ស្វែងរកពួកយើង:

ឡានអគ្គិសនី AUDI E5 Sportback បើកបរបានចម្ងាយ 773km ដាក់លក់ជាមួយតម្លៃជាង 3 ម៉ឺនដុល្លារ

ដោយ

Koun Jab Luffy

19 សីហា 2025 09:42 ព្រឹក

អាន 3 នាទី

Article image
នៅថ្ងៃនេះ AUDI បានប្រកាសដាក់លក់មុនទៅលើឡានអគ្គិសនីស៊េរីថ្មីម៉ូដែល E5 Sportback នៅលើទីផ្សារប្រទេសចិនហើយ ដោយម៉ូដែលនេះ គឺស្រឡាយ station wagon ដែលមានការអភិវឌ្ឍដោយក្រុមហ៊ុន SAIC ហើយនឹងមានការគាំទ្រដោយជំនួយការបើកបរ Momenta រួមជាមួយនិងអេក្រង់ LED ដែលមានទំហំដល់ទៅ 59-អ៊ីងទៀតផង។ សម្រាប់វត្តមាននៅពេលនេះ គឺមាន 4 ជម្រើស និងមានប្រភេទ RWD និង AWD មានតម្លៃចាប់ពី 235,000 យ៉ន់ទៅ 319,900 យ៉ន់ ដែលប្រហែលជា 32,800 ដុល្លារ ទៅ 44,500 ដុល្លារ។
ឡានអគ្គិសនី AUDI E5 មានការបំពាក់នូវ Advanced Digitised Platform (ADP) គាំទ្រដោយបច្ចេកវិទ្យាសាកកម្លាំង 800V ដែលមានការអភិវឌ្ឍរួមគ្នាជាមួយ SAIC។ តាមការបញ្ជាក់ពី AUDI បានអោយដឹងថា សម្រាប់ការសាកថ្មត្រឹមតែ 10 នាទីប៉ុណ្ណោះ គឺអាចបើកបរបានចម្ងាយដល់ទៅ 370km។ តាមការបញ្ជាក់ពីលោក Fermín Soneira ដែលជានាយកប្រតិបត្តិរបស់ AUDI បានអោយដឹងថា AUDI E5 គឺជាឡានអគ្គិសនីថ្មីមួយដែលមានការផលិតឡើងដោយក្រុមវិស្វករបស់អាល្លឺម៉ង និងមានការប្រើប្រាស់នូវបច្ចេកវិទ្យាចុងក្រោយរបស់ប្រទេសចិន។ E5 Sportback នឹងនាំយកនូវលក្ខណៈពិសេសបំផុតសម្រាប់អ្នកប្រើប្រាស់នៅលើពិភពលោក។
Article image
សម្រាប់ម៉ូដែល AUDI E5 មានកម្លាំងទាបជាងគេ គឺប្រើប្រាស់ម៉ូទ័រមុខ កម្លាំង 76 kW LFP ដែលអភិវឌ្ឍឡើងរួមគ្នារវាង SAIC-CATL មានសមត្ថភាពអាចបើកបរបានចម្ងាយ 618km តាមស្តង់ដារ CLTC range។ ឡានអគ្គិសនីម៉ូទ័រមួយនេះ គឺមាន កម្លាំង 220 kW អាចបង្កើនល្បឿនពី 0-100 km/h ប្រើប្រាស់ពេលត្រឹមតែ 6.1 វិនាទីប៉ុណ្ណោះ។ សម្រាប់ម៉ូដែលនេះ មានតម្លៃ 235,900 យ៉ន់ (32,800 ដុល្លារ)។
Article image
បើមើលទៅលើម៉ូដែល Flagship Quattro វិញ គឺមានការបំពាក់នូវម៉ូទ័រភ្លោះ ដោយម៉ូទ័រខាងមុខកម្លាំង 200kW និងម៉ូទ័រខាងក្រោយមានកម្លាំង 379kW សរុបទាំងអស់ 579 kW (776 សេះ)។ និយាយពីការបង្កើតល្បឿនពី 0-100km/h ប្រើពេលត្រឹមតែ 3.4 វិនាទីប៉ុណ្ណោះ។ ជាមួយនិងការប្រើប្រាស់អាគុយ NMC របស់ CATL នេះ លោកអ្នកអាចជិះបាន 647km ស្តង់ដារ CLTC range ប្រើប្រាស់កម្លាំង 100 kWh។
Article image
AUDI E5 Sportback គឺជាឡានអគ្គិសនីទ្វា 5 និងប្រភេទ 5 កៅអី មានតួខ្លួន 4881/1960/1479mm និងគម្លាតកង់មុខក្រោយ 2950mm។ E5 Sportback មានការបំពាក់នូវសិនស័រ 27 គ្រាប់ ដែលមានដូចជា សិនស័រ Lidar មួយគ្រាប់របស់ Hesai, 3 sសិនស័រ Millimetre-wave radars 3 គ្រាប់, សិនស័រ Ultrasonic radars 12 គ្រាប់ និង Cameras ចំនួន 11 គ្រាប់។ សិនស័រទាំងនេះ នឹងបញ្ជូនទិន្នន័យទៅកាន់ជំនួយការបើកបរ Momenta ADAS (advanced driver-assistance system)។ សម្រាប់មុខងារទាំងនេះ គឺដំណើរការនៅលើបន្ទះឈីប Orin X របស់ Nvidia។
Article image
ចំណុចដែលទាក់ទាញនៅលើឡានអគ្គិសនី AUDI E5 Sportback ថ្មីនេះ គឺមានអេក្រង់ទំហំធំដល់ទៅ 59-អ៊ីង LED screen គាំទ្រដោយប្រព័ន្ធប្រតិបត្តិការ AUDI OS ជំនួយការដោយបន្ទះឈីប Qualcomm Snapdragon 8295 ហើយនិងមានបច្ចេកវិទ្យា AI assistant ដែលមានឈ្មោះ Doubao មានការអភិវឌ្ឍដោយ ByteDance ទៀតផង។
Article image