ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

ឡានអគ្គិសនី BYD Seagull 2026 ចេញថ្មីបើកបាន 505km ហើយមានសិនស័រ LiDAR ទៀតផង

ដោយ

Penglin Chom

13 មីនា 2026 03:39 យប់ជ្រៅ

អាន 2 នាទី

Article image
ឡានអគ្គិសនី BYD Seagull 2026 ចេញថ្មីបើកបាន 505km ហើយមាន LiDAR ទៀត
នៅថ្ងៃនេះ យោងតាមព័ត៌មានថ្មីស្តីពីការធ្វើតេស្តនៅប្រទេសចិន បានបញ្ជាក់ថា BYD Seagull 2026 ត្រៀមបង្ហាញខ្លួនជាមួយនិងអាប់ដែតទៅលើសមត្ថភាពបើកបរ ហើយនិងមុខងារជំនួយការបើកបរថ្មីៗផងដែរ។ ឡានអគ្គិសនីខ្នាតតូចនេះ នឹងមានការបន្ថែមនូវសមត្ថភាពថ្មី ដោយអាចបើកបាន 505km តាមស្តង់ដារ (CLTC) ដែលច្រើនជាងម៉ូដែលមុន 100 km ហើយថែមទាំងមានការតម្លើងនូវសិនស័រ LiDAR ទៀតផង។

Article image
ជាមួយនិងការតម្លើងនូវសិនស័រ LiDAR នេះដែរ ត្រូវបានគេនិយាយថា អាចនឹងគាំទ្រដោយជំនួយការបើកបរជំនាន់ថ្មី God’s Eye B (DiPilot 300) system ដែលការផ្លាស់ប្តូរនេះ គឺមានការប្រើប្រាស់នូវបច្ចេកវិទ្យាកម្រិតខ្ពស់របស់ ADAS ដែលមានការទ្រទ្រង់ដោយបន្ទះឈីប Nvidia Drive Orin ល្បឿនគណនា 254 TOPS។ ហើយនៅលើម៉ូដែលនេះ ក៏មានការបន្ថែមមកជាមួយនូវមុខងារ Automated Valet Parking (AVP) និង Urban Express Navigation។
Article image
ជាមួយគ្នានេះឡានអគ្គិសនី BYD Seagull 2026 ក៏បានពង្រីកបន្ថែមកម្លាំងម៉ូទ័រដល់ 60kW ខ្ពស់ជាងមុន 55 kW និងមានគម្លាតកង់មុខក្រោយប្រវែង 2500mm។ គួរបបញ្ជាក់ថា ការលក់ឡាន ឡានអគ្គិសនី BYD Seagull 2025 កាលពីខែមករា 2026 កន្លងទៅនេះ គឺបានចំនូន 5,329 គ្រឿង។
Article image

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

ឡានអគ្គិសនី BYD Seagull 2026 ចេញថ្មីបើកបាន 505km ហើយមានសិនស័រ LiDAR ទៀតផង