ស្វែងរកពួកយើង:

ឡានភិកអាប់ RAM 1500 REV និង 1500 Ramcharger PHEV នឹងពន្យាពេលប្រកាសចេញរហូតដល់ពាក់កណ្តាលឆ្នាំ 2027

ដោយ

Koun Jab Luffy

20 ឧសភា 2025 08:38 ព្រឹក

អាន 3 នាទី

Article image
យោងតាមប្រភពព័ត៌មានចុងក្រោយនេះ បានបញ្ជាក់ថា រថយន្តអគ្គិសនី Pick up ម៉ាក RAM 1500 REV និង RAM 1500 Ramcharger plug-in-hybrid នឹងត្រូវពន្យាពេលប្រកាសចេញរហូតដល់ពាក់កណ្តាលឆ្នាំ 2027។ ខណៈដែលរថយន្ត Pick up រួមស្រុកដូចជា  Ford F-150, Chevrolet Silverado EV,  Tesla Cybertruck និង Rivian R1T ត្រូវបានប្រកាសចេញជាផ្លូវការណ៍នៅលើទីផ្សាររួចហើយ។
ក្រុមហ៊ុន RAM បានធ្វើការបង្ហាញចេញរថយន្ត Pick up អគ្គិសនីម៉ូដែល RAM 1500 REV ដំបូងក្នុងខែកុម្ភៈឆ្នាំ 2023 ហើយនៅវេលានោះ RAM ក៏មានគម្រោងក្នុងការផលិតរថយន្តនេះនៅចុងឆ្នាំ 2024 ផងដែរ។ ក្រោយមកក្រុមហ៊ុនមេរបស់ RAM គឺ Stellantis បានប្រកាសថា RAM 1500 REV និង Ramcharger PHEV ត្រូវបន្តការពន្យារពេលប្រកាសចេញ រហូតដល់ឆ្នាំ 2025។
Article image
ហើយការប្រកាសពន្យាពេលប្រកាសចេញចុងក្រោយបំផុតក្នុងពេល គឺត្រូវបានកំណត់គោលដៅដល់រដូវក្តៅនៃអឌ្ឍគោលខាងជើងនៃឆ្នាំ 2027 សម្រាប់ការបង្ហាញខ្លួនជាសកលរបស់ RAM 1500 REV ដែលមានន័យថា ការចេញផលិតដំបូងអាចនឹងចាប់ផ្តើមនៅចន្លោះចុងខែមិថុនា និងខែកញ្ញានៃឆ្នាំ 2027។
Article image
RAM 1500 REV នឹងត្រូវផលិតឡើងដោយប្រព័ន្ធគ្រោងឆ្អឹង EV Platform ដោយនឹងជំនួយពីការប្រើប្រាស់ម៉ាស៊ីន 6-ស៊ីឡាំងបច្ចុប្បន្ន និង V8 ដែលប្រើនៅលើម៉ូដែលស្តង់ដារ RAM 1500 ហើយម៉ូដែល RAM 1500 REV នឹងបង្ហាញវត្តមានមុនម៉ូដែល RAM 1500 Ramcharger plug-in-hybrid ប៉ុន្តែពេលវេលាផលិតសម្រាប់ម៉ូដែលទាំងពីរនេះឥឡូវនេះត្រូវបានប្តូរ។
Article image
RAM 1500 Ramcharger Plug-in-hybrid បានបង្ហាញវត្តមានលើកដំបូងក្នុងខែវិច្ឆិកា ឆ្នាំ 2023 ហើយម៉ូដែលនេះ អាចនឹងផ្តើមសង្វាក់ផលិតនៅត្រីមាសដំបូងក្នុងឆ្នាំ 2026 (ខែមករា ដល់ខែមីនា)។ RAM 1500 Ramcharger Plug-in-hybrid ដំណើរការដោយប្រព័ន្ធម៉ាស៊ីន Hybrid ដែលគាំទ្រដោយម៉ាស៊ីន V6 3.6-liter និងមានកញ្ចប់អាគុយទំហំ 92kWh ដែលសាកភ្លើង និងចាក់សាកពេញម្តងអាចជិះបានចម្ងាយផ្លូវដល់ 1,100km។
Article image
ចំពោះម៉ូដែល RAM 1500 REV វិញ នឹងដំណើរការដោយម៉ូទ័រអគ្គិសនី 2 និងបំពាក់នូវម៉ាស៊ីន V6 សម្រាប់ប្រើជាម៉ាស៊ីនសាកភ្លើងទៅកាន់កញ្ចប់ថ្មរបស់វាផ្ទាល់ នៅពេលមិនមានស្ថានីយ៍សាកភ្លើង។
Article image
ការប្រកាសពន្យាពេលជាថ្មីម្តងទៀតនេះ នឹងធ្វើឲ្យរថយន្តភិកអាប់ RAM 1500 Ramcharger មានការពន្យាពេលប្រកាសចេញរយៈពេលជាង 2 ឆ្នាំ បន្ទាប់ពីការបង្ហាញជាលើកដំបូង ខណៈពេលដែល RAM 1500 REV មានរយះពេលដល់ទៅ 4 ឆ្នាំចាប់តាំងពីការបង្ហាញដំបូង រហូតដល់ការចេញលក់ ដោយត្រូវរង់ចាំការពន្យារពេលបន្ថែមទៀត។ ជាមួយនឹងការប្រកាសពន្យាពេលចុងក្រោយនេះ ត្រូវបានគេរាយការណ៍ថាក្រុមហ៊ុនមេរបស់ RAM គឺ Stellantis បានលុបចោលផែនការក្នុងការបញ្ចេញម៉ូដែល RAM 1500 BEV long-extended-range ផងដែរ៕
ឡានភិកអាប់ RAM 1500 REV និង 1500 Ramcharger PHEV នឹងពន្យាពេលប្រកាសចេញរហូតដល់ពាក់កណ្តាលឆ្នាំ 2027