ស្វែងរកពួកយើង:

ឡានអគ្គិសនី Crossover ថ្មី Xiaomi YU7 GT កម្លាំង 990hp បង្ហាញខ្លួននៅមុខរោងចក្រ មុនការសម្ពោធជាផ្លូវការណ៌

ដោយ

ជុំ ប៉េងលីន

05 ឧសភា 2026 11:41 ថ្ងៃត្រង់

អាន 3 នាទី


Xiaomi YU7 GT ដែលជារថយន្តអគ្គិសនីប្រភេទ Crossovers មកជាមួយនិងកម្លាំងដល់ទៅ 990hp នៅពេលនេះ ត្រូវបានគេប្រទះឃើញថា បានបង្ហាញខ្លួននៅមុខរោងចក្រហើយ ខណៈដែលការប្រកាសចេញជាផ្លូវការណ៌ត្រូវបានគេមើលឃើញថា អាចនឹងមកដល់ខែនេះដូចគ្នា។ តាមការបញ្ជាក់មុននេះ អោយដឹងថា រថយន្តថ្មីនេះ នឹងមកដល់ខែនេះជាមួយនិងម៉ូទ័រកម្លាំងសរុបដល់ទៅ 738 kW (990hp) និងអាចរត់បាន 300 km/h។
Article image
សូមជំរាបថា ថ្មីៗនេះ Xiaomi ក៏បានធ្វើការប្រកាសនៅក្នុងព្រឹត្តិការណ៍ពិពរណ៌រថយន្ត Beijing Auto Show 2026 ដែលកំពុងប្រព្រឹត្តិទៅនៅក្នុងប្រទេសចិន ថារថយន្តអគ្គិសនី SUV ស៊េរីថ្មីម៉ូដែល Xiaomi YU7 GT នឹងត្រូវប្រកាសចេញផ្លូវការណ៍នៅចុងខែឧសភា ឆ្នាំ 2026 នេះ។ Xiaomi បានបញ្ជាក់ថា YU7 GT ភាគច្រើនត្រូវបានធ្វើកំនែប្រែចេញពីម៉ូដែល YU7 ស្តង់ដារ គ្រាន់តែមានការប្រើប្រាស់ពណ៌ថ្មី មានការកែប្រែប្រព័ន្ធ Aero Package និងសមត្ថភាពដំណើរការមានភាពល្អប្រសើរជាង។

Xiaomi YU7 GT ត្រូវបានគេព្យាករណ៍ថា អាចនឹងមានតម្លៃខ្ទង់ចន្លោះពី $65,200 ទៅ $72,500។ YU7 GT បានឆ្លងកាត់ការចុះបញ្ចីរថយន្តថ្មីពីស្ថាប័ន MIIT រួចរាល់ផ្លូវការណ៍ហើយកាលពីអំឡុងខែកុម្ភៈ ឆ្នាំ 2026។ តាមរូបភាពដែលបានបែកធ្លាយបានបង្ហាញថា Xiaomi YU7 GT មានការប្រើប្រាស់ពណ៌ថ្មីជាពណ៌ក្រហមហៅថា “Cherry Red”។ ផ្នែកក្បាលមុខរបស់ YU7 GT មានបំពាក់ដោយចង្កៀងឌីស្សាញបែបដំណក់ទឹកធ្លាក់ ឬ Water-drop Headlight ជាមួយនឹង Hollowed-out design។ កាងខាងមុខលយចេញពីខាងក្រៅបន្តិច រន្ធលំហូរខ្យល់នៅលើកាងសងខាង និងប្រើនូវដង្កៀបហ្វ្រាំងធំថែមទៀតផង។
Article image
ជាមួយគ្នានេះ Xiaomi ក៏បានប្រើប្រាស់ស្លាកសញ្ញា Mi ប្រភេទ 24K Carbon Fiber badge និងសម្បកកង់ខ្នាត 295/40 R22 ភ្ជាប់នៅលើរង្វង់យ៉ាន់កង់ខ្នាត 21-inch។ YU7 GT ប្រើប្រាស់កញ្ចក់ទ្វារគ្មានស៊ុម ឬ frameless mirror, ដៃទ្វារដំណើរការដោយប្រព័ន្ធអេឡិចត្រូនិច ឬ electric flush door handles, ប្រព័ន្ធលំហូរខ្យល់ 10 sets of through-air channels ជាមួយរន្ធខ្យល់ចំនួន 19 ប្រឡោះ។ ឡានអគ្គិសនី SUV ស៊េរីថ្មីនេះ មានតួរខ្លួនប្រវែង 5,015mm/ ទទឹង 2,007mm/ កំពស់ 1,597mm និងមានគម្លាតកង់មុខទៅកង់ក្រោយ 3,000mm។ Xiaomi YU7 GT មានទំងន់សរុបប្រហែល 2,460kg។

Article image
ទៅលើអនុភាពកម្លាំងវិញ Xiaomi YU7 GT ត្រូវបានក្រុមហ៊ុនធ្វើការបំពាក់នូវម៉ូទ័រអគ្គិសនីពីរ ដែលម៉ូទ័រខាងមុខមានកម្លាំង 386 សេះ និងម៉ូទ័រខាងក្រោយមានកម្លាំង 604 សេះ ដែលសរុបកម្លាំងបញ្ចូលគ្នាអាចផលិតបានដល់ 990 សេះ។ Xiaomi YU7 GT អាចជាន់ល្បឿនលឿនបំផុត “Top Speed” បានដល់ 300km/h ហើយអាចបើកបរបានចម្ងាយផ្លូវដល់ 705km ក្រោមលក្ខខណ្ឌស្តង់ដារ CLTC។ ចំនែកលក្ខណៈពិសេសៗបន្ថែមទៀតដែលនឹងមានមកជាមួយ YU7 GT គឺមានដូចជាប្រព័ន្ធប៊ូម Air suspension, ប្រព័ន្ធហ្វ្រាំង Brembo carbon-ceramic brakes with regenerative braking ប្រព័ន្ធទប់លំនឹង Active ride stability system, Rear-axle torque vectoring និង Advanced traction control system ជាដើម៕
ឡានអគ្គិសនី Crossover ថ្មី Xiaomi YU7 GT កម្លាំង 990hp បង្ហាញខ្លួននៅមុខរោងចក្រ មុនការសម្ពោធជាផ្លូវការណ៌