ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

ស្មាតហ្វូន vivo V20 SE នឹងបង្ហាញខ្លួនជាមួយនឹងបន្ទះឈីប Snapdragon 665 និងមានបច្ចេកវិទ្យាសាកថ្មលឿនកម្រិត 33W

ដោយ

Koun Jab Luffy

08 កញ្ញា 2020 11:52 ព្រឹក

អាន 2 នាទី

Article image
ស្មាតហ្វូនស៊េរីថ្មី vivo ដែលមានលេខម៉ូឌែល V2022A ត្រូវបានគេបញ្ជាក់ថា គឺទើបតែទទួលបាននូវការអនុម័តជាច្រើនតាមរយៈ Platforms ជាច្រើន ដូចជាចេញពីស្ថាប័ន TKDN របស់ប្រទេសឥណ្ឌូនេស៊ី ស្ថាប័ន IMDA របស់ប្រទេសសិង្ហបុរី ស្ថាប័ន NBTCរបស់ថៃ និង CQC របស់ចិនជាដើម។ យោងតាមទិន្នន័យនៅក្នុងវិញ្ញាបនបត្រ NBTC នេះ មានការបញ្ជាក់ថា ស្មាតហ្វូនដែលមានលេខម៉ូឌែល V2022 នេះ គឺជាស្មាតហ្វូន Vivo V20 SE។
នៅពេលនេះ ស្មាតហ្វូន vivo V20 SE បានបង្ហាញខ្លួននៅលើ Geekbench benchmarking platform ដែលមានការបង្ហាញនូវលក្ខណៈសម្បត្តិជាច្រើនរបស់វាផងដែរ។ ស្មាតហ្វូន vivo V20 SE មានរ៉េមទំហំ 8GB និងបន្ទះឈីប octa-core Qualcomm មានកម្រិតហ្វ្រេកង់ 1.80GHz។ ប៉ុន្តែមិនទាន់មានការបញ្ជាក់ថាច្បាស់ពីបន្ទះឈីបនេះនៅឡើយទេ គ្រាន់តែសសេរលេខកូដថា ‘trinket’។ នៅក្នុងការធ្វើតេស្ត single-core នៅលើ Geekbench 5 បានបង្ហញពីសមត្ថភាពរបស់ស្មាតហ្វូន vivo V20 SE នេះ គឺមានពិន្ទុ 316 ហើយវាមានពិន្ទុ 1377នៅក្នុងការធ្វើតេស្ត multi-core។
Article image
រីឯទិន្នន័យនៅក្នុងស្ថាប័ន China Quality Certification (CQC) គឺបានបញ្ជាក់ថា ស្មាតហ្វូននេះ មានបច្ចេកវិទ្យាសាកថ្មលឿន 33W fast charging។ សម្រាប់លេខម៉ូកូដ ដែលបង្ហាញលើស្ថាប័ន NBTC នោះ បញ្ជាក់ថា ស្មាតហ្វូននេះ គឺមានលេខម៉ូឌែល V2018 ខណៈដែលពាក្យចចាមអារ៉ាមជាច្រើនទៀត ក៏បានបញ្ជាក់នូវលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន V20 Pro នេះផងដែរ។ ស្មាតហ្វូន Vivo V20 series នេះ នឹងជំនួសវត្តមានរបស់ស្មាតហ្វូន vivo V19 ដែលបានបង្ហាញខ្លួននៅក្នុងខែមេសាកន្លងទៅថ្មីៗនេះ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

St 276, Phnom Penh, Cambodia

លេខទូរស័ព្ទ

015 504 171

អ៊ីមែល

info: [email protected]

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.