
ក្រុមហ៊ុន vivo ត្រូវបានគេរាយការណ៌ថា នឹងមានការប្រកាសចេញនូវស្មាតហ្វូន vivo X100s series នៅលើទីផ្សារឆាប់ៗនេះ ហើយ ដោយស្មាតហ្វូនទាំងនេះ នឹងមានការប្រើប្រាស់នូវលក្ខណៈសម្បត្តិខុសគ្នាពីម៉ូដែល vivo X100 series ដែលបង្ហាញ វត្តមានកាលពីពេលមុននេះ។ ស្មាតហ្វូន Vivo X100s នឹងមានការបំពាក់នូវអេក្រង់រាបស្មើរទំហំ 6.7-អ៊ីង AMOLED display គាំទ្រជាមួយការបង្ហាញចេញ 1.5K resolution។ នៅពេលនេះ ស្មាតហ្វូន vivo X100s ត្រូវបានគេបញ្ជាក់ថា បានឆ្លងកាត់ ការចុះបញ្ជីនៅលើស្ថាប័ន MIIT website នៅលើក្នុងប្រទេសចិនហើយ។
បើមើលទៅលើ ITHome បានអោយដឹងថា vivo X100s គឺបានបង្ហាញខ្លួននៅលើបញ្ជីរបស់ក្រសួងឧស្សាហ៌កម្ម និងព័ត៌មាន វិទ្យារបស់ប្រទេសចិនរួចហើយ ជាមួយនិងលេខម៉ូដែល the “V2359A” ហើយមុននេះ vivo X100s ក៏ទទួលបាននូវការ បញ្ជាក់ទទួលស្គាល់ពីស្ថាប័ន 3C រួចហើយដូចគ្នា។ ដូច្នេះផ្អែកតាមការបញ្ជាក់ពីស្ថាប័នរដ្ឋរបស់ចិននេះ មានការសន្និដ្ឋានថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងការប្រកាសចេញនាពេលឆាប់ៗនេះហើយ។ នៅលើបញ្ជីនេះ បានបន្តថា ស្មាតហ្វូននេះ នឹងមាន ការទ្រទ្រង់ជាមួយកម្លាំងសាក 120W និងមានការគាំទ្រនូវបច្ចេកវិទ្យាសាក UFCS ថែមទៀតផង។

ស្មាតហ្វូន vivo X100s នឹងមានការបំពាក់នូវបន្ទះឈីប MediaTek Dimensity 9300 និងមានជម្រើសពណ៌ black, white, green និង titanium។ សូមជំរាបថា កន្លងមកមានពាក្យចចាមអារ៉ាមថា vivo X100s នឹងមានអេក្រង់រាបស្មើរ ផងដែរ។ ការផ្លាស់ប្តូរនេះ ត្រូវបានគេមើលឃើញថា ដោយសារតែមុននេះ ក្រុមហ៊ុន Samsung គឺមានការផ្លាស់ប្តូរនៅលើ Galaxy S24 Ultra ពីអេក្រង់កោង មកអេក្រង់រាបស្មើរ AMOLED display។ ជាមួយគ្នានេះក៏មានការបង្ហាញថា បន្ទាប់ពីការសម្ពោធ នៅលើទីផ្សារប្រទេសចិនរួច ស្មាតហ្វូននេះ ក៏អាចនឹងមានវត្តមាននៅលើទីផ្សារសកលផងដែរ។
