
Denza គឺជាម៉ាកយីហោឡានអគ្គិសនីថ្នាក់ប្រណិតមួយ ដែលមានការចាប់ដៃគ្នាផលិតឡើងដោយចាប់ដៃគ្នារវាង Mercedes-Benz និង BYD នោះ នៅពេលនេះ ត្រូវបានគេរាយការណ៌ថា នឹងមានការបង្ហាញវត្តមានជាផ្លូវការណ៌នៅលើទីផ្សារទ្វីបអឺរ៉ុបសប្តាហ៏ក្រោយនេះហើយ គឺតាមរយៈកម្មវិធី Brera Design Week នៅលើទីក្រុមមីឡានប្រទេសអ៊ីតាលី។ ព្រឹត្តិការណ៌នេះ គឺជាផ្នែកមួយនៃពីធីតាំងបង្ហាញនូវការឌីស្សាញ Fuorisalone design festival ហើយនឹងចាប់ផ្តើមពីថ្ងៃទី 7 មេសា ដល់ថ្ងៃទី 13 មេសា។
នៅកំឡុងពេលនោះ ក៏មានការប្រកាសចេញនូវឡានអគ្គិសនីថ្នាក់ប្រណិត Denza សម្រាប់ទីផ្សារអឺរ៉ុបផងដែរ។ សូមជំរាបថា ក្រុមហ៊ុននេះធ្លាប់បញ្ចេញនូវព័ត៌មាននៃដាក់សម្ពោធជាផ្លូវការនូវឡានអគ្គិសនីថ្នាក់ប្រណិត Denza នេះ នៅលើបណ្តាញសង្គមរួចមកហើយ ដោយនៅក្នុងសារដែលបានចែកចាយនោះ គឺខ្លឹមសារថា "the future of premium electric mobility to Europe." គឺដំណើរឆ្ពោះទៅនៃឡានអគ្គិសនីថ្នាក់ប្រណិតទីកាន់ទីផ្សារអឺរ៉ុប។
Denza បានបង្កើតឡើងនៅឆ្នាំ 2011 ដែលមានការវិនិយោគរូមគគ្នា 50% ពីសំណាក់ក្រុមហ៊ុន Mercedes-Benz និង ក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់ចិន BYD ប៉ុន្តែកិច្ចសហការនេះ គឺមិនទទួលបាននូវភាពជោគជ័យខ្លាំងនោះទេ ដោយសារតែការលក់រថយន្តរបស់ Denza មិនមានលទ្ធផលល្អនោះទេសម្រាប់ទីផ្សារប្រទេសចិន បើទោះបីជាក្រុមហ៊ុនដ៏ធំមួយនេះ មានការវិនិយោគដល់ទៅ 1 ពាន់លានដុល្លារក៏ដោយ។ មកដល់ឆ្នាំ 2021 ក្រុមហ៊ុន Mercedes-Benz បានសម្រេចចិត្តចាកចេញពីការវិនិយោគរួមគ្នានេះ ដោយ BYD បានទិញភាគហ៊ុនទាំងអស់របស់ Denza នៅឆ្នាំ 2024។
ក្រោមការគ្រប់គ្រងដោយ BYD ពេញលេញ ក្រុមហ៊ុន Denza បានប្រែក្លាយទៅជាប្រេនមួយបែបប្រណិតដោយបានប្រកាចេញនូវឡានអគ្គិសនីប្រណិតៗជាច្រើនរួមមានដូចជា D9 minivan, N7 និង N9 SUVs ហើយនិង Z9 sedan រួមនិង Z9 GT wagon ជាដើម។ ក្រុមហ៊ុននេះចាប់ផ្តើមទទួលបាននូវជោគជ័យនៅលើទីផ្សារប្រទេសចិននៅឆ្នាំ 2024 ដោយអាចលក់រថយន្តបានដក់ទៅ 125,674 គ្រឿង ហើយពេលនេះ បានពង្រីកវត្តមានមកទីផ្សារអឺរ៉ុបថែមទៀត។

សម្រាប់ទីផ្សារអឺរ៉ុប Denza នឹងក្លាយម៉ូដែលប្រណិតប្រជែងជាងមួយនិងឡានប្រណិតៗរបស់ក្រុមហ៊ុនអាល្លឺម៉ង់មួយចំនួនរួមមានដូចជា BMW, Audi និងអតីតដៃគូរបស់ខ្លួន Mercedes-Benz ផងដែរ។ សម្រាប់វត្តមាននៅពេលខាងមុខនេះ គឺមានភាពខុសគ្នាប្រទេសចិន។ ថ្មីៗនេះ BYD គឺមានការបង្ហាញចេញនូវ 3 ម៉ូដែលផ្សេងគ្នា រួមមាន Denza, Fang Cheng Bao និង Yangwang។ ជាមួយនិងវត្តមាននលើទីផ្សារអឺរ៉ុបនេះ ក្រុមហ៊ុននេះ បានធ្វើការបង្ហាញនូវរូបភាព Denza banner តែមួយប៉ុណ្ណោះ ដូច្នេះសម្រាប់ Fang Cheng Bao Leopard 5 ក៏នឹងអាចមានវត្តមាននៅលើទីផ្សារអឺរ៉ុប នៅក្រោមឈ្មោះ Denza ក៏ថាបាន។

Denza បានបញ្ជាក់់ថា Z9 GT គឺនឹងមានវត្តមាននៅលើទីផ្សារអឺរ៉ុបដែរ។ រថយន្តនេះ ដាក់លក់នៅលើទីផ្សារចិនតម្លៃ RMB 334,800 យ៉ន់ ដែលប្រហែល €41,500 ទៅលើ plug-in hybrid និងម៉ូដែលអគ្គិសនីសុទ្ធតម្លៃ RMB 354,800 យ៉ន់ប្រហែល €44,000។
