
BYD បានប្រកាសចេញជាផ្លូវការណ៌ឡានអគ្គិសនីដែលលក់ដាច់ជាងគេរបស់ខ្លួន BYD Seagull នៅលើទីផ្សារអឺរ៉ុបហើយ ដោយមានតម្លៃក្រោម 2 ម៉ឺនយូរ៉ូ ដែលស្មើរនឹង 22,700 ដុល្លារ។ សម្រាប់ម៉ូដែលខ្ពស់ជាងគេគឺមានអាគុយទំហំ 43.2 kWh អាចរត់បានចម្ងាយ 310km។ ក្រុមហ៊ុន BYD បានបញ្ជាក់ថា ឡានអគ្គិសនីថ្មីនេះ អាចធ្វើដំណើរបានដលទៅ 507km នៅក្នុងទីក្រុងទៅលើស្តង់ដារ WLTP City។ ជាមួយនិងការដាក់លក់នៅអឺរ៉ុបពេកនេះ ឡានអគ្គិសនី Seagull គឺនឹងមានការប្តូរឈ្មោះមកជា Dolphin Surf វិញ ក្នុងនោះក៏មានការផ្លាស់ប្តូរទៅលើលក្ខណៈសម្បត្តិមួយចំនួនផងដែរ ប្រៀបធៀបជាមួយនិងឡានលក់នៅចិន។
ឡានដែលដាក់នៅអឺរ៉ុបនេះ គឺមានទំហំធំជាងឡាននៅចិនបន្តិច។ BYD Surf គឺមានប្រវែង 3,990mm ដែលវែងជាងគឡាននៅចិន 210mm ខណៈដែលទទឹងក៏ធំជាង 5mm ហើយនិងកំពស់ក៏ខ្ពស់ជាង 40mm ផងដែរ ប្រៀបធៀបជាមួយនិងឡាន Seagull។ ឡាននេះមានគម្លាតកង់មុខក្រោយប្រវែង 2,500mm។ សូមជំរាបថា Dolphin Surf គឺជាឡានអគ្គិសនីសុទ្ធ ប្រភេទ 5 កៅអី និងមាន 3 ជម្រើសម្រាប់ទីផ្សារអឺរ៉ុប។ ឡានទាំងអស់នេះ សុទ្ធតែជា FWD និងដំណើរការនៅលើ e-platform 3.0,អាចបើកបរបានល្បឿនខ្ពស់បំផុតត្រឹម 150 km/h។

សម្រាប់ម៉ូដែលមានលក្ខណៈសម្បត្តិទាបជាងគេ គឺមានឈ្មោះថា Active និងមានតម្លៃចាប់ពី 19,990 យូរ៉ូ ស្មើរនឹង 22,700 ដុល្លារ។ ម៉ូដែលនេះអាគុយកម្លាំង 30kWh LFP blade អាចរត់បានចម្ងាយ 220km WLTP និងមានម៉ូទ័រកម្លាំង 65kW។ ប្រៀបធៀបជាមួយនិងម៉ូដែលនៅចិនមានអាគុយទំហំ 30kWh ម៉ូទ័រកម្លាំង 55kW និងអាចរត់បានចម្ងាយ 305km តាមស្តង់ដារ CLTC មានតម្លៃ 56,800 យ៉ន់ ដែលប្រហែល 7,870 បុណ្ណោះ។

ក្រឡេកមកពីរម៉ូដែលទៀតរបស់ Dolphin Surf នេះ គឺមានអាគុយទំហំប៉ុនគ្នា 43.2kWh រត់បានចម្ងាយចាប់ពី 310km ទៅ 322km តាមស្តង់ដារ WLTP range ប៉ុន្តែមានម៉ូទ័រខុសគ្នា ដោយមួយមានទំហំ 65kW និងមួយទៀតមានទំហំ 115kW។ សម្រាប់ទីផ្សារប្រទេសចិនមានម៉ូទ័រតែមួយកម្លាំងត្រឹមតែ 55kW ប៉ុណ្ណោះ។ ក្រុមហ៊ុន BYD បានបញ្ជាក់ថា Dolphin Surf អាចសាកពី 30% ទៅ 80% ប្រើពេលត្រឹមតែ 22 នាទីប៉ុណ្ណោះ។ សម្រាប់ឆ្នាំងសាក AC charging គឺមានការបង្កើនពី 6.6kW ទៅ 11kW ប្រៀបធៀបជាមួយនិងឡាននៅចិន។
និយាយពីការឌីស្សាញខាងក្នុងវិញ BYD មានអេក្រង់ទំហំ 10.1 អ៊ីង ភ្ជាប់នូវឆ្នាំងសាក wireless phone charging និងមានកន្លែះងដាក់កែវទឹក 2 ហើយនិងមានកៅអីក្រោយអាចបត់បាន។ BYD Seagull ត្រូវបានគេបញ្ជាក់ថា គឺឡានអគ្គិសនីតម្លៃរបស់ក្រុមហ៊ុននេះ ដែលលក់ដាច់ជាងគេ។ នៅឆ្នាំ 2025 (មករា ដល់ មេសា) ឡាននេះជាប់ចំណាត់ថ្នាក់លេខ 3 នៅលើទីផ្សារចិន ជាមួយការនាំចេញបាន 113,099 គ្រឿង។

Dolphin នឹងមានលក់នៅលើអាល្លឺម៉ង់ អង់គ្លេស បែលហ្សិក និងបណ្តាទីផ្សារមួយចំនួនទៀតនៅអឺរ៉ុប។ ឡាននេះ នឹងក្លាយជាគូរប្រជែងជាមួយ Renault 58, VW ID.3 ឬ Dacia Spring។ គិតចាប់ពីខែមករាដល់មេសា នៅលើទីផ្សារអាល្លឺម៉ង BYD លក់បាន 2,791 គ្រឿង កើនឡើង 384.5%។
