
យោងតាមការប្រកាសព័ត៌មានថ្មីនៅថ្ងៃនេះ បាននិយាយថា ក្រុមហ៊ុន Toyota នឹងមានការប្រកាសចេញនូវឡានអគ្គិសនីថ្មីមួយទៀតម៉ូដែល bZ7 សម្រាប់ទីផ្សារប្រទេសចិន ដែលជាឡានថ្មីមានការអភិវឌ្ឍដោយក្រុមវិស្វករនៅក្នុងស្រុកចិនផ្ទាល់តែម្តង។ ជាមួយនិងការបញ្ចេញនូវឡានថ្មីនេះ ត្រូវបានគេបញ្ជាក់ថា នឹងធ្វើយក្រុមហ៊ុនរបស់ជប៉ុនមួយនេះ ពង្រីកទីផ្សារឡានអគ្គិសនីកាន់តែធំទៅលើទីផ្សារសកល។ សួមជំរាបថា GAC Toyota គឺជាក្រុមហ៊ុនវិនិយោគរួមគ្នារវាង Toyota និង GAC Group។
នៅថ្ងៃនេះ ក្រុមហ៊ុននេះបានចែកចាយនូវរូបភាពជាច្រើនរបស់ bZ7 ដែលនេះគឺជាឡានអគ្គិសនី mid-to-large electric sedan ហើយនឹងត្រៀមដាក់សម្ពោធជាផ្លូវការណ៌នាពេលឆាប់ៗនេះហើយ។ bZ7 មានប្រវែងដល់ទៅ 5,130mm និងមានកំពស់ដល់ទៅ 1.30m នេះបើតាមការបញ្ជាក់នៅលើបណ្តាញ Weibo របស់ GAC Toyota។ សូមជំរាបថា កាលពីដើមសប្តាហ៌នេនះ bZ7 ត្រូវបានគេឃើញឆ្លងកាត់ការចុះបញ្ជីនៅ MIIT របស់ចិនហើយ ដោយបង្ហាញថា ឡាននេះមានប្រវែង 5,130mm ទទឹង 1,965mm កំពស់ 1,500mm និងគម្លាតកង់មុខក្រោយ 3,020mm។

ឡានអគ្គិសនី bZ7 គឺមានការបំពាក់នូវម៉ូទ័រថ្មីរបស់ Huawei មានកម្លាំង 207kW ស្មើរនឹង 278 សេះ។ ឡានេះមានទម្ងន់ 2,105kg អាចរត់បានល្បឿនលឿនបំផុតដល់ទៅ 180 km/h។ កន្លងមក GAC Toyota ធ្លាប់បានធ្វើការកត់សម្គាល់ថា bZ7 គឺជាឡាន sedan ដែលនឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យាឆ្លាតវៃថ្មីៗដែលអភិវឌ្ឍនៅក្នុងស្រុកចិន ក្នុងនោះក៏មានការប្រព័ន្ធជំនួយការបើកបរថ្មី Huawei HarmonySpace cockpit និង Xiaomi smart ecosystem ទៀតផង។
