ស្វែងរកពួកយើង:

ឡានស្ព័រ Yangwang U7 បំពាក់បូម DiSus-Z ប្រើប្រាស់ម៉ូទ័រ 4 កម្លាំង 1,287 សេះ បង្ហាញខ្លួននៅចិនតម្លៃជាង 8 ម៉ឺនដុល្លារ

ដោយ

Koun Jab Luffy

28 មីនា 2025 10:00 ព្រឹក

អាន 3 នាទី

Article image
កាលពីថ្ងៃទី 27 ខែមីនានេះក្រុមហ៊ុន BYD បានបង្ហាញចេញនូវរថយន្តស្ព័រ Yangwang U7 នៅលើទីផ្សារប្រទេសចិន ដែលនេះ គឺជាម៉ូដែលប្រណិត flagship sedan ដំបូងគេនៃត្រកូល Yangwang មានតម្លៃ 628,000 យ៉ន់ ទៅ 708,000 យ៉ន់ ដែលប្រហែល 86,500 ដុល្លារ ទៅ 98,000 ដុល្លារ។ សម្រាប់ការដាក់លក់នេះ គឺមានប្រភេទ 4 កៅអី និង 5 កៅអី ហើយនិងមានម៉ូដែល EV និង PHEV។ ជាមួយនិងវត្តមានម៉ូដែលថ្មីនេះ គឺមានការបំពាក់នូវបូម DiSus-Z suspension system និងដំណើរការជាមួយប្រព័ន្ធ e4 (Yisifang) platform ក៏ដូចជាជំនួយការបើកបើរ “God’s Eye” រួមនិងការប្រើប្រាស់នូវម៉ូទ័រអគ្គិសនីដល់ទៅ 4។
ចំពោះម៉ូដែល EV គឺមានដំណើរការដោយ e4 platform ដែលមានការគាំទ្រដោយម៉ូទ័រ 4 មានកម្លាំងសរុប 960 kW (1,287 សេះ) និងមានកម្លាំងរមួល 1,680 Nm អាចបង្កើតល្បឿនពី 0 ទៅ 100 km/h ជាមួយនិងរយៈពេល 2.9 វីនាទីប៉ុណ្ណោះ។ រថយន្តនេះរត់បានល្បឿន 270 km/h។ និយាយពីអាគុយថាមពលវិញ គឺមានកម្លាំង 135.5kWh BYD Blade batteries អាចរត់បានចម្ងាយ 720km តាមរយៈស្តង់ដារ CLTC range ហើយសម្រាប់ការសាកភ្លើងវិញ គឺប្រើប្រាស់ DC dual-gun fast charging កម្លាំង 500kW maximum power) ដែលសាកភ្លើងពី 30% ទៅ 80% ចំណាយពេលត្រឹមតែ 20 នាទីប៉ុណ្ណោះ។
Article image
ក្រឡេកមកម៉ូដែល PHEV គឺប្រើប្រាស់ម៉ាស៊ីនសំាង 2.0T engine ហើយនិងម៉ូទ័រ 4 គ្រាប់ដូចគ្នា។ រថយន្តម៉ូដែលនេះបំពាក់អាគុយផ្ទុកភ្លើងទំហំ 52.4 kWh BYD Blade batteries និងធុងសាំងចំណុះ 60L មានសមត្ថភាពអាចរត់នៅអគ្គិសនីសុទ្ធបានចំងាយ 200km និងរត់ជាមួយនិងកម្លាំងសរុបបាន 1,000km។ សម្រាប់ការសាកភ្លើង DC single-gun fast charging (230 kW maximum power) គឺចំណាយត្រឹមតែ 10 នាទីប៉ុណ្ណោះអាចសាកបានពី 30% ទៅ 80%។
Article image
ជាមួយនិងការប្រើប្រាស់នូវ e4 platform នេះ អាចទ្រទ្រង់ជាមួយនិង two-way 20° intelligent នៅលើកង់ក្រោយ និងអាចទប់លំនឹងបានកាន់តែប្រសើរ។ បន្ថែមពីនេះបូម DiSus-Z ក៏អាចជួយអោយឡាននេះ មានភាពធន់ ទប់ទល់ជាមួយនិងផ្លូវមានឧបសគ្គបានយ៉ាងរលូនតាមរយៈនៃម៉ូទ័រ magnetic suspension motor។ មួយវិញ e4 ក៏ជួយអោយរថយន្ត Yangwang U7 នេះ អាចទប់លំនឹងកង់នៅពេលបើកលឿន high-speed tire blowout stability ហើយនិងមានអាសន្នផងដែរ។
Article image
សម្រាប់ផ្នែកខាងក្នុងគឺជាស្ទីល “Star Ring Cockpit” ដែលមានការឌីស្សាញដូចគ្នាជាមួយយនិង Yangwang U8 មានការស្រោបដោយស្បែក Nappa leather និង carbon fiber រួមជាមួយនិង real wood door trims ទៀតផង។ ក្នុងរថយន្តនេះ មានអេក្រង់ទំហំ 12.8-អ៊ីង OLED curved screen នៅចំកណ្តាលនៃចន្លោះកៅអីទាំងពីរ ហើយនឹងមានការប្រើប្រាស់នូវប្រព័ន្ធ DiLink 150 smart cockpit system ជំនាន់ថ្មី ជាមួយឈីប DiLink 4-nanometer cockpit ហើយថែមទាំងមានគាំទ្រដោយបច្ចេកវិទ្យា DeepSeek R1 model ជំនួយការ AI voice assistant ទៀតផង។ ចំពោះប្រព័ន្ធសម្លេង គឺមាន Dynaudio speakers  23 គ្រាប់។
Article image
បន្ថែមពីនេះនៅក្នុងរថយន្តនេះ ក៏មានអេក្រង់ 6-អ៊ីងសម្រាប់ទស្សនាភាពយន្តកម្សាមន្ត និងអេក្រង់ 23.6-អ៊ីង instrument panel ហើយនិង AR-HUD ក៏ដូចជាអេក្រង់ខាងក្រោយទំហំពីរ ទំហំ 12.8-អ៊ីងសម្រាប់អ្នកអង្គុយខាងក្រោយទស្សនាភាពយន្តផងដែរ។ រថយន្តនេះក៏មានកាមេរ៉ាមើលក្រោយនៅលើកញ្ចក់ក្រោយ ក៏ដូចជាកាមេរ៉ាសម្រាប់អ្នកបើកបរ ផងដែរ។
Article image
ឡានស្ព័រ Yangwang U7 បំពាក់បូម DiSus-Z ប្រើប្រាស់ម៉ូទ័រ 4 កម្លាំង 1,287 សេះ បង្ហាញខ្លួននៅចិនតម្លៃជាង 8 ម៉ឺនដុល្លារ