ស្វែងរកពួកយើង:

ឡានហោះដំបូងរបស់ចិន នឹងបង្ហាញវត្តមាននៅអាមេរិកឆាប់ៗនេះហើយ

ដោយ

Koun Jab Luffy

26 ធ្នូ 2024 12:44 ថ្ងៃត្រង់

អាន 3 នាទី

Article image
យោងតាមសេចក្តីរាយការណ៌ថ្មី នៅថ្ងៃនេះ បាននិយាថយា Xpeng AehoHT នឹងមានការបង្ហាញវត្តមានឡានហោហររបស់ខ្លួន Land Aircraft Carrier នៅក្នុងព្រឹត្តិការណ៌  CES 2025 នៅរដ្ឋ Las Vegas សហរដ្ឋអាមេរិក នាពេលឆាប់ៗនេះហើយ។ បើតាមប្រភពកន្លងមកបានបញ្ជាក់ថា ឡានហោះ“Land Aircraft Carrier”  របស់ Xpeng ថ្មីនេះ នឹងចាប់ផ្តើមធ្វើការប្រកាសចេញជាផ្លូវការណ៍នៅឆ្នាំ 2026 ខាងមុខនេះ ជាមួយតម្លៃជាង 2 លានយ៉ន់ ដែលប្រហាក់ប្រហែល 280 ពាន់ដុល្លារអាមេរិក។
សូមជំរាបថា ថ្មីៗនេះ នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្ត Xpeng លោក He Xiaopeng ក៏ត្រូវបានគេមើលឃើញថា បានកំពុងធ្វើតេស្តសាកល្បងរថយន្តហោះហើរបាន ឬ Modular Flying Car របស់ក្រុមហ៊ុនខ្លួនដែលមានឈ្មោះថា “Land Aircraft Carrier” ដោយផ្ទាល់ផងដែរ។ ការចូលរួមក្នុងការធ្វើតេស្តសាកល្បងពីនាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះ គឺបានបង្ហាញថា នេះគឺជាព្រឹត្តិការណ៍សំខាន់មួយ ដែលអាចនឹងឈានដល់ការអភិវឌ្ឍន៍ផលិតរថយន្តហោះហើរបានជាផ្លូវការណ៍។
Article image
សម្រាប់វត្តមាន Land Aircraft Carrier ឬហៅថាកាត់ថា LAC នេះ គឺជាឡានហោះដំបូងគេហើយនៅលើពិភពលោក ដែលត្រូវបានបង្កើតឡើងចេញពីគម្រោងដ៏អស្ចារ្យរបស់ក្រុមហ៊ុន Xpeng AeroHT ដែលជាបុត្រសម្ព័ន្ធរបស់ Xpeng Motors។ Flying Car នេះត្រូវបានបង្កើតឡើងដោយមានធាតុសំខាន់ពីរ គឺរថយន្តសម្រាប់ដឹកដែលមានទំហំធំដែលមានកង់ប្រាំមួយសម្រាប់ផ្ទុកដឹកនូវយន្តហោះដែលអាចផ្ទុកមនុស្សពីរនាក់។ Land Aircraft Carrier ត្រូវបានក្រុមហ៊ុនប្រកាសបង្ហាញជាលើកដំបូងនៅក្នុងខែតុលា ឆ្នាំ 2023។ ហើយនៅខែកញ្ញា ឆ្នាំ 2024 ក្រុមហ៊ុន Xpeng បានប្រកាសចេញ LAC ជាផ្លូវការណ៍។
Article image
គួរបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ 2024 ឡានហោះ Land Aircraft Carrier នេះ ត្រូវបានក្រុមហ៊ុនធ្វើការហោះហើរសាកល្បងជាសាធារណៈលើកដំបូងរបស់ខ្លួន បន្ទាប់មកក៏ទទួលបានការបញ្ជាទិញមុនរហូតដល់ទៅជាង 2,000 គ្រឿងពីអតិថិជន។ ចូលដល់នៅដើមខែធ្នូ Xpeng Land Aircraft Carrier ត្រូវបានគេប្រទះឃើញនាអំឡុងពេលធ្វើតេស្តនៅលើដងវិថីក្នុងប្រទេសចិន។ ហើយនៅពេលនេះនាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុនលោក He Xiaopeng បានចូលរួមក្នុងការសាកល្បងឡានហោះហើរបានរបស់ខ្លួនដោយផ្ទាល់តែម្តង។
Article image
Xpeng Land Aircraft Carrier ចែកចេញជាពីរផ្នែក ដោយផ្នែកទីមួយ ហៅថា “Mothership” ដែលជាជារថយន្តមានភ្លៅបីកង់ 6 គ្រាប់ មានប្រវែង 5.5 ម៉ែត្រ និងដំណើរការដោយថាមពលអគ្គិសនី ឬ “Powertrain EREV” គាំទ្រនូវប្រព័ន្ធសាកភ្លើង 800V Platform ដែលអាចបើកបានចម្ងាយរហូតដល់ 1,000 គីឡូម៉ែត្រដោយប្រើមុខងារ EREV Mode។ សម្រាប់ការសាកភ្លើងពី 30% ទៅ 80% ចាយពេលប្រមាណ 18 នាទីប៉ុណ្ណោះ។  Xpeng Land Aircraft Carrier នឹងចាប់ផ្តើមនាំចេញផ្លូវការណ៍នៅឆ្នាំ 2026 ជាមួយតម្លៃខ្ទង់ 2 លានយន់ ឬប្រហែល 28 ម៉ឺនដុល្លារអាមេរិក។ ចំពោះសង្វាក់ផលិតកម្ម Xpeng LAC វិញ ត្រូវបានគេព្យាករណ៍ថា អាចនឹងឈានដល់បរិមាណផលិតចំនួន 10,000 គ្រឿងក្នុងមួយឆ្នាំ៕
ឡានហោះដំបូងរបស់ចិន នឹងបង្ហាញវត្តមាននៅអាមេរិកឆាប់ៗនេះហើយ