ស្វែងរកពួកយើង:

ឡានអគ្គិសនីស៊េរីថ្មី BYD Sealion 08 បានបង្ហាញខ្លួនផ្លូវការណ៌នៅលើទីផ្សារប្រទេសចិនហើយ

ដោយ

ជុំ ប៉េងលីន

24 មេសា 2026 02:33 រសៀល

អាន 3 នាទី


ដួចការគ្រោងទុកនៅពេលនេះ រថយន្ត Flagship SUV ស៊េរីថ្មីរបស់ BYD ម៉ូដែល Sealion 08 ត្រូវបានគេប្រទះឃើញបង្ហាញខ្លួននៅលបណ្តាញអនឡាញកាលពីប៉ុន្មានថ្ងៃមុននេះ គឺមានការបង្ហាញខ្លួនជាផ្លូវការណ៌នៅលើទីផ្សារប្រទេសចិនហើយ។ រថយន្ត BYD Sealion 08 ត្រូវបានគេចាត់ទុកថា គឺជាម៉ូដែល Top-Tier ក្នុងគ្រួសាររថយន្ត Ocean Series របស់ BYD។

Article image
BYD Sealion 08 គឺជាប្រភេទ Flagship full-size SUV ដែលមានកៅអីចំនួន 6 ជាមួយប្រវែងតួរខ្លួន 5 ម៉ែត្រ ជាមួយទទឹងជិត 2 ម៉ែត្រ និងកម្លាតកង់មុខទៅកង់ក្រោយ 3 ម៉ែត្រ។ Sealion 08 ត្រូវបានប្រើប្រាស់ភាសាឌីស្សាញ Ocean Design Language ចុងក្រោយរបស់ BYD ជាមួយការរចនាផ្នែកខាងមុខជាមួយប៉ាណាបិតជិត រំលេចជាមួយចង្កៀងបំភ្លឺរចនាបែបស្លីម និងនៅលើដំបូងខាងមុខមានបំពាក់ជាមួយសែនស័រ LiDAR។ BYD Sealion 08 មានជម្រើសប្រើអគ្គិសនីសុទ្ធ (BEV) និងម៉ូដែលអគ្គិសនីលាយម៉ាស៊ីនសាំង ឬ Plug-in-hybrid។ ហើយម៉ូដែល BEV គឺគាំទ្រនូវប្រព័ន្ធបច្ចេកវិទ្យាសាកភ្លើងកម្លាំងខ្លាំងដល់ 800V ជាមួយនឹងការប្រើប្រាស់កញ្ចប់ថ្ម Blade Battery ជំនាន់ចុងក្រោយរបស់ BYD។
Article image
Sealion 08 BEV នឹងដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីពីរ Dual-Motor AWD System អាចផលិតកម្លាំងសរុបបានដល់ 480kW (643 hp) ដែលអាចជាន់ស្ទុះល្បឿនពីកុងទ័រ 0 ទៅ 100km/h ចាយពេលខ្ទង់ប្រហែល 5 វិនាទី។ បើតាមប្រភពរបាយការណ៍មួយចំនួនបាននិយាយថា Sealion 08 BEV ដែលបំពាក់កញ្ចប់ថ្មធំអាចបើកបរបានចម្ងាយដល់ទៅ 900km នៅពេលសាកភ្លើងពេញម្តង។ ទោះជាយ៉ាងណាសម្រាប់ព័ត៌មានពីការធ្វើតេស្តសាកល្បង និងទំហំកញ្ចប់ថ្មដែលត្រូវប្រើនៅលើ Sealion 08 នៅមិនទាន់បានបង្ហាញនៅឡើយទេ។ ជាពិសេសឡានអគ្គិសនី SUV ស៊េរីថ្មីនេះ ក៏នឹងគាំទ្រនូវប្រព័ន្ធបច្ចេកវិទ្យាប៊ូម DiSus-A Air Suspension, ប្រព័ន្ធជំនួយការបើកបរ LiDAR-Based Driver-Assistance Hardware, និងកង់ក្រោយបត់តាមដៃចង្កូង ឬ rear-wheel steering ផងដែរ។
Article image
BYD Sealion 08 BEV គាំទ្រនូវបច្ចេកវិទ្យាសាកជំនាន់ថ្មី BYD flash charging technology និងប្រើប្រាស់អាគុយ Blade battery ជំនាន់ទីពីរ មានសមត្ថភាពសាកថាមពលពី 10% ទៅ 97% ត្រឹមពេល 9 នាទីប៉ុណ្ណោះ។

Article image
BYD Sealion 08 BEV រួមនឹងម៉ូដែល Sealion 08 PHEV នឹងមានការតាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍ពិពរណ៌រថយន្តដ៏ធំប្រចាំឆ្នាំក្នុងប្រទេសចិន 2026 Beijing Auto Show ដែលនឹងរៀបចំធ្វើចាប់ពីថ្ងៃទី 24 ខែមេសា ដលថ្ងៃទី 03 ខែឧសភា ខាងមុខនេះ។ គួររំលឹកថា បើតាមប្រភពពីគណកម្មការរៀបចំព្រឹត្តិការណ៍ពិរណ៌រថយន្តប្រចាំក្នុងប្រទេសចិន បានឲ្យដឹងថា ព្រឹត្តិ ការណ៍ Beijing Auto Show ឆ្នាំនេះ គឺជាព្រឹត្តិការណ៍ពិរណ៌រថយន្តដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោក ដែលនឹងមានរចនាស៊េរីថ្មី និងគំរូរថយន្តថ្មីៗប្រហែល 1,541 គ្រឿងចូលរួមដាក់តាំងបង្ហាញនៅលើផ្ទៃក្រឡានៃសាលរៀបចំកម្មវិធីរហូតដល់ទៅ 380,000 ម៉ែត្រការ៉េ ឬ 3.8 គីឡូម៉ែត្រឯណោះ៕
Article image
ឡានអគ្គិសនីស៊េរីថ្មី BYD Sealion 08 បានបង្ហាញខ្លួនផ្លូវការណ៌នៅលើទីផ្សារប្រទេសចិនហើយ