ស្វែងរកពួកយើង:

ឡានអគ្គិសនី BYD Seal 05 DM-i 2026 បើកបាន 2,000km ចេញលក់តម្លៃ 1 ម៉ឺនដុល្លារស្តើងប៉ុណ្ណោះ

ដោយ

Koun Jab Luffy

13 តុលា 2025 02:15 រសៀល

អាន 2 នាទី

Article image
BYD បានប្រកាសចេញជាផ្លូវការណ៌ឡានឡានអគ្គិសនី BYD Seal 05 DM-i 2026 អាចបើកបរជាមួយអគ្គិសនីសុទ្ធបានពី 55km ទៅ 128km តាមស្តងដារ CLTC ហើយនិងចាក់សាំងពេញ ហើយនិងសាកពេញម្តងអាចបើកបាន 2,000km ខណៈដែលតម្លៃវិញ គឺត្រឹមតែ 79,800 យ៉ន់ប្រហាក់ប្រហែល 11,200 ដុល្លារប៉ុណ្ណោះ។ ជាមួយនិងវត្តមានរបស់ម៉ូដែលថ្មីនេះ គឺមិនមានការផ្លាស់ប្តូរច្រើនទេ ទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅ។
Seal 05 DM-i 2026 ថ្មីនេះ នៅតែបន្តឌីស្សាញជាមួយគំនិតច្នៃប្រឌិតតាមលំនាំ “Ocean aesthetics” របស់ BYD ដដែល។ឡានថ្មីនេះមានប្រវែង 4780mm ទទឹង 1837mm និងកំពស់ 1515mm ខណៈដែលគម្លាតកង់មុខក្រោយមានប្រវែង 2718 mm។ និយាយការឌីស្សាញក្នុងកាប៊ីន គឺដៃចង្កូត Flat-bottom three-spoke steering wheel និងអេក្រង់ឌីជីថលទំហំ 8.8 ,អ៊ីង ខណៈដែលអេក្រង់កម្សាន្តមានទំហំ 10.1 អ៊ីង ហើយនិងមានការទ្រទ្រង់នូវបច្ចេកវិទ្យា BYD DiLink smart cockpit system ទៀតផង។
Article image
នៅលើឡាននេះ មានកៅអីមុខកាច់សារេបាន និងមានឧបាល័រ 6 គ្រាប់ ហើយអាចបញ្ជាឡានតាមស្មាតហ្វូន និងមានពោង 6 គ្រាប់ រួមជាមួយនិងឃ្លុបក្រោយដាក់ឥវ៉ាន់ 508 លីត្រ ក៏ដូចជា cruise control ទៀតផង។
Article image
ឡានថ្មីនេះ ដំណើរការដោយ plug-in hybrid system និងបច្ចេកវិទ្យា DM ជំនាន់ទី 5 របស់ BYD ដែលមានជំនួយដោយម៉ាស៊ីន 1.5L និងអមដោយម៉ូទ័រមុខមួយគ្រាប់។ ម៉ាស៊ីននេះ មានកម្លាំង 74 kW (99 សេះ) និងមានកម្លាំងរមួល 126 Nm។ សម្រាប់ម៉ូទ័រវិញ គឺមានកម្លាំង 120 kW (161 សេះ) និងកម្លាំងរមួល 210 Nm អាចបង្កើតល្បឿនពី 0 ទៅ 100 km/h ប្រើប្រាស់ពេលត្រឹមតែ 7.9 វិនាទីប៉ុណ្ណោះ។
Article image
ឡានមានអាគុយទំហំ 15.87 kWh ដែលសាកពេញម្តងអាចបើកបរជាមួយអគ្គិសនីសុទ្ធបានចម្ងាយ 55 km ទៅ 128 km តាមស្តង់ដារ CLTC។ ហើយសម្រាប់ការសាកពេញម្តង ហើយនិងចាក់សាំងពេញម្តងអាចបើកបរបានចម្ងាយ 2,000 km ហើយបើមើលទៅលើការសន្សំសំចៃប្រេងវិញ ឡាននេះជិះ 100 km ស៊ីតែ 3.08 លីត្រប៉ុណ្ណោះ។ សូមជំរាបថា កាលពីខែសីហាកន្លងទៅ ការលក់ឡាន BYD Seal 05 DM-i were នេះ គឺមានចំនួន 13,495 គ្រឿង ដែលនាំអោយការលក់សរុបក្នុងរយៈពេល 8 ខែនេះ ឡើងដល់ 49,821 គ្រឿងហើយ។
ឡានអគ្គិសនី BYD Seal 05 DM-i 2026 បើកបាន 2,000km ចេញលក់តម្លៃ 1 ម៉ឺនដុល្លារស្តើងប៉ុណ្ណោះ