
ថ្មីៗនេះ realme បានបញ្ជាក់ផ្លូវការណ៍ថា GT Neo2 នឹងបង្ហាញខ្លួនឆាប់ៗនេះហើយ ខណៈពេលដែលស្មាតហ្វូន GT Neo ទើបតែបង្ហាញវត្តមានកាលពី 6 ខែមុនប៉ុណ្ណោះ។ បើតាមការបែកធ្លាយកន្លងមក គឺបង្ហាញថា ស្មាតហ្វូន GT Neo2 គឺមានពីរម៉ូដែល ប៉ុន្តែមិនមានការបញ្ជាក់ពីលក្ខណៈសម្បត្តិទូទៅនោះទេ។ នៅថ្ងៃនេះ មានការទម្លាយចេញនូវព័ត៌មានថ្មីពីស្មាតហ្វូន នេះ ដោយនៅលើបញ្ជី Geekbench គឺមានការបញ្ជាក់ពីលេខកូដម៉ូដែលស្មាតហ្វូននេះ RMX3370 ជាមួយនឹងឈីប Snapdragon 870។
ការទម្លាយចេញព័ត៌មានមួយនេះ គឺពិតជាមានការចាប់អារម្មណ៍មែនទែនសម្រាប់អ្នកប្រើប្រាស់ដែលកំពុងតែរង់ចាំការមកដល់របស់ស្មាតហ្វូននេះ ពីព្រោះថា កន្លងការបង្ហាញខ្លួនរបស់ស្មាតហ្វូន realme GT Neo ម៉ូដែលមុន គឺប្រើប្រាស់បន្ទៈឈីប MediaTek's Dimensity 1200 SoC ប៉ុណ្ណោះ។ អ្នកតាមដាននិយាយថា គ្រប់គ្នានឹងជឿជាក់ថា ជាមួយនឹងការវត្តមានរបស់ GT Neo2 នៅពេលខាងមុខនេះ ក្រុមហ៊ុននេះ ក៏នឹងប្រើប្រាស់នូវឈីបក្រុមហ៊ុនដដែលដូចកាលប្រើលើ GT Neo អញ្ចឹងដែរ។ ប៉ុន្តែពេលនេះ គឺមិនមែនទេ គឺប្រើប្រាស់នូវឈីបរបសៈ Qualcomm ម្តង។

ប្រភពខាងលើបន្ថែមថា GT Neo2 នឹងមានរ៉េមទំហំ 12GB ខណៈដែលម៉ូដែលតូចជាងគេនឹងប្រើប្រាស់រ៉េមទំហំ 8GB។ ស្មាតហ្វូននឹងនេះនឹងមានការតម្លើងជាមួយប្រព័ន្ធប្រតិបត្តិការ Android 11 ចេញពីប្រអប់តែម្តង ស្របពេលដែលការបង្ហាញវត្តមានរបស់ Android 12 នឹងធ្វើឡើងក្នុងពេលឆាប់ៗនេះដែរ។ យោងតាមការបញ្ជាក់ថ្មីៗនេះ គឺមានការបង្ហាញថា GT Neo 2 នឹង មានថាមពលថ្មទំហំ 5,000mAh និងមានការទ្រទ្រង់ជាមួយនឹងបច្ចេកវិទ្យាសាកបញ្ចូលភ្លើងកម្លាំង 65W fast charging និងមានអេក្រង់ទំហំ 6.62-inch FHD+ 120 Hz AMOLED screen។ ស្មាតហ្វូន GT Neo 2 នឹងមានកាមេរ៉ាក្រោយចំនួន 3 គ្រាប់ ដែលកាមេរ៉ាគោលមានទំហណ 64 MP+ 8MP Ultra-Wide + 2MP Depth-Macro។ ក្នុងនោះក៏មានការព្យាករណ៧ថា កាមេរ៉ាមុខរបស់ស្មាតហ្វូននេះ មានទំហំ 16MP ផងដែរ។
