ស្វែងរកពួកយើង:

ស្មាតហ្វូន Redmi Note 11 Series នឹងបង្ហាញវត្តមាននៅលើទីផ្សារអឺរ៉ុបជាមួយនិងតម្លៃខ្ពស់ជាមុន 100 ដុល្លារ

ដោយ

Koun Jab Luffy

17 មករា 2022 01:06 រសៀល

អាន 2 នាទី

Article image
កាលពីប៉ុន្មានខែមុននេះ ក្រុមហ៊ុន Redmi បានប្រកាសសម្ពោធជាផ្លូវការណ៍នូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន Redmi Note 11 series ដែលមានច្រើនម៉ូដែល និងច្រើនជម្រើសគឺដូចជា Redmi Note 11, Note 11 Pro និង Note 11 Pro+។ ស្មាតហ្វូនជំនាន់ថ្មីនេះ ចេញលក់នៅចិនមានតម្លៃចាប់ពី 1199 យ៉ន់ ដែលប្រហែលជា $189 ដុល្លារ។ យោងតាមរបាយការណ៍ថ្មីៗនេះ បានបញ្ជាក់ថា ស្មាតហ្វូន Redmi Note 11 series នេះ នឹងធ្វើដំណើរទៅកាន់ទីផ្សារទ្វីបអឺរ៉ុប ជាមួយនឹងតម្លៃខ្ពស់ដល់ទៅ 250 យូរ៉ ដែលប្រហែលជា $285 ដុល្លារឯណោះ  ដែលតម្លៃថ្មីនេះ គឺខ្ពស់ជាងមុនដល់ទៅ $100 ដុល្លារ។
សម្រាប់ការចេញលក់នៅក្នុងទីផ្សារអឺរ៉ុបនៃ Redmi Note 11 គឺមានចំនួន 3 ពណ៍ គឺមានដូចជា Star blue, graphite gray, និង twilight blue ដែលដូចគ្នាជាមួយនឹងម៉ូដែលស្មាតហ្វូនដែលមានលក់លើទីផ្សារចិនអញ្ចឹងដែរ។ ប៉ុន្តែអ្វីដែលគួរអោយកត់សម្គាល់នោះ គឺការលក់នៅលើទីផ្សារអឺរ៉ុបនេះ គឺប្រើប្រាស់បន្ទះឈីបមិនដូចគ្នាជាមួយស្មាតហ្វូនដែលមានលក់នៅក្នុងប្រទេសចិននោះទេ។ Redmi Note 11 ដែលលក់នៅប្រទេសចិន គឺប្រើប្រាស់ឈីប Dimensity 810 5G ខណៈដែលស្មាតហ្វូនដែលលក់នៅទ្វីបអឺរ៉ុប គឺនឹងប្រើប្រាស់នូវឈីបជំនាន់ថ្មី Qualcomm Snapdragon 680 4G។ ដូច្នេះមានន័យថា ស្មាតហ្វូននេះ គឺមិនមែន 5G នោះទេ។
Article image
បើតាមបញ្ជាក់របស់ក្រុមហ៊ុននេះ បានមោយដឹងថា បន្ទះឈីប Qualcomm Snapdragon 680 គឺប្រើប្រាស់នូវបច្ចេកវិទ្យា 6nm ជាមួយនឹងល្បឿននរត់ 2.4GHz និងមានការគាំទ្រដោយក្រាហ្វិកាត Adreno 610 GPU។ សមត្ថភាពឈីបនេះ គឺប៉ុនគ្នាជាមួយ Snapdragon 710។ Redmi Note 11 Series គឺនឹងមានអេក្រង់ដូចគ្នាជាមួយម៉ូដែលលក់នៅចិននដែរ គឺមានរ៉េមទំហំ 8GB+128GB មានអេក្រង់ 6.5-inch LCD hole-punch screen និងមានកាមេរ៉ាក្រផយ 3 គ្រាប់ ហើយនិងមានថ្មទំហំ 5000mAh ដែលមានការទ្រទ្រង់នូវបច្ចេកវិទ្យាសាកកម្លាំង 18W fast charging.