ក្រសួងចុះបញ្ចីរថយន្តថ្មី Ministry of Industry and Information Technology ហៅកាត់ថា MIIT បានធ្វើការបង្ហាញចេញបញ្ចីចុះឈ្មោះរថយន្តអគ្គិសនីថ្មីមួយទៀតរបស់ BYD ក្រោមស្លាកឈ្មោះថា Denza Z9 ដែលជាប្រភេទរថយន្ត Pure-electronic sedan។ ឡានអគ្គិសនីស៊េរីថ្មីនេះ ត្រូវបានបង្ហាញម្តងរួចហើយដោយក្រុមហ៊ុន BYD កាលពីខែកុម្ភៈ ជាមួយនឹងម៉ូដែល Z9 GT ដែលបានប្រកាសចេញផ្លូវការណ៍រួចហើយ។

Denza Z9 គឺជាប្រភេទរថយន្ត sedan តួរវែងមាន 5-កៅអី ដែលមានបណ្តោយប្រវែង 5,090mm ជាមួយទទឹង 1,980mm/ កំពស់ 1,490mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,025mm។ Z9 អាចមានជម្រើសទំងន់ខ្លួនសរុប 2,397kg, 2,438kg, ឬ 2,588kg អាស្រ័យទៅលើម៉ូដែល។ ឡានអគ្គិសនីស៊េរីថ្មីនេះ ក៏អាចជាន់ល្បឿន Top Speed បាន 250km/h និង 270km/h។ ទាក់ទងនឹងប្រព័ន្ធអនុភាពកម្លាំងម៉ូទ័រវិញ MIIT បង្ហាញថា Denza Z9 ម៉ូដែលស្តង់ដារ គឺប្រើម៉ូទ័រអគ្គិសនីមួយស៊េរី TZ226QYD ដែលផលិតដោយក្រុមហ៊ុន Zhengzhou BYD Automobile Co.,Ltd. អាចផលិតកម្លាំងបានដល់ 370kWh (496 សេះ)។

ចំនែក Denza Z9 ម៉ូដែលកំពូល ឬ High-Performance វិញ គឺបំពាក់មកជាមួយម៉ូទ័រអគ្គិសនីចំនួន 3 ដោយម៉ូទ័រខាងមុខជាស៊េរី TZ226QYA អាចផលិតកម្លាំងបាន 362សេះ និងម៉ូទ័រខាងក្រោយទាំងពីរស៊េរី TZ226XYB អាចផលិតកម្លាំងបាន 416 សេះ រៀងៗគ្នា ដែលសរុបកម្លាំងបញ្ចូលគ្នា គឺអាចផលិតបានដល់ 1,328 សេះ ដែលខ្លាំងជាម៉ូដែល Z9 GT ដែលអាចផលិតបានកម្លាំងសរុប 1,274 សេះ។ សម្រាប់កញ្ចប់ថ្មវិញ Denza Z9 គឺនឹងប្រើប្រាស់ថាមពលថ្ម Lithium iron phosphate battery របស់ BYD ដែលមាន Battery Cell ផលិតដោយក្រុមហ៊ុន  Hefei BYD Industrial Co., Ltd.ខណៈដែលកញ្ចប់ថ្មត្រូវបានផលិតដោយក្រុមហ៊ុន Shanwei FinDreams Battery Co., Ltd។

ទៅលើការឌីស្សាញរូបរាងខាងក្រៅរបស់ Denza Z9 គឺមានដូចជាដំបូលបើក Panoramic sunroof, electronic rear spoiler, កញ្ចក់មើលក្រោយមានការឌីស្សាញជាមួយជម្រើសស្ទាយផ្សេងៗគ្នា រួមទាំងដៃទ្វារ, យ៉ាន់កង់ និងពណ៌របស់ដង្កៀបហ្វ្រាំង “Brake calliper” ជាដើម។ ទោះជាយ៉ាងណាសម្រាប់ព័ត៌មានលម្អិតផ្សេងៗទៀត ថ្ងៃប្រកាសចេញ និងតម្លៃផ្លូវការណ៍ក្រុមហ៊ុន BYD Denza មិនទាន់បានបង្ហាញឲ្យដឹងនៅឡើយទេក្នុងពេលនេះ៕