ស្វែងរកពួកយើង:

ឡានអគ្គិសនីថ្មី រួមនិងផលិតផល Xiaomi ជាច្រើន នឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៌ថ្ងៃទី 26 ខែមិថុនា

ដោយ

Koun Jab Luffy

23 មិថុនា 2025 01:52 រសៀល

អាន 2 នាទី

Article image
នៅថ្ងៃនេះ Xiaomi ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ចិន បានទម្លាយចេញផលិតផលថ្មីៗជាច្រើនសម្រាប់ទីផ្សារប្រទេសចិន ដែលផលិតទាំងនោះរួមមានដូចជា ស្មាតហ្វូនជំនាន់ថ្មី Redmi K80 Ultra, Redmi K Pad, Xiaomi Pad 7S Pro និងង Xiaomi Mix Flip 2។ បើតាមការបញ្ជាក់ផ្លូវការណ៌ពីក្រុមហ៊ុននេះ បានអោយដឹងថា ព្រឹត្តិការណ៌សម្ពោធផលិតផលថ្មីនេះ នឹងធ្វើឡើងនៅថ្ងៃទី 26 ខែមិថុនាខាងមុខនេះហើយ។
ព្រឹត្តិការណ៌នេះ មានឈ្មោះថា  “Human x Car x Home” ដែលនៅក្នុងនោះ ក្រុមហ៊ុននេះ ក៏នឹងមានការបង្ហាញចេញនូវឡាន SUV ដំបូងម៉ូដែល Xiaomi YU7 ជាមួយនិង MIX Flip 2, Xiaomi Pad 7S Pro រួមនិងនាឡិកាឆ្លាតវៃដែលគាំទ្រដោយ AI។ ឡានអគ្គិសនីជំនាន់ថ្មី Xiaomi YU7 គឺជាប្រភេទ Mid-to-large-sized ដែលមានប្រវែង 4999mm និងមានគម្លាតកង់មុខក្រោយប្រវែង 3000mm ហើយនឹងមានជម្រើសពណ៌ដល់ទៅ 9 ពណ៌។
Article image
ឡានអគ្គិសនីថ្មីនេះ មានការបំពាក់នូវម៉ូទ័រក្រោយមួយ គាំទ្រដោយអាគុយ 96.3kWh LFP battery មានសមត្ថភាពអាចរត់បាន 835km តាមស្តង់ដារ (CLTC)។ ឡានអគ្គិសនីថ្មីនេះ អាចបង្កើរល្បឿនពី 0–100km/h ប្រើប្រាស់ពេលត្រឹមតែ 5.88 វីនាទី។ សម្រាប់ម៉ូដែល Pro និង Max ប្រើប្រាស់នូវម៉ូទ័រភ្លោះ Dual-Motor AWD ជាមួយនិងកម្លាំង 365kW និង 508kW។ សម្រាប់ម៉ូដែល Max ប្រើប្រាស់អាគុយទំហំ 101.7kWh NMC នឹងអាចបង្កើតល្បឿនពី 0–100km/h ប្រើប្រាស់ពេលត្រឹមតែ 3.23 វិនាទីប៉ុណ្ណោះ។
ក្រឡេកមកមើល Xiaomi Pad 7S Pro នឹងមានការប្រើប្រាស់នូវបន្ទឈីប Xring O1 ហើយនឹងមានអេក្រង់ទំហំ 12.5-អ៊ីង LCD បង្ហាញចេញបានកម្រិត 3.2K ល្បឿន 144Hz និងមានថ្មទំហំ 10,160mAh ដែលគាំនូវកម្លាំងសាក 120W charging។ ចំពោះស្មាតហ្វូនអេក្រង់បត់បាន Mix Flip 2 គឺនឹងមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite។
Article image
Redmi K80 Ultra នឹងមានការបង្ហាញវត្តមានជាមួយនិងបន្ទះឈីប Dimensity 9400 Plus ខណៈដែល Redmi K Pad ក៏នឹងមានការប្រើប្រាស់បន្ទះឈីបដូចគ្នានេះដែរ។ ថេប្លេតនេះ ក៏នឹងក្លាយជា gaming tablet ដំបូងគេរបស់ក្រុមហ៊ុននេះផងដែរ។ យោងតាមអ្នកទម្លាយ Digital Chat Station បាននបង្ហាញថា នៅថ្ងៃទី 26 មិថុនាខាងមុខនេះ ក្រុមហ៊ុន Xiaomi ក៏នឹងមានការបញ្ចេញនូវផលិតផលជាច្រើនទៀតផងដែរ នៅក្នុងនោះមានដូចជា Xiaomi AI Glasses, Open Earphones Pro, Band 10 fitness tracker, Watch S4 (41mm) និង mysterious “one more thing” ផងដែរ
ឡានអគ្គិសនីថ្មី រួមនិងផលិតផល Xiaomi ជាច្រើន នឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៌ថ្ងៃទី 26 ខែមិថុនា