ស្វែងរកពួកយើង:

ស្មាតហ្វូន Tecno Phantom V2 Fold ជិតបង្ហាញខ្លួនជាផ្លូវការហើយ! បន្ទាប់ពីទទួលបាននូវវិញ្ញាបនបត្រ Bluetooth SIG

ដោយ

Koun Jab Luffy

25 មិថុនា 2024 02:07 រសៀល

អាន 2 នាទី

Article image
យើងបានដឹងថា ក្រុមហ៊ុន Tecno កំពុងតែធ្វើការនៅលើស្មាតហ្វូនៅលើស្មាតហ្វូនបត់បានជំនាន់ថ្មីរបស់ខ្លួន។ ថ្មីៗនេះ ស្មាតហ្វូនអេក្រង់បត់បាន Tecno Phantom V2 Fold ក៏បានបង្ហាញខ្លួននៅលើវិញ្ញាបនបត្រជាច្រើន ហើយពេលនេះ ស្មាតហ្វូននេះ ក៏បន្តបង្ហាញខ្លួននៅលើវេទិកា Bluetooth SIG platform ថែមទៀតហើយ។ នៅមុនពេលបង្ហាញខ្លួនលើវិញ្ញាបនបត្រ Bluetooth SIG នេះ ស្មាតហ្វូនបត់បាន Phantom V2 Fold 2 នេះ បានបង្ហាញវត្តមាននៅលើ EEC database រួចហើយជាមួយលេខកូដ AE10។
វិញ្ញាបនបត្រចុងក្រោយនេះបញ្ជាក់ថា ស្មាតហ្វូនបត់បាន Phantom V2 Fold នេះនឹងទ្រទ្រង់ទៅលើស្តង់ដារ Bluetooth 5.3 ផងដែរ។ មកដល់ពេលនេះ គឺមិនទាន់មានការទម្លាយអំពីលក្ខណៈសម្បត្តិលម្អិត និងជាច្រើនទៀតរបស់វានោះទេ។ ផ្អែកទៅលើរបាយការណ៍មុននេះ ស្មាតហ្វូនអេក្រង់បត់បាន Tecno Phantom V2 Fold នេះ ក៏បង្ហាញខ្លួននៅលើ GeekBench ផងដែរ។ នៅក្នុងបញ្ជីនៃ benchmarking platform នេះ គឺបានទម្លាយអំពីលក្ខណៈសម្បត្តិជាច្រើន។
ស្មាតហ្វូនបត់បាននេះគឺមានបន្ទះឈីប MediaTek Dimensity 9000+ SoC និងមានរ៉េមទំហំ 12GB និងដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ  Android 14។ សម្រាប់ការធ្វើតេស្តទៅលើស្មាតហ្វូននេះ គឺបានពិន្ទុ 1,273 នៅលើ single core និងពិន្ទុ 3,844 នៅក្នុងការតេស្ត multi-core។ មានការរំពឹងថា ស្មាតហ្វូននេះ នឹងមានការពង្រឹងកាន់តែប្រសើរច្រើនជាងម៉ូឌែលជំនាន់មុននេះ។
Article image
គួររំលឹកផងដែរថា ស្មាតហ្វូន Tecno Phantom V Fold ដែលបានបង្ហាញខ្លួននាពេលកន្លងមកនោះ គឺមានការបំពាក់ជាមួយនូវអេក្រង់ខាងក្នុងទំហំ 7.85-អ៊ីង LTPO AMOLED អាចបង្ហាញចេញកម្រិតភាពច្បាស់ទំហំ 2000x2296pixel និងមានល្បឿន 120Hz refresh rate។ សម្រាប់អេក្រង់ខាងក្រៅវិញមានទំហំ 6.42-អ៊ីង។ នៅលើស្មាតហ្វូននេះ គឺមានកាមេរ៉ាក្រោយទំហំ 50-Megapixel, 50-Megapixel telephoto និងមួយគ្រាប់ទៀតទំហំ 13-Megapixel ultra wide angle។ យើងនឹងដឹងព័ត៌មានជាច្រើនទៀតអំពីស្មាតហ្វូននេះនាពេលខាងមុខនេះទៀត៕