
កាលពីថ្ងៃទី 6 ខែមេសានេះ ក្រុមហ៊ុន BYD បានប្រកាសថា BYD Han L និង Tang L ដែលជាឡានអគ្គិសនីថ្នាក់ប្រណិតរបស់ខ្លួននោះ នឹងបង្ហាញខ្លួនចិននាថ្ងៃទី 9 ខែមេសាខាងមុខនេះហើយ។ សូមជំរាបថា កាលពីថ្ងៃទី 17 ខែមីនាកន្លងទៅនេះ ក្រុមហ៊ុននេះ បានដាក់ pre-sale ទៅលើរថយន្តនេះរួចហើយ ដោយ BYD Han មានតម្លៃចាប់ពី 270,000 យ៉ន់ទៅ 350,000 យ៉ន់ ប្រហាក់ប្រហែល 37,100 ដុល្លារ ទៅ 48,100 ដុល្លារ ខណៈដែលម៉ូដែល Tang L មានតម្លៃចាប់ពី 280,000 យ៉ន់ ទៅ 360,000 យ៉ន់ ប្រហែល 38,500 ដុល្លារ ទៅ 49,500 ដុល្លារ។
ដែលជាឡានអគ្គិសនីទាំងពីរម៉ូដែលនេះ គឺដំណើរការនៅលើ BYD’s Super e-Platform ដែលមានកម្លាំងរមួល 30,000 RPM motor និងប្រព័ន្ធសាក 1000V high-voltage architecture រួមនិង Flash Charging Battery ដែលបច្ចុប្បន្នគាំទ្រជាមួយឆ្នាំងសាក 1000A សាកត្រឹម 1 វិនាទី រត់បាន 2km នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុន BYDអ។ ជាមួយនឹងគ្នានេះ នៅលើរថយន្តនេះក៏គាំនូវការប្រើប្រាស់ឆ្នាំងសាកភ្លោះផងដែរ។បន្ថែមពីនេះ តាមរយៈនៃម៉ូទ័រកម្លាំង 30,000 RPM គឺមានសមត្ថភាពបង្កើយនូវកម្លាំងរមួលបានដល់ទៅ 30,511 ក្នុងមួយទី ដែលស្មើរនឹ 16.4kW/kg (22 សេះ/kg)។

Han L EV sedan មានទំហំ 5050/1960/1505mm និងមានគម្លាតកង់មុខក្រោយ 2970mm ដែលវែងជាង Han ដែលលក់នៅលើទីផ្សារ 55mm ទៅលើគម្លាតកង់ និ 50 ទៅលើតួខ្លូន។ ឡាននេះមានមុខវែង ឌីស្សាញតាមបែប 0.23Cd។ Han L EV sedan មានជម្រើស គឺម៉ូដែល RWD មានកម្លាំង 500kW (670 សេះ) ខណៈដែល AWD មានកមម្លាំង 810kW (1,086 សេះ) ជាមួយនិងម៉ូទ័រមុខ 230kW និងម៉ូទ័រក្រោយ 580kW។ ឡាននេះ មានការប្រើប្រាស់នូវអាគុយ Blade LFP ជំនាន់ទីពីររបស់ BYD ដែលមានទំហំ 83.212 kW អាចរត់តាមរយៈស្តង់ដារ CLTC ចម្ងាយ 701km ម៉ូដែល RWD និង 601km សម្រាប់ AWD។ រថយន្តនេះរត់បានល្បឿនលឿនបំផុត 270km/h ប៉ុន្តែតាមការតេស្តពិតៗ គឺបាន 305 km/h។ Tang L EV អាចបង្កើតល្បឿនពី 0 ទៅ 100 km/h នៅក្នុងពេលត្រឹម 2.7 វីនាទីប៉ុណ្ណោះ។
ឡានអគ្គិសនីថ្មីនេះ ក៏មានការបំពាក់នូវជំនួយការបើកបរ BYD “God’s Eye” B advanced intelligent driving system (DiPilot 300) ដែលមានការគាំទ្រដោយ lidar នៅលើដំបូល និងមានកាមេរ៉ាមុខ ហើយនិងមានកាមេរ៉ាក្រោយ ហើយនិងប្រព័ន្ធបង្ហាញផែនទី និងប្រព័ន្ធសម្រាប់ផ្លូវ highway Navigation On Autopilot (NOA) ក៏ដូចជាប្រព័ន្ធចូលចតស្វ័យប្រវត្តិផងដែរ។

ក្រឡេកមក Tang L EV វិញ គឺមានទំហំ 5040/1996/1760mm មានគម្លាតកង់ 2950mm ដែលវែងជាង Tang ដែលលក់បច្ចុប្បន្ន 170mm ទៅគម្លាតកង់ និង 130mm ទៅលើតួខ្លួន។ Tang L EV ដំណើរការប្រព័ន្ធដូចគ្នាជាមួយនិង Han L EV អញ្ចឹងដែរ។ ឡានអគ្គិសនីនេះមានអាគុយទំហំ 100.531 kWh ដំណើរការលើបច្ចេកវិទ្យា BYD Blade LFP ជំនាន់ទី 2 ដោយម៉ូដែល RWD អាចរត់បានតាមរយៈ CLTC បាន 670 km និង AWD អាចរត់បាន 600km និងម៉ូដែលមាន drone system AWD អាចរត់បានតាម CLTC បាន 560 km។ Tang L EV រត់បានល្បឿនលឿន 265 km/h ខណៈដែលការតេស្តផ្លូវការ គឺបាន 287 km/h ហើយចំពោះការបង្កើតល្បឿនពី 0 ទៅ 100 km/h គឺចំណាយពេល 3.6 វិនាទី។ Tang L EV ក៏មានការប្រើប្រាស់នូវជំនួយការបើកបរ BYD’s “God’s Eye” B intelligent driving system ដូចគ្នា។

BYD Tang L ក៏គាំទ្រនូវប្រព័ន្ធមុខងារបង្ហាញនៅលើកញ្ចក់ដំបូលខាងមុខកម្រិត AR-HUD Display ថែមទៀតផង។ Tang L គឺជារថយន្ត SUV មានកៅអីបីជួរ ដែលរៀបជា 2x3x2។ សម្រាប់ម៉ូដែល Han L វិញ ក៏មានរចនារំលេចដោយពីរពណ៌ដូចគ្នា គ្រាន់តែម៉ូដែលនេះប្រើប្រាស់ពណ៌ត្នោតភ្លឺ ឬ Light brown រំលេចជាមួយពណ៌ប្រផេះ។ Han L ជារថយន្ត Sedan ដែលមានកៅអីពីរជួររៀបជា 2x3។
