ស្វែងរកពួកយើង:

ឡានអគ្គិសនីថ្មីតម្លៃត្រឹម 7 ពាន់ដុល្លារ សាកភ្លើងម្តងជិះបាន 300km ហើយអាចកែធ្វើហាងលក់ឥវាន់បានទៀតផង!

ដោយ

Koun Jab Luffy

10 មករា 2025 10:39 ព្រឹក

អាន 2 នាទី

Article image
នេះជាឡាន Wuling Sunshine EV ថ្មី ដែលទើបតែបានបង្ហាញខ្លួនក្តៅៗនៅលើទីផ្សារប្រទេសចិន ហើយនឹងមានដាក់លក់ជាមួយនឹងតម្លៃចាប់ពី $,7000 ដុល្លារតែប៉ុណ្ណោះ។ ឡាន Minivan អគ្គិសនីខ្នាតតូចមួយនេះ ប្រើម៉ូទ័រអគ្គិសនី 1 ដែលអាចបង្កើតកម្លាំងបាន 40 សេះ ហើយអាចរត់ដល់ល្បឿន Top Speed 100 KM/H។ ឡាននេះបំពាក់កញ្ចប់អាគុយ ទំហំ 17.6 kWh ដែលសាកភ្លើងម្តងអាចបើកបរបានចម្ងាយ 300KM។ ជាមួយនិងវត្តមាននៅលើទីផ្សារ ឡាននេះ ក៏ទំនងជាផ្តល់ជម្រើសអាគុយ ទំហំ 26.5 kWh ដែលអនុញ្ញាតឲ្យអ្នកប្រើ អាចផ្លាស់ប្តូរអាគុយបានទៀតផង។
សូមបញ្ជាក់ថា Sunshine EV នេះ គឺជាម៉ូដែលថ្មីមួយ ក្នុងត្រកូលឡាន Sunshine របស់ Wuling ដែលបានលក់ដាច់សរុបចំនួន 5.3 លានគ្រឿងមកហើយ ចាប់តាំងពីឆ្នាំ 2002 មក។ ការឌីហ្សាញនៃឡាន Sunshine EV នេះ ត្រូវបានបំផុសគំនិតតាមឡានវ៉ែនជប៉ុន ដោយមានមុខខ្លី, កង់តូច និង តួខ្លួនជ្រុង រៀងខ្ពស់ ហើយមានទ្វារស្លាយទាំងសងខាង និងឃ្លុបក្រោយធំ ផងដែរ។
Article image
ចំពោះឡាន Wuling Sunshine EV នេះ គឺ មានប្រវែងតួខ្លួន 3.68m ទទឹង 1.53m កម្ពស់ 1.75m និង គម្លាងពីកង់មុខទៅកង់ក្រោយ 2.6m ហើយទំហំឃ្លុប 527 លីត្រ សម្រាប់ប្រភេទជម្រើស 5 កៅអី និង ឡើងដល់ 1,117 លីត្រ នៅពេលបត់កៅអីចុះ។
Article image
អ្វីដែលជាចំណុចខ្លាំងលើឡានមួយនេះ គឺ កាប៊ីនខាងក្នុងរបស់ឡាននេះ ដែលសម្បូរទៅដោយកន្លែងដាក់អីវាន់ រួមមានទាំង តុបត់, កន្លែងដាក់កែវទឹក, កន្លែងដាក់ទូរសព្ទដៃ, ឃ្លុបដាក់អីវាន់ និង ធ្នើដាក់អីវាន់ជាដើម។ អ្វីដែលពិសេសនោះគឺ អ្នកប្រើប្រាស់ អាចច្នៃកាប៊ីនរបស់វា ទៅជាហាងចល័តបាន ដូចជា ហាងលក់កាហ្វេ ឬ ភេសជ្ជៈ ឬក៏អាចធ្វើជាផ្ទះចល័ត ក៏បានដែរ។
ឡានអគ្គិសនីថ្មីតម្លៃត្រឹម 7 ពាន់ដុល្លារ សាកភ្លើងម្តងជិះបាន 300km ហើយអាចកែធ្វើហាងលក់ឥវាន់បានទៀតផង!