ស្វែងរកពួកយើង:

ឡានប្រណិត BYD Yangwang U8L កម្លាំង 1,180 សេះ បើកបានចម្ងាយ 1,160km មានតម្លៃជិត 18 ម៉ឺនដុល្លារ

ដោយ

Koun Jab Luffy

15 កញ្ញា 2025 01:15 រសៀល

អាន 3 នាទី

Article image
ថ្មីៗនេះ BYD បានបង្ហាញចេញជាផ្លូវការណ៌នូវឡានប្រណិត Yangwang U8L ដែលជាប្រភេទ Full-Size Executive Luxury SUV នៅលើទីផ្សារប្រទេសចិនជាមួយនិងតម្លៃខ្ពស់ដល់ទៅ 1.28 លានយ៉ន់ដែលប្រហាក់ប្រហែល 179,800 ដុល្លារអាមេរិក។ ឡានថ្មីនេះមានប្រវែងដល់ទៅ 5.4 ម៉ែត្រ និងមានដំណើរការនៅលើបច្ចេកវិទ្យាថ្មីរបស់ BYD ដែលគេស្គាល់ថាជា “God’s Eye” ប្រព័ន្ធជំនួយការបើកបរដ៏ឆ្លាតវៃនិងមានភាពទំនើប រូមជាមួយនិង, e4 technology ហើយនិងប្រព័ន្ធប៊ូម DiSus-P+ ជំនួយទៅលើរថយន្តនេះថែមទៀតផង។
Yangwang U8L ត្រូវបានគេស្គាល់ថា គឺឡាន SUV ខ្នាតធំដែលតួខ្លួនប្រវែង 5400mm ទទឹង 2049mm កំពស់ 1921mm nនិងគម្លាតកង់មុខក្រោយប្រវែង 3250mm។ ចំណុចដែលទាក់ទាញនៅលើឡាន Yangwang U8L ថ្មីនេះ គឺការប្រើប្រាស់នូវ e4 (Yisifang) platform របស់ BYD ដែលមានសមត្ថភាពខ្ពស់មាចបង្កើតល្បឿនពី 0 ទៅ 100km/h ប្រើប្រាស់ពេលត្រឹមតែ 3.5 វិនាទីប៉ុណ្ណោះ។
Article image
នៅលើឡានដែលមាមប្រវែង 5.4 ម៉ែត្រនេះ ក៏មានការតម្លើងនូវមុខងារគ្រប់គ្រងកង់ នៅពេលបើកបរល្បឿនលឿន បត់បែន បើកយឺតៗ ក៏ដូចជានៅក្នុងទឹកបានទៀតផង។ នៅក្នុងចំណោមមុខងារបើកបរ 13 នៅលើឡាននេះ ក៏មានមុខងារសំខាន់ៗដូចជា ការបើកនៅលើព្រិល ដីខ្សាច់ និងក្នុងទឹកជាដើម។
និយាយពីកម្លាំងវិញនៅលើ BYD Yangwang U8L មានការប្រើប្រាស់នូវម៉ាស៊ីនសាំងចំណុះ 2.0T មានអាគុយទំហំ 55.53kWh ដែលជាប្រភេទ Blade battery pack ហើយនិងមានម៉ូទ័រអគ្គិសនីចំនួន 4 គ្រាប់ ដែលសរុបចូលគ្នាមានកម្លាំងដល់ទៅ 880kW (1,180 សេះ) និងមានកម្រិតរមួល 1,520Nm។ សម្រាប់ការបើកបរអគ្គិសនីសុទ្ធទៅលើឡាននេះ គឺមានចម្ងាយ 200km និងសាកពេញម្តងហើយនិងចាក់សាំងពេញម្តងអាចបើកបរបានចម្ងាយ 1,160km។ ឡាននេះមានធុងសំាងចំនុះ 90 លីត្រ និងសាកថ្មីពី 30% ទៅ 80% តាមបច្ចេកវិទ្យាសាញ fast charging ប្រើប្រាស់ពេលត្រឹមតែ 13.5 នាទីប៉ុណ្ណោះ។
Article image
BYD Yangwang U8L ត្រូវបានក្រុមហ៊ុនតម្លើងមកជាមួយនូវ “God’s Eye” A (DiPilot 600) ដែលជាជំនួយការបើកបរជំនាន់ថ្មី BYD ដែលមានការគាំទ្រដោយសិនស័រ Lidars ចំនួន 3 គ្រាប់ និងសិនស័រ Millimeter-Wave Radars ចំនួន 5 គ្រាប់ ហើយនិងសិនស័រ Ultrasonic Radars ចំនួន 14 គ្រាប់ ព្រមជាមួយនិងកាមេរ៉ា 18 គ្រាប់ ដែលទ្រទ្រង់នូវ high-speed NOA, city NOA និងប្រព័ន្ធចូលចតស្វ័យប្រវត្តិ Automatic Parking Assist និង Remote Parking Assist ទៀតផង។ នៅក្នុងពេលជាមួយគ្នានេះ ក្រុមហ៊ុនក៏មានការបំពាក់នូវ infrared vision system ដែលអាចចាប់ចម្ងាយបាន 120m និង 300m នៅក្រោមស្ថានភាព Dark, Fog, Rain, និង dust conditions ផងដែរ។
Article image
សម្រាប់ការឌីស្សាញខាងក្នុងវិញ BYD Yangwang U8L មានជម្រើស 6 កៅអី និងមានកាប៊ីនទំហំ 5.3 m³ ហើយជួទី 2 និងមានចន្លោះ 280mm រួមនិងទំហំសម្រាប់ដាក់ឥវ៉ាន់ 1,115 L។ បន្ថែមពីនេះ នៅឡាននេះ ក៏មាន Intelligent privacy Windows ដែលអាចផ្លាស់ប្តូរពណ៌តាមពន្លឺថែមទៀតផង។ BYD Yangwang U8L មានជំនួយការបើកបរថ្មី BYD DiLink 300 ដែលគាំទ្រដោយបន្ទះឈីប 3nm ហើយនិងមានអេក្រង់ទំហំកម្សាន្តគែមកោង 12.8-អ៊ីង OLED ព្រមទាំងអេក្រង់ឌីជីថលទំហំ 23.6 អ៊ីង ហើយនិង co-pilot multimedia screen ក៏ដូចជា AR-HUD ផងដែរ។ ជាមួយគ្នានេះកៅអីអ្នកបើកបរក៏មានអេក្រង់ទំហំ 21.4 អ៊ីសម្រាប់កម្សាន្តផងដែរ
Article image
សម្រាប់ជួរទី 2 គឺមានការបំពាក់នូវឧបាល័រ និងកៅអីមានមុខងារម៉ាស្សា 18 ចំនុច ហើយនិង Smart Armrest Screen, Leg Rest, Small Table និង Wireless Charging ផងដែរ។ ឡាននេះមានការបំពាក់នូវប្រព័ន្ធសម្លេង 32 Dynaudio speakers, និង 1.7㎡ panoramic sunroof រួមនិង Heating និង Cooling Refrigerator, 13 Power និង USB ports throughout the interior, ពោងសុវត្ថិភាពចំនួន 14 គ្រាប់ ក៏ដូចជាអំពូល Ambient Light ចំនួន 128 ពណ៌។
ឡានប្រណិត BYD Yangwang U8L កម្លាំង 1,180 សេះ បើកបានចម្ងាយ 1,160km មានតម្លៃជិត 18 ម៉ឺនដុល្លារ