ស្វែងរកពួកយើង:

ហេតុផល 5 យ៉ាង​ធ្វើឲ្យភីកអាប់ Ford Ranger XL មានការចាប់អារម្មណ៍ច្រើន

ដោយ

Koun Jab Luffy

24 មីនា 2025 05:20 ល្ងាច

អាន 2 នាទី

Article image
Ford Ranger XL គឺជាភីកអាប់ដ៏គួរឲ្យចាប់អារម្មណ៍មួយ ក្នុងត្រកូលភីកអាប់ជាច្រើន នៅលើទីផ្សារប្រទេសកម្ពុជាយើងបច្ចុប្បន្ន ហើយខាងក្រោមនេះគឺជាហេតុផលទាំង 5 យ៉ាង។
1. សន្សំសំចៃ
Ford Ranger XL មានតម្លៃត្រឹមតែជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ ដោយបងប្អូនអាចទទួលបាន ឡានថ្មីខ្លាញ់គោ និងមានការធានាគុណភាពចេញពីរោងចក្រ ទៀតផង។
វាប្រើម៉ាស៊ីនម៉ាស៊ូត ចំណុះ 2.0L Turbo ទំហំ 4 ស៊ីឡាំង មានកម្លាំង 170 PS និង កម្លាំងរមួល 405 NM ដំណើរការដោយប្រអប់លេខអូតូ 6 វគ្គ ហើយមានកម្រិតស៊ីប្រេងជាមធ្យម ចន្លោះពី 6-7L/100KM និង បង់ពន្ធផ្លូវត្រឹមតែ 20 ម៉ឺនរៀលប៉ុណ្ណោះក្នុងមួយឆ្នាំ។
2. សមត្ថភាពបើកបរគ្រប់ទីកន្លែង
Ford Ranger XL មានកម្ពស់បាតឡានពីដីខ្ពស់ គឺ 235mm ដែលអនុញ្ញាតឲ្យវា អាចបើកបរបានគ្រប់ស្ថានភាពផ្លូវ អមដោយប្រព័ន្ធកាប់ពីតាស់ 2H, 4H, 4L ក៏ដូចជា ប្រព័ន្ធជំនួយការឡើងចំណោត Hill Launch Assist និង ប្រព័ន្ធគ្រប់គ្រង់ការចុះចំណោត Hill Descent Control ទៀតផង។
3. ស្រួលបំពេញការងារ
Ford Ranger XL មានសមត្ថភាពអាចផ្ទុកទម្ងន់បានជាង 1 តោន និង អូសសណ្តោងជាង 3 តោន ហើយមានរន្ធសម្រាប់បំពាក់ឧបករណ៍កៀបឈើ និង បន្ទាត់ម៉ែត្រក្រិតសម្រាប់វាស់ ខណៈគ្រែដឹកខាងក្រោយរបស់វា ក៏មានបំពាក់ឈ្នាន់ជាន់ចំហៀង ងាយស្រួលឈោងយកអីវ៉ាន់ ផងដែរ។
4. ទំនើបស្រួលប្រើ
Ford Ranger XL ងាយស្រួលបើក ដោយសារតែប្រអប់លេខ 6 វគ្គរបស់វា អាចប្រើបានទាំងលេខដៃ និងលេខអូតូ ហើយបានបំពាក់ដៃចង្កូតធូរ ងាយស្រួលបើកបរ អមដោយកុងទ័រឌីជីថល ទំហំ 8 អ៊ីញ អាចប្តូរពណ៌មានតាមតម្រូវការ និង អេក្រង់កម្សាន្ត Touchscreen ទំហំ 10.1 អ៊ីញ អាចប្រើមុខងារ Apple CarPlay & Android Auto ដោយមិនចាំបាច់ប្រើខ្សែ ទៀតផង។
Article image
5. សុវត្ថិភាពខ្ពស់
សុវត្ថិភាពគឺជារឿងចម្បងនៃឡាន Ford ហើយ Ford Ranger XL ក៏ដូូច្នោះដែរ ដោយមានបំពាក់ ពោងសុវត្ថិភាព 6 គ្រាប់, ប្រព័ន្ធទប់លំនឹងផ្លូវកោង និងរអិល ព្រមទាំង ប្រព័ន្ធហ្វ្រាំងសុវត្ថិភាព ABS & EBD ទៀតផង៕
ហេតុផល 5 យ៉ាង​ធ្វើឲ្យភីកអាប់ Ford Ranger XL មានការចាប់អារម្មណ៍ច្រើន