ស្វែងរកពួកយើង:

ឡានភិកអាប់ Volkswagen Amarok Dark Label 2026 នឹងមានវត្តមាននៅទីផ្សារអូស្ត្រាលីឆាប់ៗនេះ

ដោយ

Koun Jab Luffy

19 វិច្ឆិកា 2025 03:30 រសៀល

អាន 2 នាទី

Article image
ឡានភិចអាប់ Volkswagen Amarok ute 2026 ម៉ូដែលពិសេស Dark Label Special Edition អាចនឹងមានវត្តមាននៅទីផ្សារអូស្ត្រាលីក្នុងពេលឆាប់ៗខាងមុននេះ។ ដោយបច្ចុប្បន្ន Volkswagen Amarok ម៉ូដែលពិសេស Dark Label Special Edition នេះ គឺកំពុងបង្ហាញវត្តមាននៅទីផ្សារអឺរ៉ុប ហើយការដែលចេញម៉ូដែលពិសេសនេះ គឺជាកាស់ឲ្យរស់ឡើងវិញសម្រាប់ឈ្មោះ Dark Label Special Edition នៃម៉ូដែល ute ជំនាន់មុន។
ក្រុមហ៊ុន Volkswagen Australia បានធ្វើការបញ្ជាក់ថា Amarok Dark Label Special Edition 2026 បច្ចុប្បន្ននេះ គឺកំពុងដាក់លក់នៅទីផ្សារប្រទេសអាល្លឺម៉ង់ ហើយកំពុងស្ថិតក្រោមការពិចារណាក្នុងការនាំចូលមកលក់នៅទីផ្សារអូស្រ្តាលីផងដែរ។ Volkswagen Amarok Dark Label Special Edition 2026 ក៏កំពុងដាក់លក់នៅទីផ្សារអឺរ៉ុបជាមួយជម្រើសប្រើម៉ាស៊ីនម៉ាស៊ូត V6, មានយ៉ាន់ងកង់ពណ៌ខ្មៅ ឬ Matte black ទំហំ 20-inch ស៊ីគ្នាជាមួយពណ៌ខាងក្រៅខ្មៅ Darken និងខាងក្នុងពណ៌ខ្មៅ និយាយទៅគឺពណ៌ខ្មៅសមស្ទើរតែទាំងស្រុងតែម្តង ដែលសមនឹងឈ្មោះថា Dark Label។ Amarok Dark Label Special Edition 2026 មានបីជម្រើសពណ៌ គឺពណ៌ខ្មៅហៅថា Midnight Black, ពណ៌ខ្មៅប្រផេះហៅថា Black Grey និងពណ៌ខៀវហៅថា Bright Blue។
Article image
Volkswagen Amarok Dark Label Edition 2026 ប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូត 3.0-litre turbocharged diesel V6 អាចផលិតកម្លាំងបាន 184kW និងកម្លាំងរមួល 600Nm ភ្ជាប់ដំណើរការដោយប្រអប់លេខស្វ័យប្រវត្តិ 10-វគ្គ ជាមួយប្រព័ន្ធដំណើរការដោយប៉ុងពីរ ឬ Four-wheel-drive (4WD)។ យ៉ាងណាមិណាក្រុមហ៊ុន Volkswagen Australia នៅមិនទាន់បង្ហាញតម្លៃរបស់ Amarok ម៉ូដែលពិសេសឆ្នាំ 2026 នោះទេ ប៉ុន្តែ មានការប៉ាន់ស្មានថា ប្រសិនបើឡានភិកអាប់របស់អាល្លឺម៉ង់មួយនេះផលិតនៅក្នុងប្រទេសអូស្ត្រាលី អីចឹងវាអាចនឹងមានតម្លៃខ្ទង់ $73,740។
Article image
ក្រុមហ៊ុន Volkswagen Australia ក៏បានផ្តល់ជូននូវជម្រើសម៉ូដែលហៅថា 'Black Edition' សម្រាប់ Amarok ជំនាន់មុនផងដែរ ខណៈដែលការបង្ហាញម៉ូដែលពិសេសដំបូងរបស់ខ្លួនសម្រាប់រថយន្ត ute ជំនាន់បច្ចុប្បន្នដែលហៅថា 'Amarok 10 Deserts Edition' ដែលផ្តោតលើការបើកបរលើផ្លូវលំបាក ឬ off-road ត្រូវបានក្រុមហ៊ុនប្រកាសចេញក្នុងឆ្នាំនេះរួចហើយ៕
ឡានភិកអាប់ Volkswagen Amarok Dark Label 2026 នឹងមានវត្តមាននៅទីផ្សារអូស្ត្រាលីឆាប់ៗនេះ