ស្វែងរកពួកយើង:

ស្មាតអេក្រង់ហ្វូនបត់បាន 3 តង់របស់ Samsung មិនទាន់បង្ហាញខ្លួនលើទីផ្សារសកលនោះទេ!

ដោយ

Koun Jab Luffy

05 មេសា 2025 12:31 ថ្ងៃត្រង់

អាន 2 នាទី

Article image
តាមការទម្លាយមុននេះ បានបញ្ជាក់អោយដឹងថា ក្រុមហ៊ុន Samsung បានត្រៀមខ្លួននៅក្នុងការបញ្ចេញនូវស្មាតហ្វូនបត់បានរបស់ខ្លួន ដែលបំពាក់នូវត្រចៀកបត់ Dual-Hinge ដែលមានភាពធន់ និងមានការរចនាដ៏ស្រស់ស្អាតបំផុត។ ផ្អែកទៅលើវិញ្ញាបនបត្ររបស់ស្មាតហ្វូនខាងលើនេះ ស្មាតហ្វូនដែលមានត្រចៀកបត់ភ្លោះបត់បាន 3 តង់នេះ អាចនឹងបង្ហាញខ្លួននៅក្នុងប្រទេសចិន និងប្រទេសកូរ៉េខាងត្បូងប៉ុណ្នោះនៅត្រឹមចុងឆ្នាំ 2025 នេះ។
បើតាមការបញ្ជាក់នៅក្នុងបញ្ជី GSMA database នៅពេលនេះ គឺមានការបង្ហាញនូវស្មាតហ្វូនដ៏អាថ៌កំបាំងរបស់ក្រុមហ៊ុន Samsung (ម៉ូឌែល SM-F968) ដែលមានកូដឈ្មោះហៅថា Q7M ហើយសម្រាប់ស្មាតហ្វូនដែលមានត្រចៀកបត់ភ្លោះ (Dual-Folding) នេះគឺមានលេខកូដ៖
•SM-F9680 (ម៉ូឌែល version របស់ប្រទេសចិន)
•SM-F968N(ម៉ូឌែល version របស់ប្រទេសកូរ៉េខាងត្បូង)
ស្មាតហ្វូនបត់បានថ្មីនេះ ប្រហែលជាមិនបង្ហាញខ្លួននៅក្នុងទីផ្សារសកលនោះទេ។ បើតាមការបញ្ជាក់ចេញពីប្រភពជាច្រើនអោយដឹងថា ការសម្រេចចិត្តរបស់ក្រុមហ៊ុន Samsung នេះ គឺជាការតេស្តទីផ្សារដំបូងរបស់ខ្លួននៅក្នុងប្រទេសចិន និងប្រទេសកូរ៉េខាងត្បូងសិន។ បើមើលក្រុមហ៊ុន Huawei បានបញ្ចេញនូវស្មាតហ្វូនបត់បាន ៣ តង់របស់ខ្លួននោះគឺ Huawei Mate XT នៅក្នុងទីផ្សាររបស់ចិនរួចហើយ ដូចនេះ ក្រុមហ៊ុន Samsung អាចនឹងព្យាយាមក្នុងការប្រជែងជាមួយនឹងផលិតផលដែលមានស្រាប់របស់ក្រុមហ៊ុន Huawei។
Article image
សម្រាប់ផលិតផលថ្មីរបស់ក្រុមហ៊ុន Samsung នេះ គឺជាការគំនិតច្នៃប្រឌិតថ្មីពីស្មាតហ្វូន Galaxy Fold តាំងពីឆ្នាំ 2019 មកម្លេះ។ ក្រុមហ៊ុន Samsung បានពង្រឹងទៅលើភាពធន់ និងការប្រើប្រាស់របស់ស្មាតហ្វូនបត់បានរបស់ខ្លួនជាច្រើនជំនាន់រួចមកហើយ។ នៅពេលនេះ ស្មាតហ្វូនបត់បានច្រើនតង់នេះ អាចនឹងក្លាយជាផលិតផល Multitasking ថ្មីសម្រាប់អ្នកប្រើប្រាស់ផងដែរ។ ក្រុមហ៊ុន Samsung ប្រហែលជាចង់តេស្តទៅលើភាពធន់នៃការប្រើប្រាស់ត្រចៀកបត់ Hinge របស់ខ្លួននៅក្នុងទីផ្សារចំនួន 2 ជាមុនសិន មុនពេលដែលក្រុមហ៊ុននេះប្រកាសលក់នៅក្នុងទីផ្សារសកលនោះ៕
ស្មាតអេក្រង់ហ្វូនបត់បាន 3 តង់របស់ Samsung មិនទាន់បង្ហាញខ្លួនលើទីផ្សារសកលនោះទេ!