
GAC Honda P7 ដែលជាឡានអគ្គិសនីស៊េរីថ្មីរបស់ក្រុមហ៊ុន Honda និង GAC បានប្រកាសដាក់លក់នៅលើទីផ្សារប្រទេសចិនជាមួយនិងយម្លៃត្រឹមតែ 199,900 យ៉ន់ ដែលស្មើរនិង 27,200 ដុល្លារប៉ុណ្ណោះ ដែលតម្លៃនេះ គឺជាគឺជាទាបជាងម៉ូដែល Honda S7 SUV ដល់ទៅ 60,000 យ៉ន់ដែលប្រហែលជា 8,160 ដុល្លារ។ Honda P7 រត់បានចម្ងាយផ្លូវបាន 650km តាមស្តង់ដារ CLTC។ សូមជំរាបថា កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Honda បានប្រកាសចេញនូវម៉ូដែលថ្មីរបស់ខ្លួនដែលមានឈ្មោះថា Ye ដែលនេះគឺម៉ាកយីហោសម្រាប់ប្រទេសចិន។
តាមរយៈនៃការចាប់ដៃគ្នានៅលើទីផ្សារប្រទេសចិននេះ ក្រុមហ៊ុន Dongfeng គឺជាអ្នកផលិតទៅលើម៉ូដែល S7 និងក្រុមហ៊នុន GAC ផលិតនូវម៉ូដែល P7។ ក្រោយមកទៀតក្រុមហ៊ុន Honda បានបោះបង់នូវម៉ាកយីហោ Ye brand។ ជាលទ្ធផលការលក់រថយន្ត S7 និង P7 គឺប្រើប្រាស់ឈ្មោះតែ Honda មួយប៉ុណ្ណោះ។ គួរបញ្ជាក់ថា Dongfeng Honda S7 គឺបានបង្ហាញខ្លួនកាលពីដើមខែមីនា 2025 ហើយរថយន្តនេះ បានដាក់លក់មួយខែក្រោយមកជាមួយតម្លៃទាបបំផុត។

GAC Honda P7 គឺស្ថិតនៅជាមួយ Dongfeng Honda S7 ដោយរយន្តនេះ គឺមានការឌីស្សាញរូបរាងប្រហែលគ្នា មានដំបូលរាងកោង និងមានដៃទ្វាថ្មីអាចទាញចេញបាន ហើយនិងមានកាមេរ៉ានៅកញ្ចក់ចំហៀងទៀតផង។ P7 គឺមានជម្រើស 5 ពណ៌រួមមានដូចជា purple, blue, silver, white និង black។ រថយន្ត Honda P7 ប្រើប្រាស់កង់ទំហំ 19-អ៊ីងសម្រាប់ម៉ូដែលស្តង់ដារ ខណៈដែលម៉ូដែលលក្ខណៈសម្បត្តិខ្ពស់ជាងគេប្រើប្រាស់យ៉ាន់កង់ទំហំ 21-អ៊ីង

Honda P7 គឺជារថយន្ត mid-size SUV ដែលមានបណ្តោយ 4,750mm/ ទទឹង 1,930mm/ កំពស់ 1,625mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,930mm ធៀបនឹងនឹងរថយន្តម៉ាក Porsche Macan គឺ Honda P7 មានបណ្តោយ ទទឹង កំពស់ និងគម្លាត់ចន្លោះកង់វែងជាងបន្តិច។ សម្រាប់កញ្ចក់មើលក្រោយសងខាងរបស់ P7 ត្រូវបានប្តូរមកប្រើប្រាស់ប្រព័ន្ធកាមេរ៉ាជំនួសវិញ ដែលធ្វើឲ្យរថយន្តនេះ មើលទៅកាន់តែមានភាពប្រណិត និងទំនើបទាន់សម័យខ្លាំង។ នៅផ្នែកខាងក្នុងមានដំឡើងនូងអេក្រង់កម្សាន្តទំហំ 12.8-inch រួមនឹងអេក្រង់ភ្ជាប់កាមេរ៉ាមើលក្រោយសងខាងចំនួនពីរនៅសងខាង ហើយនិងអេក្រង់បង្ហាញព័ត៌មានដែលមានការរចនាទំហំតូចស្លីមនៅខាងក្រោយដៃចង្កូតផងដែរ។ សម្រាប់ដៃចង្កូតត្រូវបានរចនាជាប្រភេទបីកាំ។

ជាពិសេសកាមេរ៉ាប្រព័ន្ធកាមេរ៉ាមើលក្រោយរបស់ P7 ក៏មានសមត្ថភាពអាចធ្វើការថតនូវសកម្មភាពផ្សេងៗ (DVR) បានថែមទៀតផង។ ទៅលើផ្នែកសុវត្ថិភាពក្នុងការបើកបរវិញ Honda P7 បានបំពាក់មកជាមួយនឹងប្រព័ន្ធជំនួយការបើកបរ Honda Sensing 360+ safety suite ដែលភ្ជាប់ដំណើរការជាមួយនឹងប្រព័ន្ធ Honda Sensing 360 សម្រាប់ដំណើរការមុខងារ Advanced Assistant Feature ដូចជាការជំនួយការនៅពេលបើកបរនៅលើផ្លូវល្បឿនលឿន ឬ Highway Navigation Assist ជាដើម។

GAC Honda នឹងផ្តល់ជូនជម្រើសរថយន្ត P7 ពីរម៉ូដែល គឺម៉ូដែលប្រើម៉ូទ័រមួយ ឬ 2WD និងម៉ូទ័រពីរ ឬ AWD ដោយក្នុងនោះសម្រាប់ម៉ូដែលប្រើម៉ូទ័រមួយ គឺអាចផលិតកំលាំងបាន 200kW ឬស្មើរនឹង 268 សេះ ខណៈម៉ូដែលប្រើម៉ូទ័រពីរបានបន្ថែមម៉ទ័រខាងមុខមួយបន្ថែមទៀតដែលអាចផលិតកំលាំងសរុបបានដល់ 350kW ឬស្មើរនឹង 469 សេះ។ សម្រាប់កញ្ចប់ថ្មវិញ Honda P7 បានបំពាក់នូវកញ្ចប់ថ្មទំហំ 89.9 kWh ដែលផលិតដោយក្រុមហ៊ុន CALT ដែលសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 650km សម្រាប់ម៉ូដែល 2WD និង 620km សម្រាប់ម៉ូដែល AWD។
