ស្វែងរកពួកយើង:

ស្មាតហ្វូន vivo X90 Pro ត្រូវបានគេប្រទះឃើញថា បានបង្ហាញព័ត៌មានទាំងស្រុងនៅលើបញ្ជីរបស់ TENAA

ដោយ

Koun Jab Luffy

18 វិច្ឆិកា 2022 07:01 យប់

អាន 2 នាទី

នៅថ្ងៃទី 22 ខែវិច្ឆិការនេះ ក្រុមហ៊ុន vivo នឹងមានប្រកាសចេញនូវស្មាតហ្វូន vivo X90 Series នៅក្នុងប្រទេសចិនហើយ ខណៈដែលកាលពីសប្តាហ៌មុននេះស្មាតហ្វូន vivo X90 បានបង្ហាញវត្តមាននៅបញ្ជី TENAA របស់ប្រទេសចិនជាមួយនិងលេខម៉ូដែល V2241A ហើយថែមទំាងមានការបញ្ជាក់នៅព័ត៌មានមួយចំនួនផងដែរ។ នៅថ្ងៃនេះ ស្មាតហ្វូន X-series ថ្មីមួយទៀត ដែលមានលេខម៉ូដែល V2242A ក៏ត្រូវបានគេឃើញនៅលើបញ្ជី TENAA authority នេះដែរ។ ស្មាតហ្វូននេះអាចជា vivo X90 Pro នេះបើតាមការបញ្ជាក់ពី TechGoing។
Article image
vivo X90 Pro ត្រូវបានគេបញ្ជាក់ថា នឹងមានវិមាត្រទំហំ 164.07x74.53mm និងមានអេក្រង់ទំហំ 6.78-អ៊ីងAMOLED display ដែលបង្ហាញចេញបានកម្រិត FHD+ ជាមួយនិង resolution ទំហំ 1260x2800 pixels ព្រមទាំងមានាករគាំទ្រដោយបច្ចេកវិទ្យាចាក់ពណ៌ 10-bit colors ផងដែរ។ អេក្រង់នេះ គឺមានទំហំប៉ុនគ្នាជាមួយនិងvivo X90។ ស្មាតហ្វូន X90 Pro មានទម្ងន់ 214.85 grams។ ស្មាតហ្វូននេះ មានថ្មភ្លោះទំហំ 2375mAh បូកបញ្ចូលគ្នាស្មើរនឹង 4,850mAh ហើយអាចនិងមានការគាំទ្រដោយកម្លាំងសាក support 120W charging។
Article image
vvo X90 Pro នឹងបំពាក់នូវបន្ទះឈីប Dimensity 9200 ល្បឿន 3.05GHz ហើយនិងមានជម្រើសរ៉េម 8GB-12GB និងទំហំ 16GB ខណៈដែលអង្គចងចាំមានទំហំ 128GB និង 256GB  ហើយនិង 512GB។ ស្មាតហ្វូន X90 Pro នឹងមានកាមេរ៉ាមុខទំហំ 32-Megapixel ហើយនិងមានកាមេរ៉ាក្រោយទំហំ 50-Megapixel + 50-Megapixel + 12-Megapixel។ សម្រាប់កាមេរ៉ាគោលអាចនឹងប្រើសិនស័រ 1-inch Sony IMX989 primary camera។ vivo X90 Pro ត្រូវបានគេប៉ាន់ស្មានថា នឹងរត់ជាមួយស្បែកកម្មវិធី OriginOS 3 ផ្អែកលើ Android 13 OS ព្រមទាំងមានបច្ចេកវិទ្យាស្កែនលើអេក្រង់ និង IR blaster ផងដែរ។