ស្វែងរកពួកយើង:

ឡានស៊េរីថ្មី Xpeng G6 បង្ហាញខ្លួននៅអង់គ្លេស ជាមួយតម្លៃជាង 4 ម៉ឺនដុល្លារ

ដោយ

Koun Jab Luffy

14 កុម្ភៈ 2025 08:05 ព្រឹក

អាន 2 នាទី

Article image
នៅថ្ងៃនេះ ក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់ប្រទេសចិន Xpeng បានប្រកាសនូវរថយន្តស៊េរីថ្មីរបស់ខ្លួនម៉ូដែល G6 electric SUV coupe នៅលើទីផ្សារប្រទេសអង់គ្លេស ជាមួយតម្លៃចាប់ពី 39,990 ផោន ដែលប្រហែលជា 49,885 ដុល្លារ។ តាមការបញ្ជាក់របស់ក្រុមហ៊ុននេះបានអោយដឹងថា Xpeng G6 ដែលមានវត្តមានៅលើទីផ្សារអង់គ្លេសនេះ គឺមានការបំពាក់នូវការម៉ូទ័រកម្លាំង 190 kW (255 សេះ) និងរត់បាន 435km នៅលើស្តង់ដារ WLTP។ រថយន្ត Xpeng G6 នឹងមានការដឹកជញ្ជូននៅខែមីនាខាងមុខនេះហើយ។
សូមជំរាបថា Xpeng G6 គឺជាម៉ូដែលថ្មីរបស់ SUV coupe ដែលបានបង្ហាញខ្លួននៅលើទីផ្សារប្រទេសចិន នាខែមិថុនា ឆ្នាំ 2023 មានតម្លៃ 209,900 យ៉ន់ ដែលស្មើរនឹង 28,720 ដុល្លារ។ គិតចាប់តាំងពីប្រកាសចេញនៅលើទីផ្សាររហូតមកដល់ខែមករាឆ្នាំ 2025 កន្លងទៅនេះ ការនាំចេញរថយន្ត Xpeng G6 នៅលើទីផ្សារក្នុងស្រុក គឺមានចំនួន 90,268 គ្រឿង នេះបើតាមរបាការណ៌របស់ China EV DataTracker។ រថយន្ត Xpeng G6 បានក្លាយជាម៉ូដែលថ្មីមួយ ដែលបាននចេញនៅលើទីផ្សារសកល។ នៅពេលនេះ គឺមានការប្រកាសចេញនៅលើទីផ្សារអង់គ្លេសហើយ។
Article image
គួរបញ្ជាក់ថា Xpeng G6 បានបង្ហាញខ្លួនជាលើកដំបូងនៅអង់គ្លេស ក្នុងព្រឹត្តិការណ៌ Goodwood Festival of Speed 2024 ហើយនៅថ្ងៃទី 13 ខែកុម្ភៈ 2025 ក្រុមហ៊ុន Xpeng បានប្រកាសដាក់លក់ជាផ្លូវការណ៌នូវរថយន្ត G6 នៅលើទីផ្សារអង់គ្លេសហើយ។ ជាមួយនិងវត្តមាននៅទីផ្សារមួយនេះ ក្រុមហ៊ុន International Motors Ltd (IML) នឹងក្លាយជាដៃគូរបស់ Xpeng ចែកចាយរថយន្តនេះ។ ហើយក្រុមហ៊ុននេះក៏គ្រោងនឹងមានការបើកហាងចំនួន 20 នៅក្នុងឆ្នាំនេះថែមទៀតផង។
Article image
Xpeng G6 នឹងក្លាយជាម៉ូដែលដំបូងរបស់ក្រុមហ៊ុននេះនៅលើទីផ្សារអង់គ្លេស ដែលមានការប្រើប្រាស់នូវប្រព័ន្ធ SEPA 2.0 platform ជាមួយយនិងកម្លាំងរមួល 41,600 Nm/degree។ រថយន្ត Xpeng G6 មានទំហំ 4753/1920/1650mm និងមានគម្លាតកង់មុខក្រោយ 2980mm។ ទំហំនេះ គឺប្រហែលគ្នាជាមួយនិងទំហំរបស់ Tesla Model Y។ រថយន្ត Xpeng G6 ប្រើប្រាស់នូវយ៉ាន់ទំហំ 20-អ៊ីង និងមានសម្បក Michelin tyres។
Article image
សម្រាប់ផ្នែកខាងក្នុងវិញ Xpeng G6 មានការបំពាក់នូវបន្ទះបច្ចេកវិទ្យាសាកឥតខ្សែរ 50W wireless charging ចំនួន 2 និងមានអេក្រង់ទំហំ 10.2-inch LCD instrument cluster និងមួយទៀតមានទំហំ 14.96-inch។