្លួនកាលពីដើមឆ្នាំនេះនៅក្នុងទីផ្សារជាច្រើន។ ស្មាតហ្វូន 13 Pro series ថ្មីនេះ គឺមាន 2 ម៉ូដែលរួមមានដូចជា realme 13 Pro និង 13 Pro+។ យោងតាមការបញ្ជាក់របស់ក្រុមហ៊ុន realme នេះ បានអោយដឹងថា ស្មាតហ្វូន realme 13 Pro series នេះ នឹងក្លាយជាស្មាតហ្វូនដំបូងបំផុតរបស់ខ្លួនដែលមានផ្តល់នូវបទពិសោន៍បច្ចេកវិទ្យា AI ដ៏អស្ចា្យ។
ក្រៅពីរូបភាពទាំងនេះ ក្រុមហ៊ុន realme មិនទាន់បានផ្តល់នូវព័ត៌មានលម្អិតរបស់មុខងារកាមេរ៉ារបស់ស្មាតហ្វូន 13 Pro នេះនៅឡើយទេ។ រូបភាពទម្លាយផ្លូវការដំបូងបំផុតនេះ ក៏មានការបង្ហាញនូវកាមេរ៉ាមូលរបស់ស្មាតហ្វូន realme 13 Pro series ដែលដូចទៅនឹងស្មាតហ្វូន 12 Pro series អញ្ចឹង។ ដូចនេះ មានការបង្ហាញថា ការឌីស្សាញទៅលើស្មាតហ្វូន 13 Pro series នេះ មិនមានភាពខុសប្លែកពីស្មាតហ្វូនជំនាន់មុននេះនោះទេ។ សូមជំរាបថា នៅក្នុងរបាយការណ៍ជាច្រើនមុននេះ ព័ត៌មានលម្អិតជាច្រើនរបស់ស្មាតហ្វូន 13 Pro ក៏មានបែកការធ្លាយផងដែរ។
ស្មាតហ្វូន realme 13 Pro និង 13 Pro Plus នឹងមាន 4 ទំហំរួមមានដូចជា 8GB+128GB, 8GB+256GB, 12GB+256GB និង 12GB+512GB។ ស្មាតហ្វូន 13 Pro នេះមានពណ៌ Monet Gold, Monet Purple និង Sky Green ខណៈពេលដែលស្មាតហ្វូន Pro+ Edition គឺមានពណ៌ Monet Goldនិង Emerald Gold ។ ស្មាតហ្វូន realme 13 Pro+ នេះ អាចនឹងមានថាមពលថ្មទំហំ 5,050mAh និងទ្រទ្រង់នូវបច្ចេកវិទ្យាសាកថ្មលឿន 80W fast charging។
ស្មាតហ្វូននេះ នឹងមានបន្ទះឈីប Snapdragon 7s Gen 3 និងកាមេរ៉ា Sony IMX882 periscope telephoto ជាមួយនឹង 3x optical zoom។ ស្មាតហ្វូន 161.34x73.91x8.23mm និងទម្ងន់ប្រហែលជា 190g ។ ស្មាតហ្វូនទាំងពីរនេះ នឹងមានអេក្រង់ទំហំ 6.7-អ៊ីង គែមកោង curved-edge AMOLED FHD+ ល្បឿន 120Hz និងដំណើរការនៅលើ realme UI 5 Android 14 ថែមទៀត៕
