ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

ស្មាតហ្វូន TECNO POVA Neo 5G នឹងបង្ហាញវត្តមានជាផ្លូវការនៅប្រទេសឥណ្ឌានៅថ្ងៃទី 23 ខែកញ្ញានេះ

ដោយ

Koun Jab Luffy

22 កញ្ញា 2022 07:59 ព្រឹក

អាន 2 នាទី

Article image
យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បានបញ្ជាក់ថា TECNO គ្រោងនឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី POVA-Series នៅលើទីផ្សារប្រទេសឥណ្ឌាឆាប់ៗនេះហើយ។ បើតាមការបញ្ជាក់នៅក្នុងរបាយការណ៌ថ្មីនេះ បញ្ជាក់ាថា TECNO POVA Neo 5G នឹងសម្ពោធជាផ្លូវការនៅប្រទេសឥណ្ឌានាថ្ងៃទី 23 ខែកញ្ញាស្អែកនេះតែម្តង។ នៅមុនមួយថ្ងៃនេះ ក្រុមហ៊ុននេះ ក៏បានបញ្ចេញនូវព័ត៌មានមួយចំនួនរបស់ស្មាតហ្វូននេះផងដែរ ដែលមានទាំងអង្គប្រតិបត្តិការ ល្បឿននៃការសាកថ្ម រួមជាមួយនិងចំណុចសំខាន់មួយចំនូនទៀតផងដែរ។
Article image
បើតានរបាយការណ៌បាននិយាយថា TECNO POVA Neo 5G នឹងមានការបំពាក់នូវអេក្រង់ទំហំធំដល់ទៅ 6.9-អ៊ីង AMOLED display ប៉ុន្តែមិនទាន់មានការបញ្ជាក់ពីព័ត៌មានរបស់អេក្រង់នេះពេកលេញនៅឡើយទេ ដោយក្រុមហ៊ុនបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានការប្រើប្រាស់នូវបន្ទះឈីន MediaTek Dimensity 810 តែប៉ុណ្ណោះ។ បន្ថែមពីនេះ ក៏មានសេចក្តីរាយការណ៌ផ្សេងនិយាយថា ស្មាតហ្វូននេះ នឹងមានរ៉េមទំហំ 4GB និងមេម៉ូរីទំហំ 128GB ថែមទៀត។
Article image
ងាកមកមើលប្រព័ន្ធកាមេរ៉ាថតរូបវិញ ស្មាតហ្វូននេះ នឹងមានការបំពាក់មកជាមួយនូវកាមេរ៉ាភ្លោះដែលកាមេរ៉ាគោល មានទំហំ 50-Megapixel។ សម្រាប់កាមេរ៉ាមុខមានទំហំ 8-Megapixel។ រីឯថាមពលថ្មវិញ ស្មាតហ្វូននេះធ្លាប់ត្រូវបានក្រុមហ៊ុននេះបញ្ជាក់ថា នឹងមានថ្មទំហំ 6,000mAh និងមានការគាំទ្រដោយកម្លាងសាក 18W fast charging។  ស្មាតហ្វូននេះ នឹងមានជម្រើសពីរពណ៌ គឺមានពណ៌ Saphire Black និង Sprint Blue។ សម្រាប់តម្លៃវិញត្រូវបានគេរំពឹងថា នឹងចន្លោះពី ₹17,000-ទៅ 19,000។

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.